នៅក្នុងជីវិតអាពាហ៍ពិពាហ៍ ប្ដី និងប្រពន្ធត្រូវតែព្យាយាមរស់នៅក្នុងជីវិតជាគំរូនៃសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ។ តើយើងរំពឹងថា ជីវិតអាពាហ៍ពិពាហ៍របស់យើងនឹងឆ្លុះបញ្ចាំងយ៉ាងពេញលេញអំពីសេចក្តីអាថ៌កំបាំងដ៏ជ្រាលជ្រៅនេះបានយ៉ាងដូចម្ដេចកើត ប្រសិនបើយើងមានចេតនាតាំងសេចក្តីសញ្ញាជាមួយនរណាម្នាក់ដែលមិនបានជឿថា ព្រះយេស៊ូវគឺជាព្រះអម្ចាស់?

ខ្ញុំបានចំណាយពេលបណ្ដុះបណ្ដាលនិស្សិតសកលវិទ្យាល័យអស់រយៈពេល២០ឆ្នាំជាង ខ្ញុំតែងតែទទួលបានសំណួរជាប់លាប់មួយថា៖ «តើខ្ញុំដែលជាគ្រីស្ទានអាចមានសង្សារជាអ្នកមិនមែនជាគ្រីស្ទានបានឬទេ?» ដោយសារខ្ញុំមានអន្ទងចិត្តហេតុផលថា ស្នេហារបស់គ្រីស្ទាន គឺជាការកំណត់អត្តសញ្ញាណប្ដីប្រពន្ធរបស់ពួកគេ ដូច្នេះខ្ញុំជឿថាសំណួរមានមូលដ្ឋានថា៖ «តើខ្ញុំអាចរៀបការជាមួយអ្នកមិនមែនជាគ្រីស្ទានបានឬទេ?»។
ព្រះគម្ពីរបានបង្ហាញចម្លើយយ៉ាងសាមញ្ញចំពោះសំណួរមួយនេះគឺថា៖ ទេ។ ទោះបីជាយ៉ាងណា ជាច្រើនឆ្នាំកន្លងមកនេះ ខ្ញុំក៏បានកត់សម្គាល់ឃើញថា ចម្លើយដ៏សាមញ្ញគឺជាការដែលមិនពេញចិត្តសម្រាប់មនុស្សជាច្រើន។ មិនថាលោកអ្នកកំពុងតែតស៊ូជាមួយនឹងសំណួរនេះដោយខ្លួនឯង ឬកំពុងបណ្ដុះបណ្ដាលមនុស្សជាទីស្រឡាញ់របស់លោកអ្នកនៅក្នុងការនេះ យើងត្រូវតែធ្វើការងារដ៏លំបាកជាចាំបាច់ ដើម្បីស្វែងយល់ពីមូលហេតុអ្វីដែលព្រះគម្ពីរបានទូន្មានយើង ដែលជាគ្រីស្ទានមិនឲ្យរៀបការជាមួយអ្នកដែលមិនមែនជាគ្រីស្ទាន។ នៅក្នុងដំណើរការនេះ យើងនឹងឃើញនូវចក្ខុវិស័យដ៏ស្រស់ស្អាតនៃជីវិតអាពាហ៍ពិពាហ៍ដែលថ្វាយសិរីល្អដល់ព្រះ—គឺជាចក្ខុវិស័យដែលគ្រីស្ទានដែលកំពុងស្វែងរកជីវិតអាពាហ៍ពិពាហ៍អាចចង់បាន លើសពីការខឹងសម្បារ។
ការរួបរួមនៃសហភាព៖
