
ចូរមើលផ្កាយដ៏ខ្ពស់ទាំងប៉ុន្មាន
«ឯព្រះ តើទ្រង់មិនគង់នៅជាន់ខ្ពស់ នៅស្ថានសួគ៌ទេឬអី ចូរមើលផ្កាយដ៏ខ្ពស់ទាំងប៉ុន្មាន ដែលជាខ្ពស់ដល់ណាទៅ» (យ៉ូប ២២:១២)
ស្វែងរក
ស្វែងរកក្នុងបណ្ណសារ ឬមើលអត្ថបទថ្មីៗខាងក្រោម។

«ឯព្រះ តើទ្រង់មិនគង់នៅជាន់ខ្ពស់ នៅស្ថានសួគ៌ទេឬអី ចូរមើលផ្កាយដ៏ខ្ពស់ទាំងប៉ុន្មាន ដែលជាខ្ពស់ដល់ណាទៅ» (យ៉ូប ២២:១២)

«តម្រូវការចម្បងរបស់មនុស្សយើងគឺការលន់តួ និងការយកឈ្នះលើអំពើបាបរបស់ខ្លួន»។ (John MacArthur)


«អំពើបាបគឺជាបញ្ហានៃជីវិត--បាបក្នុងពិរុទ្ធភាព ក្នុងអំណាច និងក្នុងការបំពុលរបស់វា។ ព្រះគ្រីស្ទ និងការឆ្កាងរបស់ទ្រង់គឺជាដំណោះស្រាយតែមួយគត់»។ (D.M. Lloyd-jones)

«កាអធិស្ឋានមិនធ្វើឲ្យយើងសាកសមនឹងធ្វើព័ន្ធកិច្ចដ៏អស្ចារ្យនោះទេ ការអធិស្ឋានគឺជាពន្ធកិច្ចដ៏អស្ចារ្យ» (Oswald Chambers)

«អ្វីដែលយើងបោះបង់ចោលសម្រាប់ព្រះគ្រីស្ទ នោះយើងទទួលបាន។ អ្វីដែលយើងទុកសម្រាប់តែខ្លួនឯងគឺជាការបាត់បង់ដ៏ពិត»។ “What we give up for Christ we gain. What we keep…

«ព្រះយេស៊ូវមិនបានយាងមក ដើម្បីសុគតសម្រាប់យើងទេ ប៉ុន្តែទ្រង់បានយាងមក ដើម្បីរស់នៅសម្រាប់យើង ទ្រង់បានយាងមក ដើម្បីជំនួសយើងក្រោមក្រឹត្យវិន័យ»។ (R.C. Sproul)

ពីមុនយើងជាប់ក្នុងចំណងនៃអំពើបាបដោយគ្មានជម្រើស ក្រៅពីការបះបោរ ប៉ុន្តែឥឡូវនេះយើងបានទទួលសេរីភាព។ ទោះបើការប្រាថ្នាចង់បន្តប្រព្រឹត្តអំពើបាបនៅមានក៏ដោយ ក៏ឥឡូវយើងពិតជាមានសេរីភាពក្នុងការស្ដាប់បង្គាប់មែន។

«ទ្រង់បានប្រោសឲ្យយើងរួចពីអំណាចនៃសេចក្តីងងឹត ហើយផ្លាស់យើងមកក្នុងនគររបស់ព្រះរាជបុត្រាស្ងួនភ្ងានៃទ្រង់» (កូឡូស ១:១៣)

តើនឹងមានអ្នកណាបង្រៀនចំណេះដល់ព្រះឬទេ ដ្បិតគឺទ្រង់ហើយ ដែលជំនុំជំរះដល់ទាំងពួកអ្នកធំៗផង (យ៉ូប ២១:២២)