ដូច្នេះហើយបានជាខ្ញុំអាចមានអំណរក្នុងការរងទុក្ខរបស់ខ្ញុំបាន ដោយដឹងថា ព្រះជាម្ចាស់កំពុងប្រើប្រាស់វាក្នុងការបង្កើតក្នុងខ្ញុំនូវអ្វីដែលខ្ញុំមិនអាចបង្កើតបានដោយខ្លួនឯង។ ជំនឿរបស់ខ្ញុំរឹងមាំជាងមុន លក្ខណសម្បត្តិរបស់ខ្ញុំក៏កាន់តែមានសភាពដូចព្រះគ្រីស្ទ ហើយសេចក្ដីសង្ឃឹមរបស់ខ្ញុំក៏កាន់តែមានការធានាខ្លាំងជាងមុនដែរ។ ចូរអរព្រះគុណព្រះជាម្ចាស់ ព្រោះខណៈពេលដែលយើងទុកចិត្តលើព្រះអង្គ នោះទ្រង់ក៏បានធានាថាទ្រង់កំពុងតែធ្វើនូវអ្វីដែលល្អបំផុតសម្រាប់យើង។ ហើយការរងទុក្ខក៏ពិតជាបង្កើតឲ្យមានសេចក្ដីសង្ឃឹមមែន។
មាណឆ្នាំកន្លងទៅនេះ មិត្តភក្ដិជិតស្និតរបស់ខ្ញុំម្នាក់បានដើរចេញពីជំនឿ។
ខ្ញុំនៅចាំបានអំពីការសន្ទនាចុងក្រោយរបស់យើងអំពីព្រះជាម្ចាស់ ពេលដែលគាត់បានប្រាប់ខ្ញុំថា ទ្រង់មិនបានជួយគាត់សោះ។ គាត់បានអធិស្ឋាន ហើយបានទូលសូមឲ្យព្រះអង្គបំផ្លាស់បំប្រែស្ថានភាពរបស់គាត់ ប៉ុន្តែអ្វីៗបានបន្តកាន់តែអាក្រក់ទៅៗជាងមុន។ គាត់បានទូលសួរព្រះអង្គដោយកំហឹងថា «តើនេះជារបៀបដែលព្រះជាម្ចាស់ដ៏ល្អធ្វើដាក់កូនៗរបស់ព្រះអង្គមែនឬ?» ហើយក៏បានសរសេរចុះនូវការទាំងអស់ដែលព្រះជាម្ចាស់មិនបានធ្វើសម្រាប់គាត់ ទោះបីជាគាត់មិនស្មោះត្រង់ក៏ដោយ។ គាត់បានអស់កម្លាំងក្នុងការប្រព្រឹត្តិការត្រឹមត្រូវ ពីព្រោះវាមិនបានជួយអ្វីដល់គាត់នោះទេ។
ខ្ញុំយល់អំពីអារម្មណ៍មិត្តភក្ដិរបស់ខ្ញុំ។ ខ្ញុំក៏ធ្លាប់មានកិច្ចព្រមព្រៀងដែលខ្ញុំមិនបានសរសេរចុះ ហើយឯកតោភាគីតែម្ដងជាមួយនឹងព្រះជាម្ចាស់ដែរ ពេលដែលខ្ញុំបានព្យាយាមរស់នៅក្នុងជីវិតសុចរិត ហើយមានការរំពឹងទុកត្រឡប់មកវិញថាព្រះជាម្ចាស់នឹងប្រទានពរដល់ខ្ញុំតាមរយៈការដោះស្រាយបញ្ហាទាំងអស់របស់ខ្ញុំ—ជាពិសេសបើខ្ញុំបានអធិស្ឋាន