ដូចគ្នានឹងសំណួរធំៗជាច្រើននៅក្នុងជីវិត ចម្លើយទៅកាន់សំណួរថា ហេតុអ្វីគ្រីស្ទានមិនគួររៀបការជាមួយអ្នកមិនជឿក៏មានឫសគល់តាំងពីនៅក្នុងសួនច្បារមកម៉្លេះ។ នៅពេលដែលគេសួរព្រះយេស៊ូវសំណួរជាក់លាក់មួយអំពីអាពាហ៍ពិពាហ៍នៅក្នុងកណ្ឌព្រះគម្ពីរ ម៉ាកុស ១០:២ («[តើមនុស្សប្រុសមាន] ច្បាប់ដែលនឹងលែងប្រពន្ធបានឬមិនបាន?») គឺទ្រង់បានចាប់ផ្ដើមឆ្លើយដោយការទាញត្រឡប់ទៅអតីតកាល។ ការរចនាជីវិតអាពាហ៍ពិពាហ៍តាំងពីដំបូងបានបញ្ជាក់នូវចម្លើយរបស់ព្រះយេស៊ូវ ដែលយើងម្នាក់ៗគួរអនុវត្តនៅក្នុងបច្ចុប្បន្នកាលនេះ។ ហើយសេចក្តីពិតនេះគឺត្រូវតែដូចគ្នាមកកាន់យើងដែរ។
កាលពីដើមដំបូងឡើយ ចំណុចកំពូលនៃការបង្កើតរបស់ព្រះគឺមនុស្ស (បុរស និងស្ត្រី) គឺជាស្នាព្រះហស្តតែមួយគត់ ដែលត្រូវបានបង្កើតឲ្យបានដូចជារូបអង្គទ្រង់ (កណ្ឌគម្ពីរ លោកុប្បត្ដិ ១:២៧)។ បើកមួយទំព័របន្ទាប់ នោះលោកអ្នកនឹងឃើញថានាង អេវ៉ា ត្រូវបានពណ៌នាថាជាការបង្កើតចេញពីលោក អ័ដាម។ ព្រះអង្គក៏បាននាំនាងមកកាន់លោក អ័ដាម ហើយពួកគេបានចាក់ចូលយ៉ាងណែន នៅក្នុងការរួបរួមគ្នាជា «សាច់តែមួយ» (លោកុប្បត្ដិ ២:២២-២៤)។
យើងគួរគិតអំពីការរួមគ្នាជាសាច់តែមួយនេះថា វាមិនដូចជាកាវឡើយ តែដូចជាការផ្សារវិញ។ នៅពេលខ្ញុំនៅក្នុងអគារហាងទំនិញរបស់ខ្ញុំ ហើយខ្ញុំចង់បានចំណងដ៏រឹងមាំរវាងឈើពីរ នោះខ្ញុំនឹងប្រើកាវនៅចំណុចភ្ជាប់។ កាវបានដើរតួនាទីជាភ្នាក់ងារយ៉ាងមានឥទ្ធិពលក្នុងការភ្ជាប់របស់ទាំងពីរនោះជាមួយគ្នា ប៉ុន្តែនៅទីបំផុត របស់ទាំងពីរនៅតែជារបស់ពីរដដែល។ ទោះបីជាយ៉ាងណា ក៏នៅក្នុងការងារលោហៈធាតុ ការផ្សារគឺជាការធ្វើឲ្យរបស់ពីរចូលគ្នា ដោយការរំលាយចូលគ្នា។ លោហៈទាំងពីរបានចូលគ្នាដោយការរំលាយ ហើយចាប់ផ្ដើមរលាយហូរចូលគ្នា រហូតដល់អាចបង្កើតរបស់មួយថ្មី ចេញពីវត្ថុពីរចូលគ្នានោះ—ហើយវាក៏បានបង្កើតឲ្យមានចំណងរឹងមាំជាងវត្ថុស្អិតធម្មតា។ លោហៈធាតុបានលះបង់ភាពដើមរបស់វា ដើម្បីក្លាយជារបស់មួយថ្មី ហើយខុសប្លែកពីមុន។
