អត្ថបទថ្មីៗ

  • កើនឡើង

    in

    ហេតុ​អ្វី​បានជា​ការ​បំពេញ​បន្ថែម​គ្នា​ទៅ​វិញ​ទៅ​មក​ មាន​សារៈសំខាន់​ខ្លាំង​ចំពោះ​ភាព​ជា​សិស្ស?

    បើ​គ្មាន​គំរូ​បែប​ដូច្នេះ​ទេ ដំណឹង​ល្អ គឺ​ពិត​ជា​ពិបាក​ក្នុង​ការ​ពន្យល់ ហើយ​វា​ស្ទើរ​តែ​ដូច​ជា​អ្នក​បក​ប្រែ​ព្រះ​គម្ពីរ​ម្នាក់ ដែល​គាត់​ចង់​ធ្វើ​ការ​ពណ៌នា​ពន្យល់​អំពី ព្រះ​យេស៊ូវ​ថា​ជា «កូន​ចៀម» នៃ​ព្រះ ទៅ​ក្នុង​វប្បធម៌​នៃ​មនុស្ស​ព្រៃ​ម្នាក់ ដែល​គាត់​មិន​ធ្លាប់​ឮ​អំពី​កូន​ចៀម ឬ​យញ្ញ​បូជា​អញ្ចឹង​ដែរ។

    កំណត់​ចំណាំ​ពី​អ្នក​កែ​សម្រួល៖ កំណែ​នៃ​អត្ថបទ​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​ជា​លើក​ដំបូង​នៅ​ក្នុង​ទស្សនាវដ្ដី នៅ​ខែ​កក្កដា-សីហា ឆ្នាំ២០១០៖ ការ​គង្វាល​ស្ត្រី។
    អាន​បន្ថែម

  • in

    តើ​លោក​អ្នក​ត្រូវ​បញ្ឈប់​ការ​ប្រឹក្សា​យោបល់​នៅ​ពេល​ណា?

    វា​ជា​ការ​ល្អ​បំផុត​ដែល​គិត​អំពី​ការ​សម្រេច​ចិត្ត ដើម្បី​បញ្ចប់​ការ​ប្រឹក្សា​យោបល់​ជា​មួយ​នឹង​លក្ខណៈ​វិនិច្ឆ័យ​ច្បាស់​លាស់​មួយ​ចំនួន។ សូម​ពិចារណា​អំពី​សន្ទស្សន៍​សញ្ញា​វិជ្ជមាន​ចំនួន​ពីរ និង​ចំណុច​ដែល​មិន​សូវ​រីក​រាយ​ចំនួន​បួន​ក្នុង​ការ​ប្រឹក្សា​យោបល់។ អាន​បន្ថែម

  • in

    ការ​អធិស្ឋាន​ក្នុង​ការ​បង្កើត​សិស្ស​​តាម​រយៈ​​ទំនាក់​ទំនង​នៅ​ចំណោម​បង​ប្អូន​ស្រីៗ

    ខណៈ​ដែល​យើង​អធិស្ឋាន​សម្រាប់​បង​ប្អូន​ស្រីៗ​នៅ​ក្នុង​ព្រះ​គ្រីស្ទ នេះ​គឺ​ជា​ការ​រម្លឹក​ដ៏​មាន​ប្រយោជន៍​មួយ​ចំនួន៖

    ១. សូម​អធិស្ឋាន​អំពី​លក្ខណៈ​របស់​ព្រះ

    សូម​រម្លឹក​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​បាន​ញឹក​ញាប់​ថា តើ​ព្រះ​ទ្រង់​ជា​នរណា ហើយ​សរសើរ​ព្រះ​អម្ចាស់​ដែល​មាន​អធិបតេយ្យ​ភាព ទ្រង់​មិន​ប្រែ​ប្រួល ទ្រង់​បរិសុទ្ធ និង​ទ្រង់​មាន​គ្រប់​ទាំង​ចំណេះ។ល។

