
ព្រះអម្ចាស់នៃអ្នករាល់គ្នានឹងយាងមកទេ
«ដូច្នេះ ឲ្យចាំយាម ដ្បិតអ្នករាល់គ្នាមិនដឹងជាពេលណា ដែលព្រះអម្ចាស់នៃអ្នករាល់គ្នានឹងយាងមកទេ។» (ម៉ាថាយ ២៤:៤២)
ប្រភេទអត្ថបទ

«ដូច្នេះ ឲ្យចាំយាម ដ្បិតអ្នករាល់គ្នាមិនដឹងជាពេលណា ដែលព្រះអម្ចាស់នៃអ្នករាល់គ្នានឹងយាងមកទេ។» (ម៉ាថាយ ២៤:៤២)

«ទីណាដែលឥតមានអ្នកប្រាជ្ញានាំមុខ នោះប្រជាជនរមែងដួលទៅ តែបើមានអ្នកប្រឹក្សាជាច្រើន នោះមានសេចក្តីសុខវិញ។» (សុភាសិត ១១:១៤)

«ស៊ីម៉ូន-ពេត្រុសទូលឆ្លើយថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់។» (ម៉ាថាយ ១៦:១៦)

«មនុស្សល្ងង់ខ្លៅតែងគិតក្នុងចិត្តថា គ្មានព្រះទេ គេសុទ្ធតែជាមនុស្សខូចអាក្រក់ គេបានប្រព្រឹត្តការដែលគួរស្អប់ខ្ពើម ឥតមានអ្នកណាមួយដែលប្រព្រឹត្តល្អសោះ» (ទំនុកតម្កើង ១៤:១)

«ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលតបថា ខ្ញុំមិនថា ឲ្យអ្នកអត់ទោសត្រឹមតែ៧ដងទេ គឺដល់៧ចិតសិបដងទៅទៀត»។ (ម៉ាថាយ ១៨:២២)

«អ្នកណាដែលធ្វើការដោយដៃខ្ជិលច្រអូស នោះរមែងធ្លាក់ខ្លួនជាក្រ តែដៃមនុស្សដែលឧស្សាហ៍ នាំឲ្យមានវិញ។» (សុភាសិត ១០:៤)

«ដ្បិតនៅព្រះនេត្រទ្រង់ នោះ១ពាន់ឆ្នាំរាប់ដូចជាថ្ងៃម្សិល ដែលកន្លងហួសទៅហើយ ក៏ដូចជាយាម១ក្នុងវេលាយប់ប៉ុណ្ណោះ» (ទំនុកតម្កើង ៩០:៤)

«ចូរពិចារណាស្នាដៃរបស់ព្រះ ដ្បិតរបស់អ្វីដែលទ្រង់បានធ្វើឲ្យក្ងិចក្ងក់ នោះតើអ្នកណាអាចនឹងធ្វើឲ្យត្រង់វិញបាន» (សាស្ដា ៧:១៣)

«ព្រះយេស៊ូវក៏ទ្រង់ព្រះកន្សែង» (យ៉ូហាន ១១:៣៥)

«ពាក្យសំដីពីរោះ នោះធៀបដូចជាសំណុំឃ្មុំ ក៏ផ្អែមដល់ព្រលឹង ហើយជាថ្នាំផ្សះដល់ឆ្អឹងផង។» (សុភាសិត ១៦:២៤)

«អ្នកណាដែលយល់ព្រមថា ព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះ អ្នកនោះឈ្មោះថា មានព្រះគង់នៅក្នុងខ្លួនពិត ហើយខ្លួនក៏នៅក្នុងព្រះដែរ» (១យ៉ូហាន ៤:១៥)

«តែខាងឯព្រះរាជបុត្រាវិញ នោះទ្រង់មានព្រះបន្ទូលថា «ឱព្រះអើយ បល្ល័ង្កទ្រង់នៅជាប់អស់កល្បជានិច្ចរៀងរាបតទៅ ព្រះដំបងពេជ្ររបស់រាជ្យទ្រង់ នោះជាដំបងសុចរិត» (ហេព្រើរ ១:៨)