ស្រដៀងគ្នានេះដែរ ជីវិតអាពាហ៍ពិពាហ៍គឺមិនមែនគ្រាន់តែថា បុរស និងស្ត្រីរស់នៅជាប់ជាមួយគ្នា តាមរយៈកិច្ចសន្យាដែលធ្វើឡើងដោយមនុស្សប៉ុណ្ណោះទេ។ ពួកគេត្រូវបានរួមរំលាយចូលគ្នា ដើម្បីបង្កើតឲ្យមានអ្វីមួយដែលថ្មី តាមរយៈសេចក្តីតាំងសញ្ញា ដែលទ្រទ្រង់ដោយព្រះ។ ប៉ុន្តែ ពិតប្រាកដណាស់ ការធ្លាក់ចុះក្នុងអំពើបាបនៅក្នុងកណ្ឌគម្ពីរ លោកុប្បត្ដិ ជំពូក៣ បានផ្លាស់ប្ដូរអាពាហ៍ពិពាហ៍—រួមជាមួយអ្វីៗផ្សេងទៀតជារៀងរហូតផងដែរ។
គោលបំណងនៃគោលការណ៍៖
នៅពេលដែលដំណើររឿងប្រោសលោះនៃព្រះគម្ពីរបានលាតត្រដាងនៅក្នុងលទ្ធផលបន្ទាប់ពីការធ្លាក់ចុះក្នុងអំពើបាប នោះជីវិតអាពាហ៍ពិពាហ៍ក៏ត្រូវបានបន្តកើតឡើងនៅក្នុងភាពខុសឆ្គង យ៉ាងអាក្រក់នៅក្នុងដៃនៃមនុស្សមានបាប។
ដោយឆ្លងកាត់ការបរាជ័យរបស់ពួកឰយុកោ និងចូលទៅក្នុងទីរហោស្ថានជាមួយប្រជាជនអ៊ីស្រាអែល ពេលនោះព្រះជាម្ចាស់បានប្រទានឲ្យពួកគេនូវច្បាប់អំពីអាពាហ៍ពិពាហ៍។ នៅក្នុងកណ្ឌគម្ពីរ និក្ខមនំ ព្រះជាម្ចាស់បានបង្គាប់ដល់ប្រជារាស្ត្ររបស់ព្រះអង្គថា មិនឲ្យគេរៀបការជាមួយកូនស្រីនៃសាសន៍លើទឹកដីដែលទ្រង់នឹងប្រទានដល់ពួកគេឡើយ ពីព្រោះស្ត្រីទាំងនោះនឹងនាំឲ្យពួកគេដើរចេញពីព្រះ ហើយរត់តាមរូបព្រះក្លែងក្លាយផ្សេងៗ (កណ្ឌគម្ពីរ និក្ខមនំ ៣៤:១១-១៦)។ ការនេះក៏ត្រូវបានបញ្ជាក់ឡើងវិញនៅក្នុងកណ្ឌគម្ពីរ ចោទិយកថា មុនពេលដែលពួកគេឆ្លងចូលទឹកដីសន្យា (កណ្ឌគម្ពីរ ចោទិយកថា ៧:៣-៤) ហើយនៅក្នុងកណ្ឌគម្ពីរ នេហេមា ក៏សង្កត់ធ្ងន់លើប្រធានបទនេះម្តងទៀតនៅក្នុងពិធីតាំងសេចក្តីសញ្ញាឡើងវិញ ដែលមានពណ៌នានៅក្នុងជំពូក១០ នៅពេលដែលពួកនិរទេសបានត្រឡប់មកពីបាប៊ីឡូនវិញ។
ខណៈពេលដែលពាក្យបញ្ជានេះស្តាប់ទៅទំនងជាប្លែកនៅក្នុងត្រចៀកយើង នៅក្នុងសតវត្សរ៍ទី២១នេះ ក៏យើងត្រូវតែចងចាំថា ការហាមប្រាមរបស់ព្រះ ទាស់ប្រឆាំងនឹងប្រជារាស្ត្ររបស់ព្រះអង្គ ក្នុងការរៀបការ មិនមែនជាការរើសអើងជាតិសាសន៍ទេ ប៉ុន្តែគឺខាងសាសនាវិញ។ ព្រះជាម្ចាស់យកព្រះទ័យទុកដាក់ជាមួយនឹងភាពបរិសុទ្ធនៃការថ្វាយបង្គំរបស់ប្រជារាស្ត្ររបស់ទ្រង់ មិនមែនភាពបរិសុទ្ធនៃខ្សែស្រឡាយរបស់ពួកគេឡើយ។ តម្រូវការសម្រាប់ការហាមប្រាមនេះប្រហែលជាត្រូវបានចង្អុលបង្ហាញយ៉ាងច្បាស់បំផុតនៅក្នុងជីវិតស្ដេច សាឡូម៉ូន។
