អត្ថបទថ្មីៗ

  • in ,

    តើខ្មែរ​គួរ​ប្រារព្ធ​​បុណ្យ​ណូអែល​ដែរ​ឬ​ទេ?

    ដូច្នេះ ប្រសិន​បើ​បង​ប្អូន​ជា​ជន​ជាតិ​ខ្មែរ នោះ​បង​ប្អូន​ក៏​អាច​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​បាន​ដែរ។ ប្រសិន​បើ​បង​ប្អូន​បាន​ទទួល​ជឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​រួច​ហើយ នោះ​បង​ប្អូន​ក៏​អាច​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​នេះ​ជា​មួយ​នឹង​ក្រុម​ជំនុំ​តាម​តំបន់​របស់​ខ្លួន​បាន​ដែរ ពីព្រោះ​ព្រះ​ជាម្ចាស់​បាន​ប្រទាន​មក​កាន់​យើង​នូវ​អំណោយ​ទាន​ដ៏​អស្ចារ្យ​បំផុត។ ព្រះ​អង្គ​បាន​ដក​ចេញ​នូវ​ការ​ភ័យ​ខ្លាច​របស់​យើង ហើយ​បាន​ប្រទាន​មក​កាន់​យើង​នូវ​សេចក្ដី​សង្ឃឹម​ដ៏​នៅ​អស់​កល្ប​ជានិច្ច។ អាន​បន្ថែម

  • in ,

    ណូអែល​ឆ្នាំ​នេះ

    ចូរ​ឱប​ក្រសោប​ភាព​ចម្លែក! សូម​អធិប្បាយ​អំពី «ព្រះ​អម្ចាស់​យេស៊ូវ​ដ៏​តូច» ដែល​ជា​ព្រះ​អង្គ​សង្គ្រោះ​នៅ​ភូមិ​ស្ដេច ដាវីឌ អេម៉ាញូអែល​ដ៏​ជា​ព្រះ​រាជបុត្រា​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រទាន​មក «ដល់​យើង» (អេសាយ ៩:៦)។ នេះ​គឺ​ជា​ដំណឹង​ល្អ​ដ៏​ពិត។ សូម​ចំណាយ​ពេល​ឲ្យ​បាន​យូរ​ក្នុង​ចំណុច​នៃ​ការ​យាង​មក​យក​កំណើត។ ចូរ​បង្កើត​ភាព​សប្បាយ​អ៊ូអរ​ក្នុង​ពិធី​បុណ្យ​ណូអែល​ផ្ទាល់—ដែល​ជា​ចំណុច​ដ៏​ពិត។ នេះ​គឺ​ជា​អំណោយ​ទាន​ដ៏​ធំធេង​បំផុត​ក្នុង​អត្ថ​ន័យ។ ហើយ​បន្ទាប់​មក អញ្ជើញ​មិត្តភក្ដិ និង​អ្នក​ជិត​ខាង​របស់​លោក​អ្នក​ឲ្យ​មាន​អំណរ​ក្នុង​អំណោយ​ទាន​មួយ​នេះ​ផង​ដែរ។ អាន​បន្ថែម

  • in ,

    តើការរក្សាថ្ងៃសប្ប័ទឲ្យបានបរិសុទ្ធមានន័យយ៉ាងដូចម្ដេច?

    ប៉ុន្តែ យើង​ខ្ញុំ​ក៏​មិន​ស៊ើប​សួរ​នាំ​នៅ​ឯ​ព្រះ​វិហារ ឬ​ក៏​កន្លែង​ធ្វើ​ការ​របស់​យើង​ខ្ញុំ​ថា តើ​បុគ្គលិក​បាន ឬ​ក៏​នឹង​ធ្វើ​អ្វី​ខ្លះ​ដែរ? អ្វី​ដែល​យើង​ខ្ញុំ​ចង់​លើក​ឡើង​គឺ​ថា លោក​អ្នក​ត្រូវ​តែ​ញែក​ថ្ងៃ​ណា​មួយ​នៃ​សប្តាហ៍ ដើម្បី​សម្រាក ហើយ​លោក​អ្នក​ត្រូវ​រក​របៀប​និយាយ​ទៅ​កាន់​ព្រះ​ជាម្ចាស់​ថា «ទូល​បង្គំ​ស្រឡាញ់​ទ្រង់។ ទូល​បង្គំ​គោរព​កោត​ខ្លាច​ព្រះ​អង្គ។ ហើយ​ទូល​បង្គំ​ក៏​នឹង​ថ្វាយ​ព្រះ​កិត្តិយស​ដល់​ព្រះ​អង្គ​ក្នុង​របៀប​ដ៏​ពិសេស​នៅ​ថ្ងៃ​នេះ​ផង​ដែរ»។ អាន​បន្ថែម

