
ចូររត់ពីការថ្វាយបង្គំរូបព្រះចេញ
«ហេតុនោះ ឱពួកស្ងួនភ្ងាខ្ញុំអើយ ចូររត់ពីការថ្វាយបង្គំរូបព្រះចេញ» (១កូរិនថូស ១០:១៤)
ប្រភេទអត្ថបទ

«ហេតុនោះ ឱពួកស្ងួនភ្ងាខ្ញុំអើយ ចូររត់ពីការថ្វាយបង្គំរូបព្រះចេញ» (១កូរិនថូស ១០:១៤)

«ដូច្នេះ ចូរប្រែចិត្ត ហើយវិលមកចុះ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ ប្រយោជន៍ឲ្យមានពេលលំហើយ មកពីចំពោះព្រះអម្ចាស់» (កិច្ចការ ៣:១៩)

កុំឲ្យច្រណែននឹងមនុស្សច្រឡោតឡើយ ក៏កុំរើសយកផ្លូវប្រព្រឹត្តណាមួយរបស់គេដែរ (សុភាសិត ៣:៣១) (Proverbs 3:31 ESV)

«ឯមនុស្សអាក្រក់គេនឹងមានទុក្ខព្រួយជាច្រើន តែអ្នកណាដែលទុកចិត្តនឹងព្រះយេហូវ៉ា នោះនឹងមានសេចក្តីសប្បុរសនៅព័ទ្ធជុំវិញខ្លួន» (ទំនុកតម្កើង ៣២:១០) (Psalm 32:10 ESV)

«តើមនុស្សកំលោះធ្វើដូចម្ដេច ដើម្បីរក្សាផ្លូវដែលខ្លួនប្រព្រឹត្តឲ្យបានបរិសុទ្ធ? គឺដោយប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអង្គ។» (ទំនុកតម្កើង ១១៩:៩)

«ដ្បិតសេចក្តីល្ងង់ល្ងើរបស់ព្រះ នោះមានប្រាជ្ញាលើសជាងមនុស្ស ហើយសេចក្តីកំសោយរបស់ព្រះ ក៏មានកំឡាំងលើសជាងមនុស្សដែរ» (១កូរិនថូស ១:២៥)

«ដ្បិតអំណាចគ្រប់គ្រងជារបស់ផងព្រះយេហូវ៉ា ទ្រង់ជាចៅហ្វាយលើអស់ទាំងនគរ» (ទំនុកតម្កើង ២២:២៨)

កូនអើយ កុំឲ្យមើលងាយសេចក្តីប្រៀនរបស់ព្រះយេហូវ៉ាឡើយ ក៏កុំឲ្យណាយចិត្តនឹងសេចក្តីបន្ទោសរបស់ទ្រង់ដែរ (សុភាសិត ៣:១១)

«គេជំរុញចិត្តគ្នាក្នុងការអាក្រក់ ក៏ពិគ្រោះគ្នាអំពីការដាក់អន្ទាក់ដោយស្ងាត់កំបាំង គេថា តើអ្នកណានឹងឃើញ?» (ទំនុកតម្កើង ៦៤:៥)

«បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង» (១យ៉ូហាន ១:៩)

«កុំឲ្យក្តៅចិត្ត ដោយព្រោះមនុស្ស ដែលប្រព្រឹត្តអាក្រក់ឡើយ ក៏កុំឲ្យច្រណែននឹងពួកអ្នកដែលធ្វើការទុច្ចរិតដែរ» (ទំនុកតម្កើង ៣៧:១)

«បងប្អូនអើយ ព្រះទ្រង់បានហៅអ្នករាល់គ្នាមកឲ្យមានសេរីភាព តែកុំឲ្យប្រើសេរីនោះ ទុកជាឱកាសដល់សាច់ឈាមឡើយ គឺត្រូវបំរើគ្នាទៅវិញទៅមក ដោយសេចក្តីស្រឡាញ់វិញ» (កាឡាទី ៥:១៣)