ព្រះគុណនៃអធិបតេយ្យភាពរបស់ព្រះជាម្ចាស់បានយាងចូលមកក្នុងជីវិតរបស់យើង យកឈ្នះលើការបះបោររបស់យើង យកឈ្នះលើភាពខ្វាក់របស់យើង និងលើការស្លាប់របស់យើង ហើយធ្វើឲ្យយើងមានសមត្ថភាពក្នុងការឃើញព្រះគ្រីស្ទក្នុងលក្ខណៈជំរុញ និងស្អាតដែលនាំឲ្យយើងមានការជ្រើសរើសយកព្រះគ្រីស្ទដោយសេរី។ ពិតណាស់ យើងខ្ញុំដឹងថា យើងមិនទាន់បានឆ្លើយសំណួរ «បើអញ្ចឹងមែន តើយើងមានការទទួលខុសត្រូវ និងទំនួលខុសត្រូវយ៉ាងដូចម្ដេចទៅ?» ប៉ុន្តែ អ្វីដែលយើងខ្ញុំចង់ឆ្លើយក្នុងឯកសារនេះគឺថា «ទេ! យើងមិនមានឆន្ទៈសេរីក្នុងការជ្រើសរើសយកព្រះគ្រីស្ទនោះទេ ប្រសិនបើយើងផ្ដល់អត្ថន័យលើឆន្ទៈសេរីថា ជាការប្ដេជ្ញាចិត្តចុងក្រោយរបស់យើងផ្ទាល់។» អានបន្ថែម