    ២. សូម​អធិស្ឋាន​តាម​ការ​សន្យា​នៃ​ដំណឹង​ល្អ

    សូម​ចង​ចាំ​ពី​អំណោយ​ទាន​នៃ​សេចក្តី​សង្គ្រោះ​របស់​ព្រះ​សម្រាប់​យើង​តាម​រយៈ​ព្រះ​គ្រីស្ទ។ យើង​មាន​មរតក​ដែល​មិន​ចេះ​ផុយ​រលួយ ហើយ​បាន​រក្សា​ទុក​នៅ​ឯ​នគរ​ស្ថាន​សួគ៌​សម្រាប់​យើង និង​ព្រះ​ទ្រង់​មិន​នឹក​ចាំ​ពី​ការ​រំលង​របស់​យើង​ទៀត​នោះ​ទេ។ទ្រង់​បាន​ប្រទាន​ដល់​យើង​នូវ​អ្វី​គ្រប់​យ៉ាង ដែល​ជា​តម្រូវ​ការ​សម្រាប់​ជីវិត និង​ការ​រស់​នៅ​ដោយ​គោរព​កោត​ខ្លាច​ដល់​ព្រះ​ជាម្ចាស់។

    ៣. ពេល​លោក​អ្នក​អធិស្ឋាន សូម​នឹក​ចាំ​ថា ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​យើង​ឲ្យ​ក្លាយ​ជា​មនុស្ស​បែប​ម៉េច​នៅ​ក្នុង​ព្រះ​គ្រីស្ទ។

    យើង​ងាយ​នឹង​ភ្លេច​ថា យើង​ជា​កូន​ដែល​បាន​ជ្រើស​រើស បាន​ប្រោស​លោះ និង​បាន​ទទួល​ការ​លើក​លែង​ទោស​ពី​ព្រះអម្ចាស់។

    ៤. សូម​អធិស្ឋាន​ឲ្យ​បាន​ច្បាស់​លាស់​តាម​បទ​គម្ពីរ​សម្រាប់​បុគ្គល​ម្នាក់​នោះ

    សូម​បើក​មើល​លិបិក្រម​នៅ​ក្នុង​ព្រះ​គម្ពីរ ហើយ​អនុញ្ញាត​ឲ្យ​ព្រះ​បន្ទូល​ដ៏​មាន​ព្រះ​ជន្ម​គង់​នៅ មាន​បន្ទូល​មក​កាន់​យើង! សំបុត្រ​នៅ​ក្នុង​ព្រះ​គម្ពីរ គឺ​ជា​កន្លែង​ដ៏​ល្អ​ដែល​អាច​បង្វែរ​ទៅ​ជា​សេចក្តី​អធិស្ឋាន​សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក។ អាន​បន្ថែម

  • in

    ការ​បង្កើត​សិស្ស​គឺ​ជា​រឿង​ទូទៅ​ក្នុង​ជំនឿ​គ្រីស្ទ​បរិស័ទ

    តើ​ការ​បង្កើត​សិស្ស​មាន​អត្ថន័យ​យ៉ាង​ដូច​ម្ដេច? សិស្ស​គឺ​ជា​អ្នក​ដែល​រៀន និង​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ។ នៅ​ពេល​យើង​ធ្វើ​ការ​បង្កើត​សិស្ស​គឺ​យើង​កំពុង​តែ​ធ្វើ​ការ ដើម្បី​ឲ្យ​បាន​ឃើញ​មនុស្ស​ដែល​មិន​ទាន់​ជឿ និង​ដើរ​តាម​ព្រះ​យេស៊ូវ​បាន​ទទួល​ជឿ ហើយ​ដើរ​តាម​ព្រះ​អង្គ (ការ​ប្រែ​ចិត្ត) បន្ទាប់​មក​បង្រៀន​ពួក​គេ​ឲ្យ​បន្ត​ដើរ​តាម​ព្រះ​យេស៊ូវ​ដោយ​ស្មោះត្រង់​នៅ​ក្នុង​គ្រប់​ផ្នែក​ទាំង​អស់​នៃ​ជីវិត​របស់​ពួក​គេ (ភាព​ចាស់ទុំ)។  អាន​បន្ថែម

