
ខ្ញុំនេះជាព្រះយេស៊ូវ
«ទូលបង្គំក៏ឆ្លើយថា ឱព្រះអម្ចាស់អើយ តើព្រះអង្គណានុ៎ះ រួចទ្រង់មានព្រះបន្ទូលថា ខ្ញុំនេះជាព្រះយេស៊ូវ ដែលអ្នកធ្វើទុក្ខ» (កិច្ចការ ២៦:១៥)
ប្រភេទអត្ថបទ

«ទូលបង្គំក៏ឆ្លើយថា ឱព្រះអម្ចាស់អើយ តើព្រះអង្គណានុ៎ះ រួចទ្រង់មានព្រះបន្ទូលថា ខ្ញុំនេះជាព្រះយេស៊ូវ ដែលអ្នកធ្វើទុក្ខ» (កិច្ចការ ២៦:១៥)

«អរព្រះគុណដល់ព្រះអង្គ ដោយព្រោះអំណោយទានទ្រង់ដ៏រកថ្លែងពុំបាន។» (២កូរិនថូស ៩:១៥)

«ដូច្នេះ ចូរសំដែងភស្តុតាងពីសេចក្តីស្រឡាញ់របស់អ្នករាល់គ្នា ហើយពីសេចក្តីដែលយើងខ្ញុំបានអួតពីអ្នករាល់គ្នាចុះ ឲ្យអ្នកទាំងនោះបានឃើញ ព្រមទាំងនៅមុខពួកជំនុំទាំងអស់ផង។» (២កូរិនថូស ៨:២៤)

«គ្រប់ទាំងអស់ក៏មកពីព្រះ ដែលទ្រង់បានផ្សះផ្សាយើងនឹងព្រះអង្គទ្រង់ ដោយសារព្រះយេស៊ូវគ្រីស្ទ ហើយបានប្រទានការងារផ្សះផ្សានោះ មកយើងខ្ញុំដែរ» (២កូរិនថូស ៥:១៨)

«ដ្បិតយើងទាំងអស់គ្នាត្រូវទៅនៅមុខទីជំនុំជំរះរបស់ព្រះគ្រីស្ទ ដើម្បីឲ្យគ្រប់គ្នាបានទទួលតាមការដែលបានធ្វើ ពីកាលនៅក្នុងរូបកាយរៀងខ្លួន ទោះល្អឬអាក្រក់ក្តី។» (២កូរិនថូស ៥:១០)

«រីឯព្រះអម្ចាស់ ទ្រង់ជាព្រះវិញ្ញាណ ហើយកន្លែងណាដែលមានព្រះវិញ្ញាណនៃព្រះអម្ចាស់ នោះក៏មានសេរីភាពដែរ» (២កូរិនថូស ៣:១៧)

«ដ្បិតយើងខ្ញុំជាក្លិនក្រអូបនៃព្រះគ្រីស្ទដល់ព្រះ នៅក្នុងពួកមនុស្សដែលកំពុងតែបានសង្គ្រោះ ហើយក្នុងពួកអ្នកដែលកំពុងតែវិនាសទៅដែរ» (២កូរិនថូស២:១៥)

«ទ្រង់ក៏បានដៅចំណាំយើងរាល់គ្នា ហើយបានប្រទានព្រះវិញ្ញាណមកបញ្ចាំចិត្តយើងរាល់គ្នាផង។» (២កូរិនថូស១:២២)

«ដ្បិតដូចជាសេចក្តីទុក្ខលំបាករបស់ព្រះគ្រីស្ទ បានចំរើនឡើងដល់យើងរាល់គ្នាយ៉ាងណា នោះសេចក្តីក្សាន្តចិត្តនៃយើងរាល់គ្នា ក៏ចំរើនដោយសារព្រះគ្រីស្ទបែបដូច្នោះដែរ» (២កូរិនថូស ១:៥)

«ដ្បិត តើអ្នកណាស្គាល់គំនិតនៃព្រះអម្ចាស់ តើអ្នកណានឹងបង្រៀនទ្រង់បាន តែយើងរាល់គ្នាមានគំនិតជារបស់ផងព្រះគ្រីស្ទវិញ»។ (១កូរិនថូស ២:១៦)

«ឯព្រះដែលបានហៅអ្នករាល់គ្នាមក ឲ្យមានសេចក្តីប្រកបនឹងព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង នោះទ្រង់ស្មោះត្រង់។» (១កូរិនថូស ១:៩)

«រួចទ្រង់មានព្រះបន្ទូលទៅគេថា កូនមនុស្សក៏ជាម្ចាស់នៃថ្ងៃឈប់សំរាកដែរ។ »។ (លូកា ៦:៥)