  • ក្តៅៗ ល្បីៗ

    in

    អធិស្ឋាន​៤​យ៉ាង​

    ឱ​ព្រះ​ជាម្ចាស់​អើយ! ទូល​បង្គំ​មិន​អាច​ឈរ​នៅ​ថ្ងៃ​ធ្វើ​សង្គ្រាម និង​ក្នុង​គ្រោះ​ថ្នាក់​បាន​ឡើយ លុះ​ត្រា​តែ​ព្រះ​អង្គ​គ្រប​បាំង​ទូល​បង្គំ​ជា​មួយ​នឹង​ខែល​របស់​ទ្រង់ ហើយ​លាក់​ទូល​បង្គំ​ក្រោម​ចំអេង​ស្លាប​របស់​ព្រះ​អង្គ។ ព្រះ​អង្គ​បាន​បង្កើត​ទូល​បង្គំ​មក​ក្នុង​រូប​អង្គ​ទ្រង់។ ដូច្នេះ សូម​មាន​ព្រះ​ហឫទ័យ​ក្នុង​ការ​រក្សា​ទូល​បង្គំ​ឲ្យ​បាន​នៅ​បរិសុទ្ធ ហើយ​បាន​ស្អាត​ឥត​ខ្ចោះ ដើម្បី​ឲ្យ​រូប​កាយ​របស់​ទូល​បង្គំ​អាច​ធ្វើ​ជា​ព្រះ​វិហារ​ដ៏​បរិសុទ្ធ​បាន ហើយ​ឲ្យ​ព្រលឹង​របស់​ទូល​បង្គំ​អាច​ធ្វើ​ជា​ទី​បរិសុទ្ធ ដើម្បី​នឹង​ទទួល​ព្រះ​វិញ្ញាណ​របស់​ព្រះ​អង្គ​ដែល​ជា​ព្រះ​វិញ្ញាណ​នៃ​សេចក្ដី​ស្រឡាញ់ និង​បរិសុទ្ធ។ អាន​បន្ថែម

  • កើនឡើង

    in ,

    ចូរ​អធិស្ឋាន​ក្នុង​រាល់​កាលៈទេសៈ(យ៉ាកុប ៥:១៣-១៥)

    ដូច្នេះ យើង​ត្រូវ​តែ​អធិស្ឋាន​ដោយ​មាន​ជំនឿ ពីព្រោះ «រីឯ​ជំនឿ គឺ​ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា​នឹង​បាន​អ្វីៗ​ដូច​សង្ឃឹម ជា​ការ​ជឿ​ជាក់​លើ​អ្វីៗ​ដែល​មើល​មិន​ឃើញ» (ហេព្រើរ ១១:១)។ ហើយ​ក្នុង​កណ្ឌ​គម្ពីរ យ៉ាកុប ១:៥-៨ ក៏​អ្នក​និពន្ធ​បាន​រម្លឹក​ឲ្យ​យើង​ទូល​សូម​ព្រះ​ជាម្ចាស់ «ប្រសិន​បើ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ខ្វះ​ប្រាជ្ញា អ្នក​នោះ​ត្រូវ​ទូល​សូម​ពី​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា ដ្បិត​ទ្រង់​នឹង​ប្រទាន​ឲ្យ ឥត​បន្ទោស​ឡើយ។ ប៉ុន្តែ ត្រូវ​ឲ្យ​អ្នក​នោះ​ទូល​សូម​ដោយ​ចិត្ត​ជឿ ឥត​សង្ស័យ​អ្វី​សោះ ដ្បិត​អ្នក​ណា​ដែល​សង្ស័យ នោះ​ប្រៀប​ដូច​ជា​រលក​សមុទ្រ​ដែល​ត្រូវ​ខ្យល់​ផាត់ ទាំង​រំពើក​ចុះ​ឡើង កុំ​ឲ្យ​មនុស្ស​យ៉ាង​នោះ​នឹក​ស្មាន​ថា ខ្លួន​នឹង​បាន​អ្វី​ពី​ព្រះ​អម្ចាស់​ឡើយ។ ដ្បិត​អ្នក​នោះ​ជា​មនុស្ស​មាន​ចិត្ត​ពីរ ចេះ​តែ​សាវា​ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​ខ្លួន»។ អាន​បន្ថែម