  • in

    ការ​ផ្ដល់ និង​ការ​ទទួល​យក​ការ​រិះគន់​តាម​របៀប​ព្រះ​ជា​ម្ចាស់៖ សំលៀង​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ពាក្យ​សម្ដី

    ព្រះ​ជា​ម្ចាស់​ប្រើ​រាស្ត្រ​របស់​ទ្រង់​ដើម្បី​និយាយ​សេចក្ដី​ពិត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​នេះ​រួម​បញ្ចូល​ទាំង​សេចក្ដី​ពិត​នៃ​ការ​រិះគន់​ដែរ។ ប្រសិន​បើ​អ្នក​មិន​ធ្វើ​ដូច​នេះ​នៅ​ក្នុង​ទំនាក់​ទំនង​នៃ​ការ​បង្កើត​សិស្ស​របស់​អ្នក នោះ​អ្នក​ដូច​ជា​អ្នក​គង្វាល​ដែល​គ្មាន​ដំបង​ដែរ។ អាន​បន្ថែម

  • in

    តើ​ខ្ញុំ​អាច​ជ្រើស​រើស និង​រៀបចំ​កាល​វិភាគ​សម្រាប់​ទំនាក់​ទំនង​ក្នុង​ការ​បង្កើត​សិស្ស​ដោយ​របៀប​ណា

    ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​ព្យាយាម​ជួប​អ្នក​ណា​ម្នាក់​ដោយ​មាន​បំណង​ចិត្ត​ដូច​ខាង​ក្រោម៖ ១)ដើម្បី​បង្កើត​សិស្ស​ជា​មួយ​ពួក​គេ (ភាគ​ច្រើន​នៃ​ការ​ប្រជុំ) ២)ដើម្បី​ធ្វើ​ជា​សិស្ស ឬ ៣)ដើម្បី​ផ្សាយ​ដំណឹង​ល្អ។ ការ​នេះ​កើត​ឡើង​មុន​ពេល​ធ្វើ​ការ ឬ​អំឡុង​ពេល​អាហារ​ថ្ងៃ​ត្រង់។ គោល​ដៅ​របស់​ខ្ញុំ​គឺ​ណាត់​ជួប​មនុស្ស​ម្នាក់​ក្នុង​មួយ​ថ្ងៃ។ ប្រសិន​បើ​ខ្ញុំ​មាន​ពេល​ទំនេរ ខ្ញុំ​ព្យាយាម​បំពេញ​វា​ជា​មួយ​នរណា​ម្នាក់​ដែល​ខ្ញុំ​មិន​សូវ​បាន​ជួប​ជា​មួយ ឬ​ជា​មួយ​អ្នក​ថ្មី។ ប្រសិន​បើ​ខ្ញុំ​ជួប​ជា​មួយ​អ្នក​ថ្មី ខ្ញុំ​អាច​ឬ​ប្រហែល​ជា​មិន​អាច​ជួប​ជា​មួយ​ពួក​គេ​ជា​ប្រចាំ​ទៅ​មុខ​ទៀត​ទេ វា​នឹង​អាច​ជា—ហើយ​វា​ទំនង​ជា—ការ​ជួប​ហ្នឹង​កើត​ឡើង​តែ​ម្ដង​គត់។ ប្រសិន​បើ​ជា​ជំនួប​ដែល​ធ្វើ​ឡើង​តែ​មួយ​ដង​ជា​មួយ​សមាជិក​ក្រុម​ជំនុំ ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​ឲ្យ​ប្រាកដ​ថា សមាជិក​នោះ​ត្រូវ​បាន​រួម​បញ្ចូល ហើយ​ប្រសិន​បើ​មិន​មាន​ទេ នោះ​ខ្ញុំ​ធ្វើ​ការ​ផ្តល់​យោបល់​ខ្លះៗ​អំពី​របៀប​ដែល​គាត់​អាច​ធ្វើ​បាន។