ស្ដេច សាឡូម៉ូន៖ ករណីសិក្សា
ស្ដេច សាឡូម៉ូន បានផ្គាប់ព្រះទ័យដល់ព្រះជាម្ចាស់ តាមរយៈការទូលសូមតែប្រាជ្ញាមួយមុខ ដើម្បីដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គ (១ពង្សាវតាក្សត្រ ៣:១០)។ ហេតុនេះ ព្រះជាម្ចាស់ក៏បានប្រទានឲ្យទ្រង់នូវទ្រព្យសម្បត្តិ និងប្រាជ្ញាដែលលោកីយ៍ទាំងមូលមិនដែលស្គាល់ (១ពង្សាវតាក្សត្រ ៤:២៩-៣៤)។ មនុស្សម្នាធ្វើដំណើរមកពីគ្រប់ទិសទី នៃពិភពលោកនៅពេលនោះ ដើម្បីស្វែងយល់អំពីប្រាជ្ញា និងការគ្រប់គ្រងរបស់ទ្រង់ ហើយពួកគេក៏សរសើរតម្កើងដល់ព្រះ ដោយសារទ្រង់ (១ពង្សាវតាក្សត្រ ១០:១-១០)។ ប៉ុន្តែ ជាសោកនាដកម្ម៖ ស្ដេច សាឡូម៉ូន បានរៀបការជាមួយស្ត្រីសាសន៍ដទៃជាច្រើនជាតិសាសន៍ ដែលបានបង្វែរព្រះទ័យទ្រង់ចេញឆ្ងាយពីព្រះជាម្ចាស់ ហើយ «ព្រះទ័យទ្រង់មិនបានស្មោះត្រង់ នៅចំពោះព្រះយេហូវ៉ា ជាព្រះនៃទ្រង់ទេ» (១ពង្សាវតាក្សត្រ ១១:៤)។
ស្ដេច សាឡូម៉ូន ដែលមានការបំពេញយ៉ាងបរិបូរដោយប្រាជ្ញានៃព្រះជាម្ចាស់ នៅតែបានបែរចេញពីការថ្វាយបង្គំព្រះដ៏ពិត ដោយសារទ្រង់បានរៀបការជាមួយស្ត្រីទាំងនោះ ដែលមិនបានស្រឡាញ់ព្រះ។ ដូច្នេះ ហេតុអ្វីបានជាយើងជាច្រើននាក់នៅគិតថា យើងនឹងដូចស្ដេច សាឡូម៉ូន ទេ?
វាគឺជារឿងមិនពិត។ ប៉ុន្តែ ខ្ញុំមិនដែលបានជួបជាមួយគ្រីស្ទានណា ដែលមានប្ដីឬប្រពន្ធដែលបានជួយឲ្យជំនឿពួកគេលូតលាស់កាន់តែខ្លាំង ហើយកាន់តែជិតស្និទ្ធិជាមួយព្រះនោះឡើយ។ វាដូច្នោះ ពីព្រោះនៅពេលដែលគ្រីស្ទានរៀបការជាមួយអ្នកមិនជឿ នោះគាត់ត្រូវបានផ្សារភ្ជាប់ទៅក្នុងការរួមគ្នាជាមួយលោកីយ៍។ ជំនឿគ្រីស្ទានមិនមែនគ្រាន់តែភ្ជាប់ឡើយ ប៉ុន្តែបានរំលាយចូលគ្នាទៅក្នុងរបៀបដែលមិនកោតខ្លាចព្រះជាមួយប្ដីឬប្រពន្ធ ដែលបដិសេធរបៀបនៃនគរព្រះ។
ប៉ុន្តែ នោះគឺពួកអ៊ីស្រាអែល ចុះអំពីក្រុមជំនុំវិញ?
