អត្ថបទថ្មីៗ

  • in

    ជ្រមុជ​ដោយ​ព្រះ​វិញ្ញាណ

    ប្រសិន​បើ​វា​មិន​មាន​ភាព​ស៊ី​គ្នា​ជា​មួយ​នឹង​ព្រះ​គម្ពីរ ហើយ​មិន​មាន​ចែង​នៅ​ក្នុង​ព្រះ​គម្ពីរ ឬ​ក៏​មិន​មាន​ការ​គាំទ្រ​ដ៏​ពិត​តាម​រយៈ​ការ​កាត់​ស្រាយ​ព្រះ​គម្ពីរ​ក្នុង​លក្ខណៈ​ដ៏​ត្រឹម​ត្រូវ នោះ​លោក​អ្នក​មិន​ខកខាន​អ្វី​ឡើយ។ យើង​អាច​ចូល​ទៅ​កាន់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​តាម​រយៈ​អំណាច​នៃ​ដំណឹង​ល្អ ហើយ​ព្រះ​អង្គ​គង់​នៅ ដើម្បី​ថ្វាយ​សិរី​ល្អ​ទៅ​កាន់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ មិន​មែន​ដើម្បី​ជា​ការ​សម្ដែង​នោះ​ទេ (យ៉ូហាន ១៦:១៤-១៥)។ ប្រសិន​បើ​មនុស្ស​ចុះ​ចាញ់​ចំពោះ​ព្រះ​គ្រីស្ទ ឱបក្រសោប​នូវ​ព័ន្ធ​កិច្ច​ពិត​របស់​ព្រះ​វិញ្ញាណ​ក្នុង​ជីវិត​របស់​ខ្លួន ហើយ​ចុះ​ចូល​ចំពោះ​ព្រះ​គម្ពីរ​ថា​គ្រប់​គ្រាន់ ហើយ​ជា​ការ​បើក​សម្ដែង​ចុង​ក្រោយ នោះ​ការ​ជ្រមុជ​ក្នុង​ព្រះ​វិញ្ញាណ​នឹង​ហួស​សម័យ​ជា​មិន​ខាន។ អាន​បន្ថែម