
ដ៏ច្បាស់លាស់មួយ
«ចំណុចដ៏ច្បាស់លាស់មួយគឺ៖ យើងមិនអាចក្លាយជាគ្រីស្ទបរិស័ទបានឡើយ បើយើងមិនមានព្រះវត្តមានព្រះវិញ្ញាណបរិសុទ្ធ»។ (Tim Chester)
ប្រភេទអត្ថបទ

«ចំណុចដ៏ច្បាស់លាស់មួយគឺ៖ យើងមិនអាចក្លាយជាគ្រីស្ទបរិស័ទបានឡើយ បើយើងមិនមានព្រះវត្តមានព្រះវិញ្ញាណបរិសុទ្ធ»។ (Tim Chester)

«អូ៎! ដំណឹងដែលថាព្រះជាម្ចាស់មិនបានយកអំពើបាបរបស់យើង មកទាស់នឹងយើង អីក៏មានតម្លៃម៉្លេះ! ឱ! ព្រះគ្រីស្ទដ៏អស្ចារ្យអើយ! ដោយសារព្រះលោហិតរបស់ទ្រង់ហើយបានជាព្រះជាម្ចាស់អត់ទោសដល់យើង!។» (John Piper)

«ព្រះយេស៊ូវបានបំពេញតាមគ្រប់សេចក្ដីសន្យារបស់ព្រះជាម្ចាស់ដែលបានចែងនៅក្នុងព្រះគម្ពីរសញ្ញាចាស់»។ (John Piper)

«ចូរគិតពីអ្នកដទៃមុននឹងគិតពីខ្លួនឯង។ នៅពេលដែលលោកអ្នកធ្វើបែបនេះ នោះចូរបន្តអធិស្ឋានសូមឲ្យព្រះវិញ្ញាណបញ្ឆេះចិត្តអ្នកដទៃឲ្យស្រឡាញ់ព្រះគ្រីស្ទដែរ»។ (Tim Chester)

«ផ្នូរនៅទទេ គឺជាភស្តុតាងដ៏មានអំណាចយ៉ាងខ្លាំងមួយ។» (Marcus Nodder)

«ព្រះជាម្ចាស់ទតមើលទៅលើសេចក្ដីសុចរិតដ៏គ្រប់លក្ខណ៍របស់ព្រះគ្រីស្ទ ហើយទ្រង់ក៏បានចេញព្រះរាជប្រកាសថា ខ្ញុំបានរាប់ជាសុចរិតដោយព្រោះសេចក្ដីសុចរិតរបស់ព្រះគ្រីស្ទ។» (John Piper)

«ព្រះយេស៊ូវបានចងសាតាំង ហើយក៏បានលែងរាស្ត្ររបស់ទ្រង់ចេញពីអំណាចរបស់វារួចហើយ»។ (Mike McKinley)

«ទោះបើយើងចូលចិត្តឬមិនចូលចិត្ត ក៏ព្រះជាម្ចាស់នៅមានចំណង់ចិត្តក្នុងប្រទាននូវអ្វីដែលយើងត្រូវការ មិនមែនឲ្យនូវអ្វីដែលយើងគិតថាយើងចង់បានឥឡូវនេះនោះទេ។» (C.S. Lewis)

«ព្រះជាម្ចាស់គឺជាសេចក្តីស្រឡាញ់។ សេចក្តីស្រឡាញ់របស់ទ្រង់គ្មានលក្ខខណ្ឌឡើយ ហើយក៏មិនមែនផ្អែក លើភាពដ៏គួរឲ្យស្រឡាញ់ ឬក៏ការតបស្នងសងគុណនៃការណាមួយរបស់យើងឡើយ។» (Grace Community Church)

«កាលណាយើងកាន់តែចំណាយពេលអធិស្ឋាន នោះយើងក៏នឹងកាន់តែចង់ចំណាយពេលអធិស្ឋានថែមទៀត។» (Bonnie McKernan)

«យើងប្រតិបត្តិតាមបញ្ញត្តិរបស់ព្រះជាម្ចាស់ គឺមិនមែនមកពីយើងចង់ឲ្យព្រះអង្គស្រឡាញ់យើងនោះទេ តែមកពីទ្រង់បានស្រឡាញ់យើងនៅក្នុងព្រះគ្រីស្ទជាមុនរួចទៅហើយ។» (Jerry Bridges)

«ពេលដែលយើងមិនចំណាយពេលអធិស្ឋាន នោះមានន័យថា យើងកំពុងខ្ជះខ្ជាយពេលវេលាហើយ!។» (Iain Murray)