
ជាជាងការអាក្រក់
«ដ្បិតបើព្រះទ្រង់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នារងទុក្ខ នោះស៊ូរងដោយព្រោះការល្អជាជាងការអាក្រក់។» (១ពេត្រុស ៣:១៧)
ប្រភេទអត្ថបទ

«ដ្បិតបើព្រះទ្រង់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នារងទុក្ខ នោះស៊ូរងដោយព្រោះការល្អជាជាងការអាក្រក់។» (១ពេត្រុស ៣:១៧)

«ចូរបន្ទាបខ្លួននៅចំពោះព្រះអម្ចាស់ នោះទ្រង់នឹងតម្កើងអ្នករាល់គ្នាឡើង។» (យ៉ាកុប ៤:១០)

«តែឯព្រះបន្ទូលនៃព្រះអម្ចាស់ នោះនៅជាប់អស់កល្បជានិច្ចវិញ គឺជាព្រះបន្ទូលនេះ ដែលបានផ្សាយមកអ្នករាល់គ្នាហើយ។» (១ពេត្រុស ១:២៥)

«ដ្បិតសេចក្ដីកំហឹងរបស់មនុស្ស មិនដែលសំរេចតាមសេចក្ដីសុចរិតរបស់ព្រះទេ។» (យ៉ាកុប ១:២០)

«តែឯអណ្ដាតវិញ នោះគ្មានអ្នកណាអាចនឹងផ្សាំងបានឡើយ គឺជារបស់អាក្រក់ដែលទប់មិនបាន ក៏មានពេញដោយពិសដែលនាំឲ្យស្លាប់។» (យ៉ាកុប ៣:៨)

«សេចក្ដីសង្គ្រោះ នឹងសិរីល្អរបស់ខ្ញុំ នោះនៅនឹងព្រះ ឯថ្មដានៃកំឡាំងខ្ញុំ នឹងទីពឹងជ្រករបស់ខ្ញុំ ក៏នៅក្នុងព្រះដែរ។» (ទំនុកតម្កើង ៦២:៧)

«ដ្បិតព្រះនៃយើងរាល់គ្នាទ្រង់ជាភ្លើងដែលឆេះបន្សុស។» (ហេប្រឺ ១២:២៩)

«ដ្បិតព្រះយេហូវ៉ាដ៏ខ្ពស់បំផុត ទ្រង់គួរស្ញែងខ្លាច ទ្រង់ជាមហាក្សត្រយ៉ាងធំលើផែនដីទាំងមូល។» (ទំនុកតម្កើង ៤៧:២)

«ចូរបន្ថែមទាំងសេចក្ដីស្រឡាញ់ថែមទៀត ជាចំណងនៃសេចក្ដីគ្រប់លក្ខណ៍។» (កូឡូស ៣:១៤)

«តែឯទ្វារដែលនាំទៅឯជីវិត នោះតូច ហើយចង្អៀតវិញ ក៏មានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ។» (ម៉ាថាយ ៧:១៤)

«ត្រូវឲ្យអ្នករាល់គ្នាធ្វើការទាំងអស់ ដោយសេចក្ដីស្រឡាញ់។» (១កូរិនថូស ១៦:១៤)

«ពួកស្ងួនភ្ងាអើយ បើព្រះបានស្រឡាញ់យើងរាល់គ្នាជាខ្លាំងដល់ម្ល៉េះ នោះត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមកដែរ។» (១យ៉ូហាន ៤:១១)