និងអានព្រះគម្ពីរ។ បន្ទាប់ពីខ្ញុំបានក្លាយជាគ្រីស្ទបរិស័ទកាលនៅវ័យជំទង់ ខ្ញុំមានអារម្មណ៍យ៉ាងប្រាកដថា ព្រះជាម្ចាស់បានសន្យានឹងខ្ញុំថា ទ្រង់នឹងប្រទានឲ្យខ្ញុំមានជីវិតមួយដែលងាយស្រួល ហើយអ្វីដែលខ្ញុំត្រូវធ្វើគឺរស់នៅក្នុងជីវិតនោះ។
ខ្ញុំបានមានអារម្មណ៍ថា អស់រយៈពេលជាច្រើនឆ្នាំ ព្រះជាម្ចាស់បានបំពេញតួនាទីរបស់ព្រះអង្គ ប៉ុន្តែទំនុកចិត្តរបស់ខ្ញុំបានធ្លាក់ចុះ បន្ទាប់ពីខ្ញុំបានរលូតកូនដំបូងរបស់ខ្ញុំ។ ការនេះមិនគួរកើតឡើងចំពោះខ្ញុំទេ។ ហើយបន្ទាប់មក បញ្ហាអាពាហ៍ពិពាហ៍ស្ទើរតែធ្វើឲ្យខ្ញុំខកចិត្តជាថ្មី ហើយពេលដែលខ្ញុំបានចាប់ផ្ដើមទទួលការព្យាបាល នោះទារករបស់យើងក៏បានស្លាប់ដោយមិនបានរំពឹងទុកថែមទៀត។
អ្វីដែលការរងទុក្ខបានបង្កើតក្នុងខ្ញុំ
រាល់ពេលដែលមានអ្វីមួយបានកើតឡើងក្នុងលក្ខណៈខុសប្រក្រតី ខ្ញុំបានទូលអង្វរសូមឲ្យព្រះជាម្ចាស់ដោះស្រាយ ឲ្យដកការឈឺចាប់ចេញ ហើយឲ្យស្ដារអ្វីៗទៅដូចដើមវិញ។ នៅពេលដែលអ្វីៗកាន់តែបន្តអាក្រក់ទៅៗ នោះខ្ញុំក៏ឈប់និយាយទៅកាន់ព្រះជាម្ចាស់ដោយកំហឹង ដោយងឿងឆ្ងល់ថា តើទ្រង់កំពុងស្ដាប់ដែរឬទេ?
ទោះជាយ៉ាងណាក៏ដោយក៏ខ្ញុំបានយល់ដូចជាសាវ័ក ពេត្រុស ដែរដែលថា គ្មានកន្លែងណាក្នុងការទៅទេ ពីព្រោះមានតែព្រះយេស៊ូវប៉ុណ្ណោះដែលមានបន្ទូលនៃជីវិត (យ៉ូហាន ៦:៦៨)។ ខ្ញុំបានស្រែកទូលសូមដល់ព្រះជាម្ចាស់ឲ្យជួយខ្ញុំទុកចិត្តលើព្រះអង្គ ឲ្យផ្សះផ្សាឡើងវិញ ហើយឲ្យជួយស្វែងរកសេចក្ដីសង្ឃឹមនៅក្នុងកាលៈទេសៈដែលមើលទៅហាក់បីដូចជាភាពងងឹតដែលមិនអាចឆ្លងផុតបាន។ ខ្ញុំត្រូវការសន្តិភាព ហើយខ្ញុំមិនអាចរកវាបាននៅកន្លែងណាផ្សេងទៀតក្រៅពីក្នុងព្រះគ្រីស្ទទេ។ គឺពេលនោះជំនឿរបស់ខ្ញុំបានផ្លាស់ប្ដូរយ៉ាងខ្លាំង។ ខ្ញុំបានរកឃើញសន្តិភាព និងសេចក្ដីសង្ឃឹមដែលមិនអាចពន្យល់បាន ដែលខ្ញុំមិនធ្លាប់ទទួលបានពិសោធន៍ពីមុនមក—ជីវិតដែលងាយស្រួលរបស់ខ្ញុំ ហើយគ្មានបញ្ហាក៏មិនបានផ្ដល់ឲ្យអ្វីសោះ លើកលែងតែការអរសប្បាយនៅបច្ចុប្បន្ននេះវិញ។ ប៉ុន្តែ ការរងទុក្ខកំពុងតែបង្កើតនូវអ្វីមួយដែលមិនអាចរង្គើបានដែរ។
ការរងទុក្ខគឺជាចំណុចដែលជំរុញយើងឲ្យមានចលនានៅក្នុងទិសដៅនេះ ឬក៏មួយផ្សេងទៀត។ គ្មាននរណាម្នាក់ឆ្លងកាត់ការរងទុក្ខដោយគ្មានការផ្លាស់ប្រែនោះបានឡើយ។
ការរងទុក្ខតែងតែបំផ្លាស់បំប្រែលោកអ្នក
សាវ័ក ប៉ុល បានលើកឡើងថា «យើងនៅតែអួតក្នុងកាលដែលមានទុក្ខលំបាកដែរ ដោយដឹងថា សេចក្ដីទុក្ខលំបាកបង្កើតឲ្យមានសេចក្ដីទ្រាំទ្រ សេចក្ដីទ្រាំទ្របង្កើតឲ្យមានសេចក្ដីស៊ាំថ្នឹក សេចក្ដីស៊ាំថ្នឹកបង្កើតឲ្យមានសេចក្ដីសង្ឃឹម ឯសេចក្ដីសង្ឃឹមក៏មិនដែលនាំឲ្យយើងមានសេចក្ដីខ្មាសឡើយ ពីព្រោះសេចក្ដីស្រឡាញ់របស់ព្រះ បានផ្សាយមកសព្វក្នុងចិត្តយើងរាល់គ្នា ដោយសារព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមកយើងហើយ» (រ៉ូម ៥:៣-៥)។
នៅទីបំផុត ត្រង់នេះ ការរងទុក្ខរបស់គ្រីស្ទបរិស័ទនឹងបង្កើតឲ្យយើងមានសង្ឃឹម ដែលនឹងមិនធ្វើឲ្យមានភាពអាម៉ាស់នោះទេ។ ប៉ុន្តែ យើងមិនតម្រង់ឆ្ពោះទៅកាន់សេចក្ដីសង្ឃឹមពីការរងទុក្ខភ្លាមៗនោះដែរ។ សម្រាប់មនុស្សមួយចំនួន ដូចជាមិត្តភក្ដិរបស់ខ្ញុំ ការរងទុក្ខនាំឲ្យគាត់មានការបះបោរ និងកំហឹង ដោយកិនកម្ទេចសេចក្ដីសង្ឃឹមរបស់ពួកគេចោល មិនមែនពង្រឹងវានោះទេ។ តើអ្វីទៅជាចំណុចខុសគ្នា? ហេតុអ្វីបានជាការរងទុក្ខបង្កើនជំនឿ និងសេចក្ដីសង្ឃឹមនៅក្នុងព្រះជាម្ចាស់សម្រាប់មនុស្សមួយចំនួន ហើយបំផ្លាញជំនឿ និងសេចក្ដីសង្ឃឹមសម្រាប់មនុស្សមួយចំនួនផ្សេងទៀត?
