
ការស្អប់បាប
«ខ្ញុំចង់ឲ្យខ្លួនខ្ញុំស្អប់អំពើបាបរបស់ខ្ញុំខ្លាំងជាងខ្ញុំស្អប់អំពើបាបរបស់អ្នកដទៃ ព្រោះអំពើបាបរបស់គេខុសគ្នាឆ្ងាយពីអំពើបាបរបស់ខ្ញុំ។» (Burk Parson)
ប្រភេទអត្ថបទ

«ខ្ញុំចង់ឲ្យខ្លួនខ្ញុំស្អប់អំពើបាបរបស់ខ្ញុំខ្លាំងជាងខ្ញុំស្អប់អំពើបាបរបស់អ្នកដទៃ ព្រោះអំពើបាបរបស់គេខុសគ្នាឆ្ងាយពីអំពើបាបរបស់ខ្ញុំ។» (Burk Parson)

«ប្រសិនបើយើងមិនទទួលយកប្រឹក្សាដែលពេញដោយប្រាជ្ញា នោះវានឹងគ្មានប្រយោជន៍ឡើយ។» - Jeremy Walker

«បុគ្គលដែលមានចិត្តចេះអរគុណឥតឈប់ឈរ គឺជាបុគ្គលដែលមានម៉ាត់មិនចេះរអ៊ូរទាំ។» (Burk Parson)

«ចូរផ្សាយដំណឹងល្អរាល់ពេលរាល់វេលាដោយទង្វើរបស់លោកអ្នក ហើយប្រសិនបើចាំបាច់សូមប្រើពាក្យសម្ដីជាមួយផង។» - លោក សេនថ៍ ហ្វ្រេនស៊ីស មកពីភូមិ អះស៊ីសសីនសប្រទេស អ៊ីតាលី

«បុគ្គលម្នាក់ដែលឲ្យនូវអ្វីដែលគាត់មិនអាចរក្សាទុកបាន ដើម្បីឈោងចាប់យកនូវអ្វីដែលគាត់នឹងមិនអាចបាត់បង់បាន បុគ្គលនោះមិនមែនជាមនុស្សល្ងីល្ងើទេ។» (Jim Elliot)

«ប្រសិនបើព្រះជាម្ចាស់មិនប្រទានដល់យើងនូវអ្វីដែលយើងទូលសូម ចូរកុំឲ្យយើងគិតថា ព្រះអង្គមិនមានសមត្ថភាពក្នុងការប្រទានឲ្យនោះឡើយ។» - D.A. Carson

«ក្រោមឈើឆ្កាង អំនួតមិនអាចមានជីវិតបានឡើយ។»

«ព្រះបន្ទូលព្រះជាម្ចាស់មិនដែលមានការបរាជ័យក្នុងការសម្រេចនូវព្រះហឫទ័យរបស់ទ្រង់ឡើយ។» (John Calvin)

«យើងត្រូវការការអត់ទោស និងការរាប់ជាសុចរិត។ ព្រះបន្ទូលបានត្រឡប់ជាសាច់ឈាម ដើម្បីបំពេញតម្រូវការនោះ។»

សេចក្ដីអធិស្ឋានមិនសូវពាក់ពាន់នឹងរបៀបដែលយើងនិយាយនូវអ្វីដែលយើងនិយាយនោះឡើយ ប៉ុន្តែពាក់ពាន់នឹងបុគ្គលដែលយើងនិយាយទៅកាន់វិញទេតើ។

ព្រះជាម្ចាស់ជ្រាបពីការឈឺចាប់ ការខកចិត្ត និងការយល់ច្រឡំរបស់លោកអ្នកច្រើនជាងការដែលលោកអ្នកគិតថាខ្លួនឯងយល់បានទៅទៀត។

ចូរកុំនិយាយថា ព្រះជាម្ចាស់មិនដែលមានបន្ទូលមកលោកអ្នកសោះឡើយ ខណៈពេលដែលលោកអ្នកមិនទាំងដែលបើកព្រះគម្ពីរអានផង។