
ព្រះអង្គផ្ទាល់
«ដំណឹងល្អគឺជាដំណឹងអំពីព្រះជាម្ចាស់ដ៏គង់នៅអស់កល្បជានិច្ចដែលបានប្រទានអំណោយទានដ៏ល្អបំផុតដែលយើងអាចនឹកស្មានដល់៖ គឺព្រះអង្គផ្ទាល់»។ (Kenneth Mbugua)
ស្វែងរក
ស្វែងរកក្នុងបណ្ណសារ ឬមើលអត្ថបទថ្មីៗខាងក្រោម។

«ដំណឹងល្អគឺជាដំណឹងអំពីព្រះជាម្ចាស់ដ៏គង់នៅអស់កល្បជានិច្ចដែលបានប្រទានអំណោយទានដ៏ល្អបំផុតដែលយើងអាចនឹកស្មានដល់៖ គឺព្រះអង្គផ្ទាល់»។ (Kenneth Mbugua)

ប្រភពដ៏ធំបំផុតមួយនៃក្ដីអំណរ និងការទ្រាំទ្រចំពោះគ្រីស្ទបរិស័ទគឺការដែលដឹងថា ទោះបើយើងមើលទៅមិនគ្រប់លក្ខណ៍ក្នុងជីវិតរស់នៅឥឡូវនេះ តែយើងដឹងហើយថា ក្នុងព្រះគ្រីស្ទ ព្រះអង្គបានរាប់យើងជាគ្រប់លក្ខណ៍រួចទៅហើយ។ ហើយការគ្រប់លក្ខណ៍នេះ គឺអាស្រ័យលើការរងទុក្ខ និងការសុគតរបស់ព្រះគ្រីស្ទ។

«ព្រះជាម្ចាស់បានសន្យាទៅកាន់បុត្រាបុត្រីរបស់ទ្រង់ថា ពួកគាត់នឹងមានគ្រប់គ្រាន់ ដើម្បីបម្រើទ្រង់ មិនមែនភាពហ៊ឺហា ដើម្បីនឹងមើលរំលងទ្រង់នោះទេ។» (Kenneth Mbugua)

«ឯថ្ងៃអាយុរបស់ទូលបង្គំ សុទ្ធតែនៅក្នុងព្រះហស្តទ្រង់ សូមជួយទូលបង្គំ ឲ្យរួចពីកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវរបស់ទូលបង្គំ ហើយពីអស់អ្នកដែលបៀតបៀនដល់ទូលបង្គំដែរ» (ទំនុកតម្កើង ៣១:១៥)

«ក៏កុំឲ្យស៊ីសំណូកឲ្យសោះ ដ្បិតសំណូកតែងដឹកនាំមនុស្សភ្លឺឲ្យទៅជាខ្វាក់ ហើយក៏បង្ខូចពាក្យរបស់មនុស្សសុចរិតផង» ។ (និក្ខមនំ ២៣:៨)

«ការរាប់ជាសុចរិតដោយជំនឿគឺជាសេចក្ដីបង្រៀនដែលមានចែងក្នុងព្រះគម្ពីរ»។ (Michael Otieno Maura)

ប៉ុន្តែគ្រីស្ទបរិស័ទថ្វាយបង្គំនៅថ្ងៃអាទិត្យ ពីព្រោះនោះគឺជាថ្ងៃនៃពេលដែលព្រះយេស៊ូវបានបង្ហាញជាភស្តុតាងថា ទ្រង់បានយកឈ្នះលើសេចក្ដីស្លាប់។

«ដាច់ខាត! យើងទាំងអស់គ្នាត្រូវតែមានពេលវេលាពិបាកៗ ដើម្បីឲ្យយើងចម្រើនភាពពឹងពាក់របស់យើងទៅលើព្រះជាម្ចាស់ និងរៀនឲ្យដឹងថាព្រះគុណរបស់ទ្រង់គឺល្មមគ្រប់គ្រាន់ហើយ»។ (Paul Washer)

«ការអធិស្ឋានគឺជាចំណុចសំខាន់ណាស់សម្រាប់ជីវិតអ្នកជឿ និងក្រុមជំនុំ»។ (Kenneth Mbugua)

«ស្ថាននរកគឺជាទីកន្លែងនៃការដាច់ចេញពីព្រះជាម្ចាស់ជាអចិន្ត្រៃយ៍ចំពោះអស់អ្នកណាដែលមិនបានផ្សះផ្សាជាមួយព្រះអង្គ។» (Conrad Mbewe)