in

គម្ពីរ​សញ្ញា​ចាស់

តើ​នេះ​ជា​ព្រះ​យេស៊ូវ​ដែល​លោក​អ្នក​កំពុង​ថ្វាយ​បង្គំ?

ដ្បិត​ព្រះ​យេស៊ូវ​គ្រីស្ទ​ទ្រង់​នៅ​តែ​ដដែល គឺ​ពី​ថ្ងៃ​ម្សិល ថ្ងៃ​នេះ ហើយ​ទៅ​ដល់​អស់​កល្ប​ជា​និច្ច​ត​ទៅ (ហេព្រើរ ១៣:៨)។

ដ្បិត​ព្រះ​នៃ​យើង​រាល់​គ្នា​ទ្រង់​ជា​ភ្លើង​ដែល​ឆេះ​បន្សុស (ហេព្រើរ ១២:២៩) ។

ដ្បិត​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ជា​ព្រះ​ដ៏​មាន​សេចក្ដី​មេត្ដា​ករុណា ទ្រង់​មិន​ខាន​នឹង​ប្រោស​ឯង​ទេ ក៏​មិន​បំផ្លាញ​ឯង​ឬ​ភ្លេច​សេចក្ដី​សញ្ញា ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​ឰយុកោ​ឯង​ឡើយ (ចោទិយកថា ៤:៣១)។

គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ​នេះ​ហើយ ដែល​យាង​មក​ដោយ​ទឹក ហើយ​នឹង​ឈាម មិន​មែន​ដោយ​ទឹក​តែ​ប៉ុណ្ណោះ គឺ​ទាំង​ទឹក​ទាំង​ឈាម​ផង គឺ​ជា​ព្រះ​វិញ្ញាណ​ដែល​ធ្វើ​បន្ទាល់ ដ្បិត​ព្រះ​វិញ្ញាណ​ទ្រង់​ជា​សេចក្ដី​ពិត មាន​សាក្សី​៣​អង្គ ដែល​ធ្វើ​បន្ទាល់​នៅ​ស្ថាន​សួគ៌ គឺ​ជា​ព្រះ​វរ​បិតា​១ ព្រះ​បន្ទូល​១ នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​១ តែ​ទាំង​៣​អង្គ​នេះ​រួម​មក​តែ​១​ទេ
ហើយ​មាន​៣​មុខ​ទៀត ដែល​ធ្វើ​បន្ទាល់​នៅ​ផែន​ដី​ដែរ គឺ​ជា​ព្រះ​វិញ្ញាណ​១ ទឹក​១ នឹង​ឈាម​១ ទាំង​៣​នេះ​ក៏​ត្រូវ​គ្នា​ដែរ បើ​សិន​ជា​យើង​បាន​ទទួល​សេចក្ដី​បន្ទាល់​របស់​មនុស្ស​ទៅ​ហើយ នោះ​សេចក្ដី​បន្ទាល់​របស់​ព្រះ ក៏​ប្រសើរ​ជាង​ទៅ​ទៀត ដ្បិត​សេចក្ដី​បន្ទាល់​របស់​ព្រះ គឺ​ជា​សេចក្ដី​ដែល​ទ្រង់​ថ្លែង​ប្រាប់ ពី​ព្រះ​រាជ​បុត្រា​នៃ​ទ្រង់ អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជ​បុត្រា​នៃ​ព្រះ នោះ​មាន​សេចក្ដី​បន្ទាល់ នៅ​ក្នុង​ខ្លួន​ហើយ តែ​អ្នក​ណា​ដែល​មិន​ជឿ​ដល់​ព្រះ​សោះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ឲ្យ​ទ្រង់​ទៅ​ជា​អ្នក​កុហក​វិញ ពី​ព្រោះ​មិន​បាន​ជឿ​ដល់​សេចក្ដី​បន្ទាល់ ដែល​ទ្រង់​បាន​ធ្វើ​ពី​ដំណើរ​ព្រះ​រាជ​បុត្រា​នៃ​ទ្រង់ នេះ​ហើយ​ជា​សេចក្ដី​បន្ទាល់​នោះ គឺ​ថា ព្រះ​ទ្រង់​បាន​ប្រទាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច​មក​យើង​រាល់​គ្នា ហើយ​ជីវិត​នោះ គឺ​នៅ​ក្នុង​ព្រះ​រាជ​បុត្រា​នៃ​ទ្រង់ ឯ​អ្នក​ណា​ដែល​មាន​ព្រះ​រាជ​បុត្រា នោះ​ក៏​មាន​ជីវិត​ដែរ តែ​អ្នក​ណា​ដែល​គ្មាន​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ទេ នោះ​គ្មាន​ជីវិត​ឡើយ (១យ៉ូហាន ៥:៦-១២)

ដកស្រង់ចេញពី adam4d.com ដោយការអនុញ្ញាត។
បកប្រែដោយ៖ លោក ឈាង បូរ៉ា និង លោក ជួប ប៊ុនហាក់
រចនាអត្ថបទភាសាខ្មែរ៖ លោក ជួប ប៊ុនហាក់ និង​លោក ទេព រ៉ូ

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

នគរ​ព្រះ

សេចក្តីសប្បុរសរបស់ព្រះ​អាទិករ​