in

ក្រុមជំនុំ

លោកអ្នកក៏អាចទាញអត្ថបទនេះជាPDF ដើម្បីយកទៅប្រើប្រាស់ និងសិក្សាស្វែងយល់បន្ថែមបានផងដែរ៖

ទាញយក “ក្រុមជំនុំ” Church-Khmer.pdf – មាន​គេ​ទាញ​យក 26 ដង – 982.52 KB

១. ព្រះជាម្ចាស់តែមួយ ក្រុមជំនុំតែមួយ
ក. ចាប់ពីពេលដើមដំបូង រហូតដល់ចុងបញ្ចប់ ព្រះជាម្ចាស់មានគោលបំណងជ្រើសរើសប្រជារាស្ត្រមួយក្រុម ក្នុងចំណោមមនុស្សគ្រប់ជាតិសាសន៍ សម្រាប់ព្រះនាមរបស់ព្រះអង្គ។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ប្រជារាស្ត្រនេះ គឺជាប្រជារាស្រ្តអុីស្រាអែល។ រីឯក្នុងព្រះគម្ពីរសញ្ញាថ្មីវិញ គេហៅថាក្រុមជំនុំ។
(និក្ខមនំ ១៩:៣-៦, ១ ពេត្រុស ១:៩-១០)
ខ. ព្រះបិតាបានបង្កើតក្រុមជំនុំឡើង ដោយជ្រើសរើសមនុស្សមួយចំនួនទុកជាមុន។ ទ្រង់បានសង្គ្រោះពួកគេឲ្យរួចពីបាបតាមរយៈព្រះបុត្រា ហើយក៏បានសម្អាតឲ្យបានបរិសុទ្ធផង តាមរយៈព្រះវិញ្ញាណ។ ពួកគាត់​បាន​ឆ្លើយ​តប​នឹង​សេចក្ដីស្រឡាញ់ដ៏ធំធេង​របស់​ទ្រង់ ដោយការ​ប្រែចិត្ត​ ហើយទទួល​ជឿ​ព្រះអង្គ។
(អេភេសូរ ២:១​-​១០)
គ. ក្រុមជំនុំបានរួបរួមគ្នាជាក្រុមគ្រួសារតែមួយ ដោយមានព្រះអម្ចាស់តែមួយ ព្រះវិញ្ញាណតែមួយ និងសេចក្តីជំនឿតែមួយ។ (កិច្ចការ ២:៣៨-៤៧)

២. ព្រះយេស៊ូវ ជាសិរសារនៃក្រុមជំនុំ
ក. ក្រុមជំនុំមានប្រមុខដឹកនាំតែមួយ គឺព្រះយេស៊ូវគ្រីស្ទ។ មានតែទ្រង់ទេ ដែលមានសិទ្ធិគ្រប់គ្រងលើក្រុមជំនុំ។ (កូល៉ុស ១:១៦​-​១៨)
ខ. ព្រះ​យេស៊ូ​វគ្រប់​គ្រង​ក្រុម​ជំនុំ​ដោយ​ព្រះ​បន្ទូល និង​ព្រះ​វិញ្ញាណបរិសុទ្ធ៖
• ព្រះគម្ពីរប្រាប់យើងអំពីអ្វីដែលព្រះជាម្ចាស់ចង់ឲ្យយើងជឿ និងអ្វីដែលទ្រង់ចង់ឲ្យយើងធ្វើ។
(២ ធីម៉ូថេ ៣:១៦-១៧)
• ព្រះវិញ្ញាណបរិសុទ្ធបំភ្លឺដួងចិត្តគំនិតរបស់យើង ពង្រឹងជំនឿ និងកែតម្រូវយើង។
(យ៉ូហាន ១៦:៧-៨, ១៣-១៤)
គ. ដោយសារព្រះយេស៊ូវជាប្រមុខនៃក្រុមជំនុំ៖
• ក្រុមជំនុំត្រូវតែស្តាប់បង្គាប់ទ្រង់ លើសបុគ្គលណាៗទាំងអស់។ (កិច្ចការ ៥:២៧-២៩)
• ក្រុមជំនុំត្រូវតែបដិសេធគំនិត ទំនៀមទម្លាប់ ឬអាកប្បកិរិយាណា ដែលខុសនឹងព្រះបន្ទូលរបស់ទ្រង់។ (កាឡាទី​ ១:៨-៩)

៣. គោលបំណង៖ ស្រឡាញ់ព្រះអង្គ
ក. ក្រុមជំនុំត្រូវ​តែ​ស្រឡាញ់ទ្រង់ លើស​​អ្វីៗ​ទាំង​អស់។ (ចោទិយកថា ៦:៥)
ខ. យើង​ស្រឡាញ់​ទ្រង់ ​ដោយ​សារ​ទ្រង់​បាន​ស្រឡាញ់​យើង​ជា​មុន។
(១ យ៉ូហាន ៤:១៩)
គ. បើ​យើង​ស្រឡាញ់​ព្រះជាម្ចាស់ យើង​នឹង​ស្តាប់​បង្គាប់​ទ្រង់ ហើយ​កាន់​ខ្ជាប់តាមព្រះបន្ទូលរបស់ទ្រង់។
(យ៉ូហាន ១៤:២៣-២៤)

៤. គោលបំណង៖ ស្រឡាញ់គ្នាទៅវិញទៅមក
ក. ក្រុមជំនុំ​ត្រូវ​តែស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។(យ៉ូហាន ១៥:១២​-១៤​)
ខ. ព្រះជាម្ចាស់ស្រឡាញ់យើងយ៉ាងណា យើងត្រូវស្រឡាញ់គ្នាយ៉ាងនោះដែរ។ (១ យ៉ូហាន
៤:១០-១២)

