
ជំនឿដ៏ខុសឆ្គង
«ជំនឿដែលថានៅស្ថានសួគ៌នឹងមានការអផ្សុក គឺជាការក្បត់លើជំនឿដ៏ខុសឆ្គងមួយដែលថា ព្រះជាម្ចាស់គួរឲ្យធុញទ្រាន់ណាស់។» (Gavin Ortlund)
ស្វែងរក
ស្វែងរកក្នុងបណ្ណសារ ឬមើលអត្ថបទថ្មីៗខាងក្រោម។

«ជំនឿដែលថានៅស្ថានសួគ៌នឹងមានការអផ្សុក គឺជាការក្បត់លើជំនឿដ៏ខុសឆ្គងមួយដែលថា ព្រះជាម្ចាស់គួរឲ្យធុញទ្រាន់ណាស់។» (Gavin Ortlund)

ការដែលយើងសួរនាំនូវសំណួរទៅកាន់កូនៗរបស់យើង ខណៈពេលដែលយើងកំពុងអានព្រះគម្ពីរ ការនោះនឹងធ្វើឲ្យពួកគេចេះមានការផ្ចង់គំនិតយ៉ាងយកចិត្តទុកដាក់ ហើយក៏នឹងជួយដល់ពួកគាត់ឲ្យយល់នូវសាច់រឿងទាំងមូល ក៏ដូចជាការជួយឲ្យពួកគាត់យល់នូវអ្វីដែលពួកគាត់បានរៀនមកអនុវត្តក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគាត់ផងដែរ។

«ព្រះជាម្ចាស់សព្វព្រះហឫទ័យក្នុងការបង្ហាញសិរីល្អរបស់ទ្រង់ឲ្យយើងឃើញនៅក្នុងការបំពេញតម្រូវការរបស់យើង។» (Andre Yee)

«ដ្បិតបើព្រះទ្រង់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នារងទុក្ខ នោះស៊ូរងដោយព្រោះការល្អជាជាងការអាក្រក់។» (១ពេត្រុស ៣:១៧)

«ចូរបន្ទាបខ្លួននៅចំពោះព្រះអម្ចាស់ នោះទ្រង់នឹងតម្កើងអ្នករាល់គ្នាឡើង។» (យ៉ាកុប ៤:១០)

"ការយកទ្រព្យសម្បត្តិជាធ្នឹម ជាគោលនៃជីវិត ជាជាងការទុកចិត្ដលើព្រះជាម្ចាស់ គឺជាសេចក្ដីល្បួងមួយដ៏ពិត។" (Tim Challies)

«នឹងមានថ្ងៃមួយ លោកអ្នកនឹងអាន ឬក៏ឮថា លោក ប៊ីលី ហ្គ្រាម បានទទួលមរណភាពហើយ។ សូមកុំជឿពាក្យពេចន៍នោះឡើយ។ ខ្ញុំនឹងមានជីវិតប្រសើរជាងឥឡូវនោះទៅទៀត។ ខ្ញុំគ្រាន់តែបានប្ដូរអាស័យដ្ឋានតែប៉ុណ្ណោះ។ ដល់ពេលនេះ ខ្ញុំបានឆ្ពោះទៅដល់ព្រះវត្តមានរបស់ព្រះជាម្ចាស់ទេតើ។» (Billy Graham (1918–2018))

«ការញែកជាបរិសុទ្ធ គឺជាដំណើរនៃការចាប់ផ្ដើមត្រាប់តាមរូបអង្គរបស់ព្រះយេស៊ូវគ្រីស្ទ។» (Grace Community Church)

«យើងតែងតែចង់បានសិរីល្អ ជាជាងថ្វាយសិរីល្អដល់ព្រះ ហើយយើងតែងតែចង់ធ្វើជាអ្នកគ្រប់គ្រង ជាជាងធ្វើជាអ្នកបម្រើ។ យើងតែងតែចង់បានភាពអរសប្បាយ ជាជាងលះបង់[ដើម្បីប្រយោជន៍អ្នកដទៃ] ហើយយើងក៏តែងតែស្ដាប់ខ្លួនឯង ជាជាងស្ដាប់តាមព្រះដែរ។» (Mike McGarry)

«ព្រះអង្គជាព្រះអម្ចាស់ដ៏ជាព្រះជាម្ចាស់នៃទូលបង្គំ ហើយព្រះអង្គមិនត្រូវការសេចក្ដីសប្បុរសពីទូលបង្គំ ដើម្បីឲ្យទ្រង់មានព្រះជន្មគង់នៅនោះឡើយ។» (Augustine)