    ខ្ញុំ​រៀប​ចំ​ការ​ជួប​ទាំង​អស់​របស់ខ្ញុំ​ដោយ​ធូរ​រលុង ហើយ​ជារឿយៗ​ខ្ញុំ​លុប​ចោល ឬ​កំណត់​កាល​វិភាគ​ឡើង​វិញ ដោយ​សារ​កាតព្វកិច្ច​គ្រួសារ និង/ឬ ពេល​ការងារ​ដែល​មាន​អាទិភាព​ខ្ពស់​បាន​កើត​ឡើង។ អាន​បន្ថែម

  • in

    គ្មាន​នរណា​ម្នាក់​ទទួល​បាន​ព្រះ​វិហារ​ដែល​ពួក​គេ​ចង់​បាន​នោះ​ទេ

    គ្មាន​អ្នក​ណា​ម្នាក់—មែន​ហើយ គ្មាន​នរណា​ម្នាក់—ទទួល​បាន​ក្រុម​ជំនុំ​ដែល​ពួក​គេ​ចង់​បាន​ឡើយ។ យើង​ទាំង​អស់​គ្នា​មាន​គំនិត ចំណង់​ចំណូល​ចិត្ត ហើយ​ពេល​ខ្លះ មាន​ទាំង​ការ​ចាក់​ចុច​ចិត្ត​ដែល​មិន​ស៊ី​គ្នា ល្អ​ឥត​ខ្ចោះ​នឹង​ការ​ប្រជុំ​រាស្ត្រ​របស់​ព្រះ​ជា​ម្ចាស់​ឡើយ។ យើង​ត្រូវ​តែ​ដាក់​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​ដទៃ​មុន​ចំណង់​ចំណូល​ចិត្ត​របស់​យើង ហើយ​លះ​បង់​អ្វី​ដែល​យើង​ចង់​បាន​សម្រាប់​ជា​ប្រយោជន៍​ដល់​តម្រូវ​ការ​នៃ​រូប​កាយ​ទាំង​មូល។ អាន​បន្ថែម

  • in

    របៀប​បង្កើត​សិស្ស​របស់​ព្រះ​យេស៊ូវ​សម្រាប់​ក្រុម​ជំនុំ​​

    ការ​នោះ​នាំ​យើង​មក​ដល់​ចំណុច​ពាក់​កណ្ដាល​ទៀត​ក្នុង​របៀប​នៃ​ការ​បង្កើត​សិស្ស​របស់​ព្រះ​យេស៊ូវ ដែល​ក្រុម​ជំនុំ​ដែល​ដឹក​នាំ​ដោយ​ពួក​ចាស់​ទុំ​ធ្វើ។ ពួក​ជំនុំ​ត្រូវ​ការ​អ្នក​ដឹក​នាំ ដើម្បី​បង្រៀន​ពួក​គេ​ឲ្យ​ចេះ​ធ្វើ​កិច្ច​ការ​របស់​ខ្លួន។ សូម​ស្ដាប់​អំពី​អ្វី​ដែល​សាវ័ក ប៉ុល បាន​លើក​ឡើង៖ «ហើយ​ទ្រង់​បាន​ប្រទាន​ឲ្យ​អ្នក​ខ្លះ​បាន​ធ្វើ…ជា​គ្រូ​គង្វាល ហើយ​ខ្លះ​ជា​គ្រូ​បង្រៀន ប្រយោជន៍​នឹង​នាំ​ឲ្យ​ពួក​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​ឡើង សំរាប់​ធ្វើ​ការ​ជំនួយ ហើយ​នឹង​ស្អាង​រូបកាយ​ព្រះគ្រីស្ទ​ឡើង» (អេភេសូរ ៤:១១-១២)។ តើ​គ្រូ​គង្វាល​មាន​តួនាទី​អ្វី? ពួក​គាត់​បង្រៀន។ តើ​ពួក​បរិសុទ្ធ​អ្វី? ធ្វើ​កិច្ច​ការ​នៅ​ក្នុង​ព័ន្ធ​កិច្ច។ ផ្នែក​ទាំង​ពីរ​នេះ​ធ្វើ​ការ​ជា​មួយ​គ្នា។ អាន​បន្ថែម

  • in

    នៅ​ក្នុង​សហគមន៍​ក្រីក្រ តើ​គោល​លទ្ធិ​ពិត​ជា​មាន​សារៈសំខាន់​ដែរ​ឬ​ទេ?