គ. បើយើងគ្មានសេចក្តីស្រឡាញ់ទេ សកម្មភាពទាំងអស់របស់យើង គឺគ្មានន័យអ្វីទាំងអស់។ ​
​​ (១ កូរិនថូស ១៣:១-៧)

៥. គោលបំណង៖ ស្រឡាញ់មនុស្សលោក
ក. ក្រុមជំនុំត្រូវ​តែ​ស្រឡាញ់​មនុស្សគ្រប់គ្នា សូម្បីតែសត្រូវ​របស់​យើងផង។ (លូកា​ ៦:២៧-
៣៦)

ខ. ព្រះ​ជាម្ចាស់ចង់​ឲ្យ​យើង​​ធ្វើ​ល្អ​ដល់​មនុស្ស​គ្រប់​រូប។ (១ ពេត្រុស ២:១៣-២០)
គ. យើងត្រូវប្រាប់មនុស្សគ្រប់គ្នាអំពីព្រះយេស៊ូវដែលជាព្រះអង្គសង្គ្រោះតែមួយគត់ នៃពិភព
លោកទាំងមូល។ (ម៉ាកុស ១៦:១៥​-​១៦)

៦.កិច្ចការរបស់សមាជិកគ្រប់រូប៖ រួបរួមគ្នា
• យ៉ូហាន ១៧:២០-២៣
• រ៉ូម ១២:១០, ១៦
• ភីលីព ២:៣-៤

៧. កិច្ចការរបស់សមាជិកគ្រប់រូប៖ លើក​ទឹក​ចិត្ត​គ្នា​
• អេភេសូរ ៤:១៥
• ១ ថែស្សាឡូនិច ៥:១១
• ហេព្រើរ ១០:២៤​-​២៥

៨. កិច្ចការរបស់សមាជិកគ្រប់រូប៖ បម្រើគ្នា
• យ៉ូហាន ១៣:១-១៥
• ១ កូរិនថូស ១២:៤-១១
• ១ ពេត្រុស ៤:១០-១១

៩. កិច្ចការរបស់សមាជិកគ្រប់រូប៖ កែតម្រូវគ្នា
• កាឡាទី ៦:១
• ម៉ាថាយ ១៨:១៥-១៧
• ១ កូរិនថូស ៥:៩-១៣

១០. អ្នកដឹកនាំក្រុមជំនុំ៖ ជាក្រុម
ក. ក្រុមជំនុំមិនគួរមានការដឹកនាំដោយមនុស្សតែម្នាក់​ទេ គឺ​ដោយ​ក្រុមចាស់ទុំវិញ​
(កិច្ចការ ១៤:២៣)
ខ. ក្រុមអ្នកដឹកនាំត្រូវធ្វើការជាមួយគ្នាក្នុងការមើលថែក្រុមជំនុំ (ហេព្រើរ ១៣:
១៧)

១១. អ្នកដឹកនាំក្រុមជំនុំ៖ លក្ខណៈសម្បត្តិចាំបាច់
ក. កិរិយាមារយាទល្អ និងកេរ្តិ៍ឈ្មោះល្អ(ទីតុស ១:៧-៨)
ខ. ចេះដឹកនាំក្រុមគ្រួសារឲ្យបានល្អ (ទីតុស ១:៥-៦)
គ. ជំនឿរឹងមាំ និងចេះបង្រៀនព្រះគម្ពីរ (ទីតុស ១:៩)

១២. អ្នកដឹកនាំក្រុមជំនុំ៖ ការត្រាស់ហៅ
ក. ការ​ត្រាស់ហៅ​ខាង​ក្នុង៖ ព្រះ​ជាម្ចាស់ត្រាស់​ហៅ​មនុស្ស​ម្នាក់​ ឲ្យ​ជួយ​ដឹក​នាំ​
ក្រុម​ជំនុំ (កិច្ច. ២០:២៨)
ខ. ការ​ត្រាស់ហៅ​ខាង​ក្រៅ៖ ក្រុមជំនុំ​តែង​តាំងអ្នកនោះ​​ឲ្យ​ជួយ​ដឹក​នាំ​ពួកគេ
(កិច្ចការ ៦:៣-៦)

១៣. អ្នកដឹកនាំក្រុមជំនុំ៖ ភារកិច្ច
ក. ថែរក្សា និងការពារ(១ ពេត្រុស ៥:១-៣)
ខ. ដឹកនាំក្រុមជំនុំឲ្យស្គាល់ព្រះ និងដើរតាមផ្លូវរបស់ទ្រង់
(២ ធីម៉ូថេ ៤:១-៤)
គ. បង្កើនសម្ថភាព និងលើកទឹកចិត្តពួកជំនុំ ក្នុងការបម្រើព្រះ (អេភេសូរ
៤:១១-១៦)

១៤. អ្នកដឹកនាំក្រុមជំនុំ៖ សិទ្ធិអំណាច
ក. អ្នកដឹកនាំមានសិទ្ធិអំណាច ដឹកនាំពួកជំនុំឲ្យធ្វើតាមព្រះអង្គ (១ កូរិនថូស ១១:១)
ខ. អ្នកដឹកនាំដែលធ្វើខុស ឬបង្រៀនខុសនឹងព្រះគម្ពីរទាមទារឲ្យគេកែតម្រូវ ឬដកចេញពីតួនាទីជាអ្នកដឹកនាំ
(១ ធីម៉ូថេ ៥:១៩-២១)

និពន្ធ​ដោយ៖ Scott Sward
បក​ប្រែ​ និងកែ​សម្រួល​ដោយ៖ លោកគ្រូ មឿន ច័ន្ទសុខា និងក្រុមការងារផ្លូវពិត
Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា ឲ្យ​នៅ!

រឿងពិតអំពីលោក នីកូឡាស