អត្ថបទថ្មីៗ

  • in ,

    ដំបូន្មាន​មួយ​ចំនួន​គួរ​យក​ទៅ​អនុវត្ត​សម្រាប់​គ្រីស្ទ​បរិស័ទ​ទើប​តែ​រៀប​ការ​​​ថ្មោង​ថ្មី

    អាពាហ៍ពិពាហ៍​របស់​យើង​បាន​ឆ្លង​កាត់​ដោយ​រំលែក​ឲ្យ​គ្នា​ដោយ​សុក្រឹត​នូវ​ឧបសគ្គ​​ផ្សេងៗ តែ​យើង​បាន​ចម្រើន​កាន់​តែ​ជិតស្និទ្ធ​នឹង​ព្រះ​អម្ចាស់ ព្រម​ទាំង​ជិត​ស្និទ្ធ​នឹង​គ្នា​ផង​ដែរ នៅ​ពេល​យើង​មាន​អំណរ​នឹង​ព្រះ​យេស៊ូវ​ជា​មួយ​គ្នា។ ទោះ​បើ​សិន​ជា ខ្លួន​ខ្ញុំ​ដែល​រៀប​ការ​ហើយ​នេះ​ក្ដី​អាច​បែរ​ក្រោយ​នៅ​គ្រា​ណា​មួយ​បាន នោះ​ខ្ញុំ​នឹង​ប្រាប់​ខ្លួន​ខ្ញុំ​ដែល​បាន​ជាប់​ពាក្យ​ជាប់​សម្ដី​នូវ​មេរៀន​ទាំង​ប្រាំ​ពីរ​នេះ​ដែល​បាន​រៀន​ពី​អាពាហ៍ពិពាហ៍​ប្រាំ​ពីរ​ឆ្នាំ​កន្លង​មក។ អាន​បន្ថែម

  • in

    សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់

    ទោះ​បី​ជា​ព្រះ​គ្រីស្ទ​ជា​បុត្រ​ស្ងួន​ភ្ងា​របស់​ព្រះ​វរបិតា​ក៏​ដោយ ក៏​ព្រះ​វរបិតា​នៅតែ​អនុញ្ញាត​ឲ្យ​ព្រះ​រាជបុត្រា​ទ្រង់​ជួប​ប្រទះ​នឹង​ភាព​ក្រីក្រ ការ​ជេរ​ប្រមាថ និង​ការ​បៀតបៀន​ដែរ។ ព្រះ​យេស៊ូវ​បាន​ជួប​នឹង​ការ​ស្រេក​ឃ្លាន។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់​មិន​ផ្ទុយ​គ្នា​ពី​ការ​ដែល​ទ្រង់​អនុញ្ញាត​ឲ្យ​ព្រះ​យេស៊ូវ​រង​ទុក្ខ​វេទនា ដោយ​មាន​គេ​ស្ដោះ​ដាក់​ទ្រង់ ហើយ​ថែម​ទាំង​វាយ​ទ្រង់​នោះ​ទេ។ ដូច្នេះ គ្រីស្ទ​បរិស័ទ​រាល់​គ្នា​អើយ! ចូរ​កុំ​សួរ​ដេញ​ដោល​ព្រះ​ជាម្ចាស់​អំពី​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ នៅ​ពេល​ដែល​ទ្រង់​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​ជួប​នឹង​ទុក្ខ​លំបាក ឬ​ការ​ល្បងល​នោះ​ឡើយ។ ព្រះ​ជាម្ចាស់​មិន​បាន​អនុញ្ញាត​ឲ្យ​ព្រះ​យេស៊ូវ​ក្លាយ​ទៅ​ជា​អ្នក​មាន​ម្នាក់​នៅ​លើ​ផែនដី​នេះ​ទេ សូម្បី​តែ​មួយ​វិនាទី​ក៏​មិន​មាន​ផង។ ដូច​មាន​សេចក្ដី​ចែង​ទុក​នៅ​ក្នុង​កណ្ឌ​គម្ពីរ ម៉ាថាយ ៨:២០ ហើយ​ថា «តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ»។ ប៉ុន្តែ ព្រះ​ជាម្ចាស់​ពិត​ជា​បាន​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មក​ព្រះ​យេស៊ូវ​ដោយ​គ្មាន​កម្រិត​មែន។ ចូរ​ដឹង​ថា ព្រះ​ពរ​ខាង​ឯ​វិញ្ញាណ គឺ​ជា​អំណោយ​ទាន​នៃ​សេចក្តី​ស្រឡាញ់​ដ៏​ពិសេស​ជាង​គេ​របស់​ព្រះ​ជាម្ចាស់។ នេះ​គឺ​ជា​ព្រះ​ពរ​ដ៏​អស្ចារ្យ​សម្រាប់​យើង​ដែល​យើង​ដឹង​ថា ទោះ​បី​ជា​លោកីយ៍​នេះ​ស្អប់​យើង ក៏​ព្រះ​ជាម្ចាស់​នៅ​តែ​ស្រឡាញ់​យើង​ដែរ!

    និពន្ធ​ដោយ​លោក​គ្រូ៖ អេ. ដឹបលយូ. ភីងខ៍ (A. W. PINK)
    ដក​ស្រង់​ចេញ​ពី​សៀវភៅ «លក្ខណសម្បត្តិ​ព្រះ​ជាម្ចាស់» ជំពូក​ទី១៥៖ សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់។ អាន​បន្ថែម

  • in ,

    របៀបជម្នះ​​ភាព​ខ្ជិល​ច្រអូស

    ការ​ខិតខំ​ប្រឹង​ធ្វើ​ការ​មិន​មែន​ជា​លទ្ធផល​នៃ​ការ​ធ្លាក់​ក្នុង​អំពើ​បាប​នោះ​ទេ ប៉ុន្តែ​ជា​អំណោយ​ទាន​វិញ។ ប្រសិន​បើ​យើង​នឹង​ប្រឆាំង​ជា​មួយ​នឹង​ភាព​ខ្ជិល​ច្រអូស នោះ​យើង​ត្រូវ​តែ​បង្កើត​ឲ្យ​មាន​ទេវវិទ្យា​ល្អ​នៃ​ការ​ធ្វើ​ការ។ អាន​បន្ថែម

  • in

    កើត​អំពី​ទឹក ហើយ​អំពី​ព្រះ​វិញ្ញាណ

    ប្រាកដ​ណាស់! ទាំង​នេះ​មាន​មូល​ដ្ឋាន​លើ​សេចក្ដី​ស្រឡាញ់​ដែល​មិន​អាច​ប្រៀប​ផ្ទឹម​បាន​របស់​ព្រះ​ជាម្ចាស់ (យ៉ូហាន ៣:១៦-២១) ហើយ​យើង​អាច​ចូល​ទៅ​កាន់​ទ្រង់​បាន​តាម​រយៈ​ជំនឿ៖ «ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជ​បុត្រា​ទ្រង់​តែ១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ» (យ៉ូហាន ៣:១៦)។ អាន​បន្ថែម

ផ្ទុក​បន្ថែម
Congratulations. You've reached the end of the internet.