ខ្ញុំបានពិចារណាលើសំណួរនោះអស់រយៈពេលជាច្រើនឆ្នាំហើយ។ ខ្ញុំពិតជាអរព្រះគុណព្រះជាម្ចាស់ខ្លាំងមែនទែន ដែលទ្រង់បានជ្រើសរើសក្នុងការបើកសម្ដែងអង្គទ្រង់មកកាន់ខ្ញុំតាមរយៈការរងទុក្ខ ទោះបើមានការសោកសង្រេងក៏ដោយ ក៏នៅពេលដែលអ្នកដទៃឃើញការរងទុក្ខ ក៏ពួកគាត់នឹងមិនឃើញព្រះដែលពេញដោយសេចក្ដីស្រឡាញ់នៅពីក្រោយការនោះដែរ។ ភាពខុសគ្នាមួយចំនួនមាននៅក្នុងរបៀបដែលយើងយល់ និងបទពិសោធន៍នៃសេចក្ដីសង្ឃឹម និងការរងទុក្ខនៅក្នុងដំណើរជីវិតរបស់យើងជាមួយព្រះជាម្ចាស់។
របៀបស្វែងរកសេចក្ដីសង្ឃឹមក្នុងការរងទុក្ខ
ដើម្បីស្វែងរកសេចក្ដីសង្ឃឹមក្នុងការរងទុក្ខ ខ្ញុំមិនអាចនៅជាប់ក្នុងចំណងនៃលទ្ធផលជាក់លាក់បានឡើយ។ សេចក្ដីសង្ឃឹមរបស់ខ្ញុំគឺមិនមែនថា កាលៈទេសៈនឹងប្រែទៅជាស្ថានភាពដ៏ជាក់លាក់ណាមួយផ្សេងទៀត ឬថាព្រះជាម្ចាស់នឹងប្រទាននូវអ្វីដែលខ្ញុំចង់បាននោះទេ ប៉ុន្តែផ្ទុយទៅវិញគឺថា៖ ព្រះជាម្ចាស់នឹងតែងតែសម្រេចនូវអ្វីដែលល្អបំផុតសម្រាប់ខ្ញុំ។ វាគឺជាសេចក្ដីសង្ឃឹមដ៏រស់នៅក្នុងព្រះសង្គ្រោះដែលស្រឡាញ់ខ្ញុំ មិនមែនក្នុងលទ្ធផលដែលខ្ញុំគិតថាខ្ញុំសមទទួលបាននោះទេ។ ខ្ញុំត្រូវតែទុកចិត្តថា ព្រះជាម្ចាស់មិនអនុញ្ញាតឲ្យមានការមិនល្អណាមួយកើតឡើងចំពោះខ្ញុំនោះទេ ហើយថាគ្រប់អ្វីៗទាំងអស់នៅក្នុងជីវិតរបស់ខ្ញុំទ្រង់បានដាក់សម្រាប់សេចក្ដីល្អរបស់ខ្ញុំ (រ៉ូម ៨:២៨)។ ព្រះជាម្ចាស់បានចាក់សេចក្ដីស្រឡាញ់របស់ទ្រង់មកលើខ្ញុំ ហើយព្រះបន្ទូលទាំងមូលក៏ប្រកាសអំពីសេចក្ដីស្រឡាញ់នេះដែរ។ ឈើឆ្កាងបើកបង្ហាញអំពីវា ហើយព្រះវិញ្ញាណបរិសុទ្ធក៏បោះត្រាលើវាដែរ។
ប៉ុន្តែ ប្រសិនបើខ្ញុំមិនទុកចិត្តព្រះជាម្ចាស់ ហើយមិនជឿថាទ្រង់ស្រឡាញ់ខ្ញុំទេ នោះខ្ញុំនឹងមិនឃើញពីរបៀបដែលការរងទុក្ខរបស់ខ្ញុំអាចក្លាយជាការល្អបានឡើយ។ ពេលដែលខ្ញុំកំពុងរងទុក្ខ វាពេញដោយការឈឺចាប់។ វាពិតជាឈឺយ៉ាងខ្លាំងមែន។ ខ្ញុំនឹងចាប់ផ្ដើមវិនិច្ឆ័យពីសេចក្ដីស្មោះត្រង់ និងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ដោយពឹងផ្អែកអ្វីដែលខ្ញុំអាចមើលឃើញ និងថាតើព្រះជាម្ចាស់ឆ្លើយតបសេចក្ដីអធិស្ឋានរបស់ខ្ញុំអំពីអ្វីដែលខ្ញុំចង់បានដែរឬទេ។ ខ្ញុំនឹងចាកចេញមុននឹងបានឃើញចុងបញ្ចប់ ដោយមានបទពិសោធន៍នៃការល្បងលពិបាកបំផុតនៃការរងទុក្ខរបស់ខ្ញុំដោយមិនបានទៅដល់ចំណុចដ៏ល្អទេ។ ខ្ញុំនឹងមិនឃើញមានអ្វីដែលល្អ ដើម្បីមានអំណរ ហើយការរងទុក្ខរបស់ខ្ញុំមើលទៅហាក់បីដូចជាគ្មានន័យស្អីសោះ។
