in

តើ​របៀប​ណា​ខ្លះ​ដែល​ខ្ញុំ​ជា​លោក​អ្នក​ដឹក​នាំ​ក្រុម​ជំនុំ​អាច​ជួយ​បណ្ដុះ​វប្បធម៌​នៃ​ការ​បង្កើត​សិស្ស?

១. រៀប​ចំ​កាល​វិភាគ​ប្រចាំ​សប្ដាហ៍​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក ដើម្បី​រួម​បញ្ចូល​ពេល​វេលា​ជា​មួយ​គ្រីស្ទ​បរិស័ទ​វ័យ​ក្មេង​ជាង (អាហារ​ពេល​ព្រឹក និង​អាហារ​ថ្ងៃត្រង់ ការ​ទិញ​សម្ភារៈ ការ​រម្លឹក​មើល​សេចក្ដី​អធិប្បាយ​ជា​ប្រចាំ។ល។)។

២. ប្រសិន​បើ​លោក​អ្នក​ដឹក​នាំ​ក្រុម​ជំនុំ​ដែល​ចេះ​អក្សរ ចូរ​ស្នើ​សុំ​ក្រុម​ជំនុំ​សម្រាប់​ថវិកា​គ្រូ​គង្វាល​សម្រាប់​ជា​អំណោយ​សៀវភៅ។ សូម​មាន​បណ្ដុំ​សៀវភៅ​នៅ​ក្នុង​ការិយាល័យ​របស់​លោក​អ្នក​រួច​រាល់​សម្រាប់​ការ​ផ្តល់​រង្វាន់​ដោយ​ឯក​ឯង។ លើក​ទឹក​ចិត្ត​សមាជិក​ឲ្យ​អាន​វា រួច​ហៅ​លោក​អ្នក​ដើម្បី​កំណត់​ពេល​ពិភាក្សា​អំពី​សៀវភៅ​នោះ។

៣. ស្វែង​រក​របៀប ដើម្បី​លើក​ទឹក​ចិត្ត​គ្រីស្ទ​បរិស័ទ​ដែល​មាន​ភាព​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​របស់​លោក​អ្នក​ឲ្យ​ជួប​ជា​មួយ​អ្នក​ដទៃ​ទៀត​បាន («សួស្ដី សុភ័ក្រ ថ្ងៃ​នេះ តើ​ប្អូន​កំពុង​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​ជា​មួយ​អ្នក​ណា?»)។ ហើយ​ស្វែង​រក​របៀប ដើម្បី​ភ្ជាប់​សមាជិក​ក្រុម​ជំនុំ​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក («សួស្ដី សុភ័ក្រ តើ​ប្អូន​បាន​គិត​អំពី​ការ​ចំណាយ​ពេល​ជា​មួយ សុផល ដែរ​ឬទេ?»)។

៤. អនុវត្ត​ការ​អធិប្បាយ​របស់​លោក​អ្នក​មិន​មែន​ត្រឹម​តែ​ចំពោះ​បុគ្គល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចំពោះ​ក្រុម​ជំនុំ​ទាំង​មូល។ (ឧទាហរណ៍៖ «តើ​បទ​គម្ពីរ​នេះ​មាន​ន័យ​យ៉ាង​ដូច​ម្ដេច​សម្រាប់​ពួក​យើង​ជា​ក្រុម​ជំនុំ? វា​មាន​ន័យ​ថា យើង​គួរ​មាន​ឆន្ទៈ​ក្នុង​ការ​លើក​ទឹក​ចិត្ត និង​កែ​តម្រូវ​គ្នា​ទៅ​វិញ​ទៅ​មក»)។ ស្វែង​រក​របៀប ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ការ​បង្កើត​សិស្ស និង​ការ​ថែរក្សា​គ្នា​ទៅ​វិញ​ទៅ​មក​តាម​រយៈ​ការ​អធិប្បាយ​របស់​លោក​អ្នក។

៥. ចូរ​អធិប្បាយ និង​អនុវត្ត​ដំណឹង​ល្អ​ចុះ។ ការ​ផ្សាយ​ដំណឹង​ល្អ​ដោយ​ត្រឹម​ត្រូវ​គួរ​តែ​បង្កើត​គ្រីស្ទ​បរិស័ទ​ដែល​យល់​ឃើញ​ពី​កាតព្វកិច្ច​រួម​គ្នា​របស់​ពួក​គេ​ក្នុង​ការ​ប្រឹក្សា និង​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ផ្អែក​លើ​អត្តសញ្ញាណ​គ្រួសារ​រួម​គ្នា​របស់​ពួក​គេ​នៅ​ក្នុង​ព្រះ​គ្រីស្ទ។ ចូរ​ធ្វើ​ឲ្យ​បាន​ញឹកញាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដោយ​ជួយ​ក្រុម​ជំនុំ​ឲ្យ​ភ្ជាប់​ចំណុច​រវាង​វិជ្ជាជីវៈ​នៃ​ជំនឿ និង​ការ​អំពាវនាវ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​សកម្ម​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។

