
គ្មានការអធិស្ឋានក៏មិនអាចទៅ
«ការរស់នៅដោយមិនដកដង្ហើមគឺមិនអាចទៅរួចទេ ដូចគ្នានោះដែរការធ្វើជាគ្រីស្ទបរិស័ទដោយគ្មានការអធិស្ឋានក៏មិនអាចទៅរួចដែរ។» (Martin Luther)
ល្បីៗ
អត្ថបទដែលមានអ្នកអានច្រើន និងអត្ថបទដែលក្រុមការងារជ្រើសរើស។

«ការរស់នៅដោយមិនដកដង្ហើមគឺមិនអាចទៅរួចទេ ដូចគ្នានោះដែរការធ្វើជាគ្រីស្ទបរិស័ទដោយគ្មានការអធិស្ឋានក៏មិនអាចទៅរួចដែរ។» (Martin Luther)

«មនុស្សល្ងង់ខ្លៅតែងគិតក្នុងចិត្តថា គ្មានព្រះទេ គេសុទ្ធតែជាមនុស្សខូចអាក្រក់ គេបានប្រព្រឹត្តការដែលគួរស្អប់ខ្ពើម ឥតមានអ្នកណាមួយដែលប្រព្រឹត្តល្អសោះ» (ទំនុកតម្កើង ១៤:១)

ព្រះយេស៊ូវគ្រីស្ទផ្ទាល់បានមានបន្ទូលថា សេចក្ដីសង្គ្រោះគឺមានតែនៅក្នុងអង្គទ្រង់តែមួយគត់ ហើយទ្រង់គឺជាផ្លូវតែមួយគត់ទៅកាន់ព្រះវរបិតា មិនមែនអាស្រ័យទៅលើថា ជាសមាជិកនៅក្នុងក្រុមជំនុំណាមួយនោះឡើយ (យ៉ូហាន ១៤:៦)។

«រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញ គឺសេចក្តីស្រឡាញ់ អំណរ សេចក្តីសុខសាន្ត សេចក្តីអត់ធ្មត់ សេចក្តីសប្បុរស សេចក្តីល្អ ភាពស្មោះត្រង់ ចិត្តស្លូតបូត…

«ចូរខំដកគ្រប់ទាំងសេចក្តីជូរល្វីង ក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ និងគ្រប់ទាំងសេចក្តីអាក្រក់ ចេញពីពួកអ្នករាល់គ្នាទៅ» (អេភេសូ ៤:៣១)

ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក។ (ម៉ាថាយ ៧:៧)

«គ្មានអ្វីពិបាកពេកចំពោះការអធិស្ឋាន ព្រោះគ្មានអ្វីពិបាកពេកចំពោះព្រះឡើយ។» (E.M. Bounds)

«ដ្បិតដំណឹងពីឈើឆ្កាង នោះជាសេចក្តីចំកួត ដល់អស់អ្នកដែលកំពុងតែវិនាស តែជាព្រះចេស្តានៃព្រះ ដល់យើងរាល់គ្នាដែលកំពុងតែបានសង្គ្រោះវិញ» (១កូរិនថូស ១:១៨)

«បើខ្ញុំគ្មានហេតុផលក្នុងការមានអំណរ នោះខ្ញុំនឹងថ្វាយពរដល់ព្រះអង្គដែលធ្វើឲ្យអាចមានពាក្យពេចន៍នេះបាន៖ «ព្រះយេស៊ូវគ្រីស្ទបានយាងមកកាន់ផែនដី ដើម្បីសង្គ្រោះមនុស្សមានបាប»។ (C.H. Spurgeon)

«ខ្ញុំនឹងមានជីវិត ខ្ញុំនឹងមិនស្លាប់ឡើយហើយខ្ញុំនឹងរៀបរាប់អំពីស្នាព្រះហស្ដរបស់ព្រះអម្ចាស់។» (ទំនុកដំកើង ១១៨:១៧គខប)

«ក្មេងរាល់គ្នាអើយ ចូរស្ដាប់បង្គាប់មាតាបិតាខ្លួនក្នុងព្រះអម្ចាស់ ដ្បិតធ្វើដូច្នោះទើបបានត្រូវ។» (អេភេសូរ ៦:១)

«កុំឲ្យផ្អែមល្ហែមពេក ព្រោះបើដូច្នេះលោកីយ៍នេះនឹងជញ្ជក់អ្នកទាល់តែអស់ ហើយក៏កុំឲ្យល្វីងពេកដែរ បើមិនដូច្នោះលោកីយ៍នេះនឹងខ្ជាក់អ្នកចេញជាមិនខាន។» (C.H. Spurgeon)