នៅពេលដែលខ្ញុំដាក់សេចក្ដីសង្ឃឹមរបស់ខ្ញុំទៅលើព្រះជាម្ចាស់ដោយខ្ញុំដឹងថាទ្រង់ស្រឡាញ់ខ្ញុំ ព្រះជាម្ចាស់ប៉ាន់ឆ្នៃខ្ញុំតាមរយៈការល្បងលរបស់ខ្ញុំ។ នៅពេលដែលកូនប្រុសរបស់ខ្ញុំបានស្លាប់ ជំនឿរបស់ខ្ញុំក៏បានរង្គើ ហើយខ្ញុំក៏មានមន្ទិលសង្ស័យអំពីអ្វីៗនៅជុំវិញខ្ញុំផងដែរ។ ប៉ុន្តែ នៅពេលដែលខ្ញុំអំពាវនាវទៅកាន់ព្រះជាម្ចាស់ ទ្រង់ក៏បានដាក់អង្គទ្រង់ផ្ទាល់ និងសេចក្ដីស្រឡាញ់របស់ទ្រង់មកកាន់ជីវិតខ្ញុំ។ ជំនឿរបស់ខ្ញុំក៏បានរឹងមាំខ្លាំងជាងមុនផងដែរ។
ដូច្នេះ នៅពេលដែលខ្ញុំបានរៀនពីជំងឺទន់ខ្សោយរបស់ខ្ញុំអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ជាដំបូងនោះខ្ញុំពិបាកចិត្តណាស់ ប៉ុន្តែបានចងចាំពីរបៀបដ៏ស្មោះត្រង់ដែលព្រះជាម្ចាស់មានចំពោះខ្ញុំ។ ខ្ញុំមិនបានភ័យស្លន់ស្លោទេ។ តាមរយៈបទពិសោធន៍ ខ្ញុំក៏បានដឹងថាព្រះជាម្ចាស់នឹងប្រទានគ្រប់តម្រូវការរបស់ខ្ញុំ។ ព្រះបន្ទូលរំឭកយើងថា ការទទួលបន្ទុក និងការអស់សង្ឃឹមនៅក្នុងជីវិតខ្លួនឯងនេះ អាចពង្រឹងជំនឿរបស់យើងបាន (២កូរិនថូស ១:៨-៩)។ នេះក៏ដោយសារការល្បងលដ៏ជ្រាលជ្រៅបំផុតធ្វើឲ្យយើងមិនពឹងផ្អែកលើតែខ្លួនយើងប៉ុណ្ណោះនោះទេ ប៉ុន្តែលើព្រះជាម្ចាស់ដែលប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញទេតើ។ ការដែលយើងកាន់តែស៊ូទ្រាំជាមួយនឹងព្រះគ្រីស្ទ និងស្វែងរកភាពគ្រប់គ្រាន់ក្នុងទ្រង់ នោះជំនឿរបស់យើងក៏នឹងកាន់តែរឹងមាំដែរ។
ភ្លើងដែលបន្សុទ្ធ
សេចក្ដីទ្រាំទ្របង្កើតឲ្យមានសេចក្ដីស៊ាំថ្នឹក។ ការរងទុក្ខដុសខាត់ចំណុចដែលខ្ញុំមិនទាន់ល្អនៅឡើយចេញ វាធ្វើឲ្យខ្ញុំមានការវិនិច្ឆ័យតិចជាងមុន ហើយជួយខ្ញុំក្នុងការឲ្យតម្លៃលើមនុស្សជាជាងរបស់ផ្សេងៗ។ វាជំរុញខ្ញុំក្នុងការផ្ដោតលើអ្វីដែលសំខាន់ក្នុងជីវិតនេះ។