៦. ផ្តល់​ជូន​ថ្នាក់​អប់រំ​សម្រាប់​មនុស្ស​ពេញ​វ័យ​លើ​ការ​បង្កើត​សិស្ស ឬ​ការ​ប្រឹក្សា​យោបល់។

៧. ផ្តល់​ជូន​ថ្នាក់​រៀន​ថ្ងៃ​អាទិត្យ​លើ​ប្រធាន​បទ​ជាក់​លាក់​បន្ថែម​ទៀត​ដូចជា «ការ​ខ្លាច​មនុស្ស (Fear of Man)» ឬ «បំណង​ព្រះ​ហឫទ័យ និង​ការ​ណែនាំ​របស់​ព្រះ (“God’s Will and Guidance”)»។

៨. ចូរ​ប្រើ​ថ្នាក់​សមាជិក​ក្រុម​ជំនុំ ដើម្បី​កំណត់​ការ​រំពឹង​ទុក​នៃ​ការ​ចូល​រួម​ជា​ទៀង​ទាត់​នៅ​ក្នុង​ជីវិត​របស់​គ្នា​ទៅ​វិញ​ទៅ​មក។

៩. ចូរ​ប្រើ​ការ​សម្ភាសន៍​សមាជិក​ក្រុម​ជំនុំ ដើម្បី​សួរ​បេក្ខជន​ថា តើ​គាត់​ចង់​ចូល​រួម​ក្នុង​ទំនាក់​ទំនង​ភាព​ជា​សិស្ស​មួយ​ទល់​មួយ​ឬ​ក៏​អត់។

១០. ចូរ​ស្តុក​ទុក​បណ្ណាគារ​នៅ​ក្រុម​ជំនុំ និង​បណ្ណាល័យ​ក្រុម​ជំនុំ​របស់​លោក​អ្នក​ជា​មួយ​នឹង​ធនធាន​ល្អៗ ស្តី​ពី​ភាព​ជា​សិស្ស។

១១. សូម​តាំង​សៀវភៅ​គ្រីស្ទ​បរិស័ទ​មួយ​ចំនួន​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​លោក​អ្នក​សម្រាប់​ការ​បង្ហាញ​ពី​ធនធាន​ដ៏​ខ្លី និង​អាច​យល់​បាន​ទាំង​នេះ​នៅ​លើ​ប្រធានបទ​ជាក់​លាក់​មួយ​ចំនួន​ធំ។ ប្រសិន​បើ​អាច សូម​ផ្តល់​សៀវភៅ​ទាំង​នេះ​ដោយ​ឥត​គិត​ថ្លៃ។

១២. ផ្សព្វផ្សាយ និង​ប្រគល់​សៀវភៅ​ព្រម​ទាំង​កូន​សៀវភៅ​ដូច​គ្នា​ទាំង​នេះ​ចេញ​ពី​វេទិកា។

១៣. ក្នុង​នាម​ជា​គ្រូ​គង្វាល ចូរ​ធ្វើ​ជា​គំរូ​នៃ​ការ​បន្ទាប​ខ្លួន និង​សូម​ឲ្យ​អ្នក​ដទៃ​កែ​តម្រូវ។

១៤. ពិចារណា​ផ្តល់​ក្រុម​តូចៗ​ក្នុង​ក្រុម​ជំនុំ​នូវ​ធនធាន​ដែល​បាន​ណែនាំ ដោយ​យោង​ទៅ​តាម​ប្រភេទ​ក្រុម​តូចៗ​ទាំង​នោះ ដូច​ជា​ក្រុម​ដែល​រៀបការ​នៅ​ក្មេង ឬ​ក្រុម​ដែល​នៅ​លីវ។

១៥. ប្រសិន​បើ​មាន​ធន​ធាន​គ្រប់​គ្រាន់ ចូរ​ស្វែង​រក​​គ្រូ​គង្វាល​ពេញ​ម៉ោង​ដែល​អាច​លះបង់​ខ្លួន​ឯង​ក្នុង​ការ​ប្រឹក្សា​យោបល់​ផង​ដែរ។

១៦. ប្រសិន​បើ​មាន​ធន​ធាន​គ្រប់​គ្រាន់ ចូរ​ស្វែង​រក​ស្ត្រី​ដែល​អាច​លះបង់​ខ្លួន​ក្នុង​ការ​ប្រឹក្សា​យោបល់ និង​លើក​កម្ពស់​ភាព​ជា​សិស្ស​ក្នុង​ចំណោម​ស្ត្រី​ក្នុង​ក្រុម​ជំនុំ។

