
ប្រភពចំណេះ
«ព្រះគម្ពីរតែមួយគត់ជាប្រភពនៃរាល់ចំណេះដឹងគ្រីស្ទបរិស័ទ។» (Heinrich Heppe)
ប្រភេទអត្ថបទ

«ព្រះគម្ពីរតែមួយគត់ជាប្រភពនៃរាល់ចំណេះដឹងគ្រីស្ទបរិស័ទ។» (Heinrich Heppe)

ប្រសិនបើព្រះជាម្ចាស់ប្រទានឲ្យលោកអ្នកទទួលបានផែនដីទាំងមូល ប៉ុន្តែមិនបានប្រទានរូបអង្គទ្រង់ផ្ទល់ដល់លោកអ្នក ការនោះមិនគ្រប់គ្រាន់ឡើយ ពីព្រោះព្រះអង្គមានតម្លៃលើសជាងផែនដីនេះទៅទៀតចំពោះរាស្ត្ររបស់ទ្រង់។ - Colin Smith

«ការបន្ថែមពាក្យលើព្រះបន្ទូលព្រះ គឺជាការខុសឆ្គង។» (John Calvin)

«យើងទាំងអស់គ្នាមានទំនួលខុសត្រូវក្នុងការរកអស់អ្នកដែលវង្វេងពីព្រះ។» "Each of us has a responsibility to make sure that the lost are sought…

ដ្បិតយើងបានសុចរិត ដោយមានចិត្តជឿ ហើយក៏បានសង្គ្រោះដោយមាត់ទទួលថ្លែងប្រាប់ ពីព្រោះគម្ពីរថា «អស់អ្នកណាដែលជឿដល់ទ្រង់ នោះនឹងគ្មានហេតុនាំឲ្យខ្មាសឡើយ។» (រ៉ូម ១០:១០-១១)

«បើមាត់អ្នកនឹងទទួលថ្លែងប្រាប់ពីព្រះអម្ចាស់យេស៊ូវ ហើយអ្នកជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះពិត។» (រ៉ូម ១០:៩)

«មនុស្សបដិសេធព្រះគម្ពីរ មិនមែនមកពីព្រះគម្ពីរមានភាពមិនស៊ីគ្នានោះទេ ប៉ុន្តែមកពីព្រះគម្ពីរជំទាស់នឹងពួកគេផ្ទាល់។» (E. Paul Hovey)

«ព្រះយេស៊ូវបានបំពេញក្រឹត្យវិន័យសម្រាប់លោកអ្នក និងសម្រាប់ខ្ញុំ ហើយទ្រង់ក៏បានទទួលយករង្វាន់ទុកសម្រាប់យើងផងដែរ។»

«ការដែលយើងជឿថា ដំណឹងល្អគឺគ្រាន់តែសម្រាប់អ្នកមិនជឿគឺជាការដ៏គួរឲ្យសោកស្ដាយណាស់។» (D.A. Carson)

«ច្បាប់នៃការកាត់ស្រាយបទគម្ពីរ៖ ឲ្យបទគម្ពីរកាត់ស្រាយបទគម្ពីរ។» (R.C. Sproul)

«ក្នុងនាមជាគ្រីស្ទបរិស័ទ យើងត្រូវតែឱបក្រសោបភាពចំឡែករបស់យើងក្នុងលោកីយ៍នេះ។» (Mary Wilson)

«បើព្រះគម្ពីរមិនដែលប៉ះពាល់អារម្មណ៍របស់លោកអ្នក នោះមកពីលោកអ្នកមានជំនឿតិចលើអ្វីដែលព្រះគម្ពីរបានចែងទុក។» (John Piper)