    វា​មិន​គ្រប់​គ្រាន់​ទេ​ក្នុង​ការ​ខិត​ខំ​ប្រឹង​ប្រែង ដើម្បី​ឲ្យ​មើល​ឃើញ​រចនា​សម្ព័ន្ធ​សង្គម​កែប្រែ និង​ស្តា​ឡើង​វិញ។ យើង​ត្រូវ​តែ​និយាយ​អំពី​សេចក្តី​ពិត​នៃ​ដំណឹង​ល្អ ឬ​យើង​គ្រាន់​តែ​នាំ​សិរីល្អ​មក​កាន់​ខ្លួន​ឯង ហើយ​ទុក​ឲ្យ​ពួក​គេ​នៅ​ក្នុង​អំពើ​បាប និង​កំហុស​របស់​ពួក​គេ។ អាន​បន្ថែម

  • in

    កត្តា៩យ៉ាង​គួរ​ពិចារណា​នៅ​ពេល​ជ្រើស​រើស​នរណា​ម្នាក់​មក​ធ្វើ​ជា​សិស្ស

    និយាយ​រួម មិន​ថា​អ្នក​មាន​មនសិការ ក្នុង​ការ​បង្កើត​សិស្ស​តែ​ម្នាក់ ឬ​បួន​នាក់​ក៏​ដោយ លោក​អ្នក​ត្រូវ​ប្រាកដ​ថា ខ្លួន​ឯង​ត្រូវ​តែ​រីក​ចម្រើន​ខាង​ឯ​ព្រលឹង​វិញ្ញាណ​ជា​មុន​សិន ហើយ​បន្ទាប់​មក ជួយ​អ្នក​ដែល​នៅ​ជុំវិញ​លោក​អ្នក​ឲ្យ​រីក​ចម្រើន​ដែរ។ ទាំង​ពីរ​នេះ​គឺ សំខាន់​ដូច​គ្នា ហើយ​ម្នាក់ៗ​រួម​ចំណែក​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ អាន​បន្ថែម

  • in ,

    តើ​ក្រុម​ជំនុំ​គួរ​សម្លឹង​មើល​ការ​បង្កើត​សិស្ស​ដូច​​ជា «កម្ម​វិធី» ឬ «របៀប​រស់​នៅ»?

    ក្រុម​ជំនុំ​គួរតែ​សម្លឹង​មើល​ការ​បង្កើត​សិស្ស​ថា ជា​របៀប​នៃ​ការ​នៅ។ វា​គួរតែ​ជា​ផ្នែក​ធម្មតា​នៃ​ការ​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ និង​ជា​សមាជិក​ក្រុម​ជំនុំ​ម្នាក់។ វា​ជា​អ្វី​ដែល​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ ត្រូវ​តែ​ធ្វើ។ អាន​បន្ថែម

  • in ,

    តើ​របៀប​ណា​ខ្លះ​ដែល​ខ្ញុំ​ជា​លោក​អ្នក​ដឹក​នាំ​ក្រុម​ជំនុំ​អាច​ជួយ​បណ្ដុះ​វប្បធម៌​នៃ​ការ​បង្កើត​សិស្ស?

    ប្រសិន​បើ​លោក​អ្នក​ដឹក​នាំ​ក្រុម​ជំនុំ​ដែល​ចេះ​អក្សរ ចូរ​ស្នើ​សុំ​ក្រុម​ជំនុំ​សម្រាប់​ថវិកា​គ្រូ​គង្វាល​សម្រាប់​ជា​អំណោយ​សៀវភៅ។ អាន​បន្ថែម

ផ្ទុក​បន្ថែម
Congratulations. You've reached the end of the internet.