នៅពេលដែលប្រវត្តិសាស្ត្រនៃការប្រោសលោះបានរីកចម្រើនហួសពីអង្គភាពភូមិសាស្ត្រនយោបាយនៃអ៊ីស្រាអែល ដោយកំណត់ឡើងដោយការតាំងសេចក្តីសញ្ញាចាស់ តាមរយៈឈើឆ្កាង និងការរស់ឡើងវិញរបស់ព្រះយេស៊ូវ ហើយបន្តចូលទៅក្នុងយុគសម័យក្រុមជំនុំ តាមរយៈការតាំងសេចក្តីសញ្ញាថ្មី នោះគោលការណ៍គឺនៅតែដដែល។ អាពាហ៍ពិពាហ៍មិនបានផ្លាស់ប្ដូរឡើយ ហើយព្រះជាម្ចាស់ក៏មិនប្រែប្រួលដែរ។ ទោះបីជាព្រះរាជ្យរបស់ព្រះគ្រីស្ទមិនមែនកំណត់ដោយព្រំដែនខាងរូបកាយក៏ដោយ តែគឺបានពង្រីកទៅកាន់ចុងបំផុតនៃផែនដី នោះប្រជារាស្ត្ររបស់ព្រះនៅតែជា «សាសន៍បរិសុទ្ធ» ហើយត្រូវបានត្រាស់ហៅឲ្យរស់នៅដោយបរិសុទ្ធដូចជាព្រះជាម្ចាស់ទ្រង់បរិសុទ្ធដែរ (១ពេត្រុស ២:៩-១៥)។
នៅពេលដែលសាវ័ក ប៉ុល បានបញ្ជាក់ឡើងវិញនូវក្រមសីលធម៌អាពាហ៍ពិពាហ៍នៅក្នុងសំបុត្ររបស់គាត់ ទៅកាន់ក្រុមជំនុំកូរិនថូស គឺគាត់បានទទួលស្គាល់ថា នៅពេលដែលនរណាម្នាក់បានក្លាយជាគ្រីស្ទានខណៈពេលដែលបានរៀបការជាមួយអ្នកដែលមិនជឿរួចហើយ នោះគាត់មិនគួររកការលែងលះគ្នាឡើយ—ការនេះបង្ហាញថា ជាទូទៅព្រះឲ្យតម្លៃលើអាពាហ៍ពិពាហ៍ (១កូរិនថូស ៧:១២-១៧)។ ទោះបីជាយ៉ាងក៏ដោយក៏គាត់បានប្រាប់អ្នកដែលមិនទាន់រៀបការថា ប្រសិនបើពួកគេចង់រៀបការ នោះពួកគេគួររៀបការ «តែនៅក្នុងព្រះអម្ចាស់» (១កូរិនថូស ៧:៣៩)។ នៅកន្លែងផ្សេងទៀត ដោយនិយាយឲ្យទូលំទូលាយអំពីក្រុមជំនុំ៖ សាវ័ក ប៉ុល បានពន្យល់ថា យើងមិនគួរ «ទឹមនឹមស្រៀកជាមួយអ្នកមិនជឿឡើយ» (២កូរិនថូស ៦:១៤) ពីព្រោះវាបំពុលការថ្វាយបង្គំរបស់យើង តាមរយៈការបដិសេធជាមូលដ្ឋានលើនិស្ស័យថ្មីរបស់យើង នៅក្នុងព្រះគ្រីស្ទ។
គោលបំណងចម្បងនៃជីវិតអាពាហ៍ពិពាហ៍
ហេតុអ្វីបានជាលោកអ្នកប្រាថ្នាចង់រៀបការ? ប្រហែលជាចង់បានភាពជាដៃគូ ឬក៏ប្រហែលជាលោកអ្នកកំពុងស្វែងរក «មនុស្សល្អ» ជាម្នាក់ដែលលោកអ្នកនឹងរៀបការ ហើយចាប់ផ្ដើមគ្រួសារជាមួយ។ ទាំងនេះមិនមែនជាបំណងប្រាថ្នាអាក្រក់ទេ ប៉ុន្តែយើងត្រូវតែព្យាយាមដាក់បំណងប្រាថ្នារបស់យើងនៅក្រោមបំណងព្រះហឫទ័យដែលព្រះបានបើកសម្ដែង ហើយរស់នៅឲ្យបានស្របតាមគោលបំណងរបស់ព្រះជាម្ចាស់។ យើងត្រូវតែសួរថា តើអ្វីជាគោលបំណងនៃជីវិតអាពាហ៍ពិពាហ៍?
