
ទស្សនៈត្រឹមត្រូវលើព្រះជាម្ចាស់
«ដើម្បីឲ្យមានទស្សនៈដ៏ត្រឹមត្រូវលើរាល់គ្រប់អ្វីៗទាំងអស់ ដាច់ខាត! យើងត្រូវតែមានទស្សនៈដ៏ត្រឹមត្រូវលើព្រះជាម្ចាស់ជាមុនសិន»។ (Paul Washer)
ថ្មីៗ
អត្ថបទថ្មីបំផុតដែលបានផ្សាយលើ ផ្លូវពិត។

«ដើម្បីឲ្យមានទស្សនៈដ៏ត្រឹមត្រូវលើរាល់គ្រប់អ្វីៗទាំងអស់ ដាច់ខាត! យើងត្រូវតែមានទស្សនៈដ៏ត្រឹមត្រូវលើព្រះជាម្ចាស់ជាមុនសិន»។ (Paul Washer)

«អ្នកជឿថា មានព្រះតែ១ នោះត្រូវហើយ ទោះទាំងពួកអារក្សក៏ជឿដូច្នោះ ព្រមទាំងព្រឺខ្លាចដែរ» (យ៉ាកុប ២:១៩)

«ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្ដាប់ប៉ុណ្ណោះ ហើយបញ្ឆោតខ្លួនវិញនោះឡើយ» (យ៉ាកុប ១:២២)

«ការប្រកាសដំណឹងល្អមិនគ្រាន់តែបង្កើតឲ្យមានផលផ្លែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឲ្យមានជំនឿដែលនាំឲ្យមានជីវិតអស់កល្បជានិច្ចទៀតផង

«ការប្រែចិត្តពិតប្រាកដ គឺជាការស្អប់បាប ដែលការនោះកើតចេញពីការកោតខ្លាច និងការគោរពចំពោះព្រះជាម្ចាស់ ហើយស្របគ្នាផងដែរ ក៏បង្កើតផលផ្លែជាសេចក្ដីស្រឡាញ់ និងសេចក្តីប៉ងប្រាថ្នាខាងឯសេចក្ដីសុចរិត»។ (John Calvin)

«ភាពស្កប់ចិត្ត គឺការយកព្រះជាម្ចាស់ធ្វើជាទ្រព្យសម្បត្តិ»។

«ព្រះគ្រីស្ទគ្មានទោស ហើយគេក៏មិនអាចធ្វើឲ្យទ្រង់ក្លាយជាអ្នកមានទោសបានដែរ ប៉ុន្តែគេបានប្រព្រឹត្តិចំពោះទ្រង់ ហាក់បីដូចជាទ្រង់ជាអ្នកមានទោសអញ្ចឹង ដោយហេតុតែព្រះអង្គបានស្ម័គ្រព្រះទ័យឈរ ជំនួសកន្លែងអ្នកមានទោស» ។ (C.H. Spurgeon)

ដូច្នេះ យើងខ្ញុំសូមលើកទឹកចិត្តលោកអ្នកឲ្យទន្ទេញចាំមាត់នូវព្រះបន្ទូលព្រះជាម្ចាស់ ហើយសញ្ជឹងគិតទាំងយប់ទាំងថ្ងៃផង។ ការធ្វើបែបនេះនឹងបំផ្លាស់បំប្រែចំណុចជាច្រើននៃជីវិតរបស់លោកអ្នក។

«តែដោយពឹងដល់ព្រះគុណទ្រង់ នោះបានរាប់ជាសុចរិតទទេ ដោយសារសេចក្ដីប្រោសលោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ» (រ៉ូម ៣:២៤)

«ចូរព្យាយាមក្នុងសេចក្ដីអធិស្ឋាន ទាំងចាំយាមក្នុងសេចក្ដីនោះឯង ដោយពាក្យអរព្រះគុណ» (កូឡូស ៤:២)

«ជំនឿរបស់ខ្ញុំមិនស្ថិតនៅលើថា ខ្ញុំជានរណា ឬខ្ញុំនឹងក្លាយទៅជានរណា ឬខ្ញុំមានអារម្មណ៍បែបណា ឬអ្វីដែលខ្ញុំដឹង ឬស្គាល់នោះទេ ប៉ុន្តែស្ថិតនៅលើអ្វីដែលទ្រង់បានធ្វើ និងអ្វីដែលទ្រង់កំពុងធ្វើក្នុងពេលឥឡូវនេះសម្រាប់ខ្ញុំ»។ (C.H. Spurgeon)

«អ្នកជឿណាដែលយល់អំពីសេចក្តីអាក្រក់ដែលមាននៅក្នុងដួងចិត្តខ្លួនឯង គឺជាអ្នកជឿម្នាក់ដែលមានគ្រឹះរឹងមាំ មានផលផ្លែ ហើយមានប្រយោជន៍»។ (John Owen)