
យើងមិនដែលធ្វើបាបសោះ
«បើយើងថា យើងមិនដែលធ្វើបាបសោះ នោះឈ្មោះថាយើងធ្វើឲ្យទ្រង់ទៅជាអ្នកកុហកវិញ ហើយព្រះបន្ទូលទ្រង់មិននៅក្នុងយើងទេ»។(១យ៉ូហាន ១:១០)
ប្រភេទអត្ថបទ

«បើយើងថា យើងមិនដែលធ្វើបាបសោះ នោះឈ្មោះថាយើងធ្វើឲ្យទ្រង់ទៅជាអ្នកកុហកវិញ ហើយព្រះបន្ទូលទ្រង់មិននៅក្នុងយើងទេ»។(១យ៉ូហាន ១:១០)

“The Lord is a stronghold for the oppressed, a stronghold in times of trouble.” (Psalm 9:9 ESV).

«អ្នកណាដែលមានចិត្តអាណិត ចែកដល់ពួកទាល់ក្រ នោះឈ្មោះថាថ្វាយឲ្យព្រះយេហូវ៉ាខ្ចី ព្រះអង្គនឹងតបស្នងសងគុណអ្នកនោះវិញ»។ (សុភាសិត ១៩:១៧ គកស)

«អ្នកណាដែលដើរដោយ សេចក្ដីទៀងត្រង់របស់ខ្លួន នោះរមែងកោតខ្លាចដល់ព្រះយេហូវ៉ា តែអ្នកណាដែលប្រព្រឹត្តតាមផ្លូវវៀច នោះឈ្មោះថាមើលងាយព្រះអង្គវិញ»។ (សុភាសិត ១៤:២ គកស)

«មនុស្សល្ងីល្ងើ រមែងឃើញផ្លូវរបស់ខ្លួន ជាត្រឹមត្រូវហើយ តែអ្នកដែលមានប្រាជ្ញា នោះតែងស្តាប់សេចក្ដីទូន្មានវិញ»។ (សុភាសិត ១២:១៥ គកស)

«ស្ត្រីមានរូបស្រស់ល្អ ដែលឥតមានគំនិតមារយាទ នោះប្រៀបដូចជាក្រវិលមាស ដែលពាក់នៅច្រមុះជ្រូក» (សុភាសិត ១១:២២ គកស)

«មនុស្សដែលមានចិត្តមេត្តា នោះតែងធ្វើល្អដល់ជីវិតខ្លួន តែអ្នកណាដែលសាហាវ នោះធ្វើទុក្ខដល់សាច់ឈាមខ្លួនវិញ»។ (សុភាសិត ១១:១៧ គកស)

«សេចក្ដីសុចរិតរបស់មនុស្សគ្រប់លក្ខណ៍ នឹងតម្រង់ផ្លូវខ្លួន តែមនុស្សអាក្រក់នឹងដួល ដោយសារអំពើអាក្រក់របស់ខ្លួនវិញ»។ (សុភាសិត ១១:៥ គកស)

«ជញ្ជីងមិនត្រឹមត្រូវ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែកូនជញ្ជីងគ្រប់ទម្ងន់ ជាទីគាប់ដល់ព្រះហឫទ័យព្រះអង្គវិញ»។ (សុភាសិត ១១:១ គកស)

កូនដែលមានប្រាជ្ញា រមែងធ្វើឲ្យឪពុកមានចិត្តរីករាយ តែកូនដែលល្ងីល្ងើ នោះនាំឲ្យម្តាយធ្ងន់ទ្រូងវិញ»។ (សុភាសិត ១០:១ គកស

«គឺត្រូវប្រដាប់ខ្លួន ដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទវិញ ហើយកុំឲ្យផ្គត់ផ្គង់ ដើម្បីនឹងបំពេញសេចក្តីប៉ងប្រាថ្នា ខាងឯសាច់ឈាមឡើយ»។ (រ៉ូម ១៣:១៤)

«កុំឲ្យធ្វើការអាក្រក់ស្នងនឹងការអាក្រក់ឡើយ ត្រូវតែខំសំដែងកិរិយាល្អ នៅចំពោះមុខមនុស្សទាំងអស់វិញ» (រ៉ូម១២:១៧)