១៧. ចូរ​លើក​ទឹក​ចិត្ត​សមាជិក​ក្រុម​ជំនុំ​ឲ្យ​ចូល​រួម​សន្និបាត​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ប្រឹក្សា​យោបល់ និង​អប់រំ​បែប​គ្រីស្ទ​បរិស័ទ (CCEF) និង​ប្រើប្រាស់​វគ្គ​បណ្ដុះ​បណ្ដាល​តាម​អ៊ីនធឺណិត។

១៨. សូម​ផ្តល់​ជូន​នូវ​ថ្នាក់​បណ្ដុះ​បណ្ដាល​ការ​ប្រឹក្សា​យោបល់​សម្រាប់​សមាជិក និង/ឬ​អ្នក​ដឹក​នាំ​ក្រុម​តូច ក្នុង​ក្រុម​ជំនុំ​របស់​លោក​អ្នក។ ធនធាន​ជា​ភាសា​អង់គ្លេស​ពី CCEF ផ្តល់​ជូន​នូវ​កម្ម​វិធី​សិក្សា​ដ៏​ល្អ​ពីរ​គឺ របៀប​មនុស្ស​ផ្លាស់​ប្ដូរ និង​ការ​ជួយ​លោក​អ្នក​ដទៃ​ផ្លាស់​ប្ដូរ។ ការ​ណែនាំ និង​សៀវភៅ​ការងារ​របស់​លោក​អ្នក​ដឹក​នាំ​ទាំង​នេះ​ធ្វើ​ឲ្យ​វា​មាន​ភាព​ងាយ​ស្រួល​សម្រាប់​គ្រូ​គង្វាល លោក​អ្នក​ដឹក​នាំ និង​សមាជិក ដើម្បី​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​ពី​របៀប​ប្រឹក្សា​ព្រះបន្ទូល និង​របៀប​ថែទាំ​គ្នា​ទៅ​វិញ​ទៅ​មក​កាន់​តែ​ប្រសើរ។

១៩. សូម​អាន​សំណេរ​របស់​លោក ប៉ុល ដាវីឌ ទ្រីព (Paul David Tripp) ឧបករណ៍​នៅ​ក្នុង​ដៃ​របស់​ព្រះ​ដ៏​ប្រោស​លោះ​ជា​ភាសា​អង់គ្លេស (“Instruments in the Redeemer’s Hands”)។

២០. លើក​ទឹក​ចិត្ដ​បុគ្គល​ដែល​លោក​អ្នក​កំពុង​បណ្តុះបណ្តាល​សម្រាប់​បម្រើ​ព័ន្ធកិច្ច​ពេញ​ម៉ោង​ឲ្យ​អាន​សៀវភៅ​ជា​ភាសា​អង់គ្លេស​របស់​លោក អែត វ៉ែលច៍ (Ed Welch) «នៅ​ពេល​មនុស្ស​ធំ​និង​ព្រះ​តូច» (“When People Are Big and God Is Small”)។

២១. ចូរ​អធិស្ឋាន។ ចូរ​ទូល​សូម​ព្រះ ដើម្បី​លើក​អ្នក​ចាស់ទុំ ស្ត្រី​ដែល​គោរព​ព្រះ និង​អ្នក​ពេញ​វ័យ​ក្នុង​ក្រុម​ជំនុំ​របស់​លោក​អ្នក ដើម្បី​ជួយ​មើល​ថែទាំ​ហ្វូង​ចៀម។

(បញ្ជី​នេះ​តំណាង​ឲ្យ​ខ្លឹម​សារ​ពី​អត្ថបទ «របៀប​ទាំង​ម្ភៃ ដើម្បី​បណ្ដុះ​វប្បធម៌​នៃ​ការ​ប្រឹក្សា​យោបល់» (“Twenty Ways to Cultivate a Culture of Counseling”) ដោយ​លោក យ៉ូណាថាន លីមែន និង​លោក ឌីផាក រីជូ)

និពន្ធ​ដោយ៖ 9Marks
បក​ប្រែ​ដោយ៖ លោក ខែម បូឡុង
កែ​សម្រួល​ដោយ៖ លោក ស៊ូ ទិត្យ, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក សឹម រក្សា, លោក​ស្រី ឡូញ ស្រីរដ្ឋ និង​លោក ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញ​ពី 9marks.org ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ហេតុ​អ្វី​ព្រះ​យេស៊ូវ​សុគត? ដង្វាយ​ធួន​នឹង​បាប និង​សេចក្ដី​ក្រោធ​នៃ​ព្រះ?

មូល​ហេតុ៣យ៉ាង​ក្នុង​ការ​អាន​ព្រះ​គម្ពីរ​ជា​ប្រចាំ​ថ្ងៃ