
ប្រកាសដំណឹងល្អ
ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចូរចេញទៅក្នុងពិភពលោកទាំងមូល ហើយប្រកាសដំណឹងល្អប្រាប់មនុស្សលោកទាំងអស់។» (ម៉ាកុស ១៦:១៥ គកស)
ប្រភេទអត្ថបទ

ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចូរចេញទៅក្នុងពិភពលោកទាំងមូល ហើយប្រកាសដំណឹងល្អប្រាប់មនុស្សលោកទាំងអស់។» (ម៉ាកុស ១៦:១៥ គកស)

«យើងដឹងទៀតថា អ្វីៗទាំងអស់ផ្សំគ្នាឡើង ដើម្បីឲ្យអស់អ្នកស្រឡាញ់ព្រះជាម្ចាស់ បានទទួលផលល្អ គឺអ្នកដែលព្រះអង្គបានត្រាស់ហៅមក ស្របតាមគំរោងការរបស់ព្រះអង្គ។» (រ៉ូម ៨:២៨)

«ព្រះយេស៊ូវមានព្រះបន្ទូលថា៖«“ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីប្រាជ្ញា។» (ម៉ាថាយ ២២:៣៧ គខប)

«ដូច្នេះ សេចក្ដីជំនឿកើតឡើងដោយឮ ហើយដែលឮនោះ គឺដោយសារព្រះបន្ទូលនៃព្រះ។» (រ៉ូម ១០:១៧)

«កុំឲ្យគិតស្មានថា ខ្ញុំមកដើម្បីនឹងលើកក្រិត្យវិន័យ ឬទំនាយពួកហោរាចោលឡើយ ខ្ញុំមិនមែនមកនឹងលើកចោលទេ គឺមកនឹងធ្វើឲ្យសំរេចវិញ។» (ម៉ាថាយ ៥:១៧)

«កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃ នឹងផែនដី។» (លោកុប្បតិ្ត ១:១)

«ឱសូមភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អចុះ មានពរហើយ មនុស្សណាដែលពឹងជ្រកក្នុងទ្រង់។» (ទំនុកដំកើង ៣៤:៨)

«បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តិរបស់ខ្ញុំចុះ។» (យ៉ូហាន ១៤:១៥)

«ព្រះអម្ចាស់ជាគង្វាលខ្ញុំ ខ្ញុំនឹងមិនខ្វះអ្វីសោះឡើយ។» (ទំនុកដំកើង ២៣:១)

«ត្រូវតែមានគំនិតគិតដូចជាព្រះគ្រីស្ទយេស៊ូវវិញ។» (ភីលីព ២:៥)

«ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណាព្រះអង្គក៏ដកកំហុសរបស់យើងចេញឆ្ងាយពីយើងយ៉ាងនោះដែរ។» (ទំនុកតម្តើង ១០៣:១២ គខប)

«តែដោយពឹងដល់ព្រះគុណទ្រង់ នោះបានរាប់ជាសុចរិតទទេ ដោយសារសេចក្ដីប្រោសលោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ។» (រ៉ូម ៣:២៤)