  • in ,

    ប្រសិនបើខ្ញុំ​ស្លាប់​​ចំពោះ​អំពើបាបហើយ ហេតុអ្វីបានជាខ្ញុំត្រូវសម្លាប់វាជារៀងរាល់ថ្ងៃ?

    ខ្ញុំ​គិត​ថា ចំណុច​ស្នូល​ដែល​ខ្ញុំ​នឹង​លើក​ឡើង​ទាក់​ទង​នឹង​សំណួរ​នេះ​គឺ៖ មិន​ថា​ព្រះ​ជាម្ចាស់​មាន​មូល​ហេតុ​អ្វី​ក៏​ដោយ​ទាក់​ទង​នឹង​ការ​ដែល​ព្រះ​អង្គ​ញែក​យើង​ជា​បរិសុទ្ធ​ក្នុង​របៀប​ដ៏​យឺតយ៉ាវ ឈឺ​ចាប់ ពេញ​ទៅ​ដោយ​ការ​ធ្វើ​សង្គ្រាម​ក៏​ដោយ ក៏​ការ​ជ្រើស​រើស​​របស់​ព្រះ​អង្គ​នេះ​គឺ ពីព្រោះ​ទ្រង់​ទទួល​បាន​សិរីល្អ​ខ្លាំង​ជាង ពេល​ដែល​យើង​ច្បាំង​ក្នុង​សង្គ្រាម​ជា​ប្រចាំ​ថ្ងៃ​ជា​មួយ​នឹង​អាវុធ​ដែល​ព្រះ​អង្គ​បាន​ប្រទាន​ដល់​យើង និង​ក្នុង​របៀប​ដែល​ព្រះ​អង្គ​បាន​គ្រោង​ទុក​សម្រាប់​យើង។ ដូច្នេះ ចូរ​យើង​ចាប់​ផ្ដើម​តយុទ្ធ​ឲ្យ​បាន​យ៉ាង​ល្អ​ចុះ! អាន​បន្ថែម

  • in ,

    ការ​រង​ទុក្ខ​នឹង​​បំផ្លាស់​បំប្រែ​លោក​អ្នក

    ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​អាច​មាន​អំណរ​ក្នុង​ការ​រង​ទុក្ខ​របស់​ខ្ញុំ​បាន ដោយ​ដឹង​ថា ព្រះ​ជាម្ចាស់​កំពុង​ប្រើប្រាស់​វា​ក្នុង​ការ​បង្កើត​ក្នុង​ខ្ញុំ​នូវ​អ្វី​ដែល​ខ្ញុំ​មិន​អាច​បង្កើត​បាន​ដោយ​ខ្លួន​ឯង។ ជំនឿ​របស់​ខ្ញុំ​រឹង​មាំ​ជាង​មុន លក្ខណសម្បត្តិ​របស់​ខ្ញុំ​ក៏​កាន់​តែ​មាន​សភាព​ដូច​ព្រះ​គ្រីស្ទ ហើយ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​ក៏​កាន់​តែ​មាន​ការ​ធានា​ខ្លាំង​ជាង​មុន​ដែរ។ ចូរ​អរ​ព្រះ​គុណ​ព្រះ​ជាម្ចាស់ ព្រោះ​ខណៈពេល​ដែល​យើង​ទុក​ចិត្ត​លើ​ព្រះ​អង្គ នោះ​ទ្រង់​ក៏​បាន​ធានា​ថា​ទ្រង់​កំពុង​តែ​ធ្វើ​នូវ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​យើង។ ហើយ​ការ​រង​ទុក្ខ​ក៏​ពិត​ជា​បង្កើត​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​មែន។ អាន​បន្ថែម

ផ្ទុក​បន្ថែម
Congratulations. You've reached the end of the internet.