ជាលទ្ធផល៖ ខ្ញុំចេះអាណិតអាសូរខ្លាំង ចេះមានការគ្រប់គ្រងលើខ្លួនឯង ចេះមានការស្កប់ស្កល់ ចេះអធិស្ឋាន ចេះមានការឆេះឆួលនៅក្នុងព្រះគម្ពីរ ហើយចេះមានការអរសប្បាយរីករាយអំពីនគរស្ថានសួគ៌ខ្លាំងជាងមុន ដែលពីមុនៗខ្ញុំមិនដែលធ្លាប់មានសោះ។ បើនៅតែឯង នោះខ្ញុំនឹងឆាប់ខឹង ឆាប់រិះគន់ និងមិនចេះអត់ធ្មត់ជាងមុនទៅទៀត ប៉ុន្តែពិការភាពបានបង្រៀនខ្ញុំអំពីសេចក្ដីសប្បុរស ការអត់ធ្មត់ និងព្រះគុណ។ គ្រប់ទាំងការរងទុក្ខរបស់ខ្ញុំបានក្លាយជាឱកាសសម្រាប់ការលូតលាស់របស់ខ្ញុំ។
ថ្ងៃមួយ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងឃើញសិរីល្អព្រះអម្ចាស់ ហើយនឹងទទួលបានការបំផ្លាស់បំប្រែ (២កូរិនថូស ៣:១៨) ហើយការរងទុក្ខផ្ដល់ឲ្យខ្ញុំមានការភ្លក់មើលលើចំណុចទាំងពីរនេះ។ ខណៈពេលនេះ ខ្ញុំមិនអាចមើលឃើញនូវអ្វីដែលខ្ញុំសង្ឃឹមក៏ដោយ (រ៉ូម ៨:២៤) ក៏សេចក្ដីសន្យារបស់ព្រះជាម្ចាស់នៅក្នុងព្រះបន្ទូល និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំអំពីសេចក្ដីស្មោះត្រង់របស់ទ្រង់បានធានាចំពោះខ្ញុំថា ខ្ញុំនឹងមិនខកចិត្តឡើយ។ ខ្ញុំបានភ្លក់រសជាតិនៃសេចក្ដីស្មោះត្រង់នោះដោយផ្ទាល់ និងក្នុងជ្រលងភ្នំដ៏ងងឹតបំផុតដែលព្រះវត្តមានរបស់ព្រះជាម្ចាស់បានដកភាពភ័យខ្លាចរបស់ខ្ញុំចេញ (ទំនុកតម្កើង ២៣:៤) ដូច្នេះខ្ញុំដឹងយ៉ាងប្រាកដថា សេចក្ដីសន្យារបស់ព្រះអង្គនឹងមិនបរាជ័យឡើយ។
ដូច្នេះហើយបានជាខ្ញុំអាចមានអំណរក្នុងការរងទុក្ខរបស់ខ្ញុំបាន ដោយដឹងថា ព្រះជាម្ចាស់កំពុងប្រើប្រាស់វាក្នុងការបង្កើតក្នុងខ្ញុំនូវអ្វីដែលខ្ញុំមិនអាចបង្កើតបានដោយខ្លួនឯង។ ជំនឿរបស់ខ្ញុំរឹងមាំជាងមុន លក្ខណសម្បត្តិរបស់ខ្ញុំក៏កាន់តែមានសភាពដូចព្រះគ្រីស្ទ ហើយសេចក្ដីសង្ឃឹមរបស់ខ្ញុំក៏កាន់តែមានការធានាខ្លាំងជាងមុនដែរ។ ចូរអរព្រះគុណព្រះជាម្ចាស់ ព្រោះខណៈពេលដែលយើងទុកចិត្តលើព្រះអង្គ នោះទ្រង់ក៏បានធានាថាទ្រង់កំពុងតែធ្វើនូវអ្វីដែលល្អបំផុតសម្រាប់យើង។ ហើយការរងទុក្ខក៏ពិតជាបង្កើតឲ្យមានសេចក្ដីសង្ឃឹមមែន។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

លោក ហាន់ស៍ ហ្គូតេនប៊ឺក ប្រហែលឆ្នាំ១៤០០-១៤៦៨ នៃគ.ស. និពន្ធដោយ៖ លោក រីក ស៊ីហ្គល កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។