នៅពេលដែលសំពៅលើកក្តោងរបស់វា វានឹងត្រូវកម្លាំងខ្យល់បក់ឲ្យចេញទៅ ទោះបីនោះជាចេតនា ឬក៏អត់ក៏ដោយ។ នេះគឺជារបៀបដែលវាត្រូវបានរចនាឡើង។ ហើយនៅពេលដែលបុរស ឬស្ត្រីដែលមិនជឿ ព្រះយេស៊ូវបានប្ដេជ្ញាក្នុងអាពាហ៍ពិពាហ៍ពេញមួយជីវិត និងបន្តស្មោះត្រង់ចំពោះគ្នា ហើយចាប់ផ្ដើមគ្រួសារ នោះពួកគេនឹងត្រូវបក់នាំទៅដោយខ្យល់ជាមិនខាន។ ព្រះទ្រង់ស្រឡាញ់ស្ថាប័នអាពាហ៍ពិពាហ៍ ហើយអ្នកមិនជឿអាចមានជីវិតអាពាហ៍ពិពាហ៍យ៉ាងល្អបាន ហើយធ្វើបានយ៉ាងល្អនៅក្នុងការរួមគ្នារបស់ពួកគេ។ ប៉ុន្តែ គ្រីស្ទបរិស័ទមិនមែនគ្រាន់តែចាប់អារម្មណ៍ក្នុងការចេញដំណើរនៅពេលដែលខ្យល់បក់ឡើយ តែចាប់អារម្មណ៍ក្នុងការនាំមកនូវសេចក្តីអំណរដល់ព្រះអាទិករដែលបង្កើតសំពៅនោះវិញ។
ជីវិតអាពាហ៍ពិពាហ៍ ដូចជាជីវិតគ្រីស្ទានទូទៅ គឺសម្រាប់គោលបំណងចុងក្រោយនៃការថ្វាយសិរីល្អដល់ព្រះជាម្ចាស់ ហើយនៅពេលដែលយើងរស់នៅជីវិតរបស់យើងសម្រាប់គោលបំណងមួយនេះ នោះយើងនឹងរកបានសេចក្តីអំណរជាមិនខាន។ សាវ័ក ប៉ុល បានប្រាប់យើងយ៉ាងច្បាស់ថា នៅពេលដែលប្ដីបន្តលះបង់ការបំពេញតម្រូវចិត្តខ្លួនឯង ហើយប្រពន្ធបន្តចុះចូលដោយក្តីស្រឡាញ់ចំពោះភាពជាអ្នកដឹកនាំដែលមានការលះបង់របស់ប្ដី នោះដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទនឹងត្រូវបានបង្ហាញទៅដល់លោកីយ៍ទាំងមូល (អេភេសូរ ៥:២១-៣៣)។ នៅក្នុងជីវិតអាពាហ៍ពិពាហ៍ ប្ដី និងប្រពន្ធត្រូវតែព្យាយាមរស់នៅក្នុងជីវិតជាគំរូនៃសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ។ តើយើងរំពឹងថា ជីវិតអាពាហ៍ពិពាហ៍របស់យើងនឹងឆ្លុះបញ្ចាំងយ៉ាងពេញលេញអំពីសេចក្តីអាថ៌កំបាំងដ៏ជ្រាលជ្រៅនេះបានយ៉ាងដូចម្ដេចកើត ប្រសិនបើយើងមានចេតនាតាំងសេចក្តីសញ្ញាជាមួយនរណាម្នាក់ដែលមិនបានជឿថា ព្រះយេស៊ូវគឺជាព្រះអម្ចាស់?
ចូររក្សាគោលបំណងនៃការរួមគ្នានៅពីមុខនឹងជាចំណុចស្នូល។ វាគឺជាសិរីល្អ និងព្រះកិត្តិនាមរបស់ព្រះ ហើយជាបំណងប្រាថ្នារបស់ព្រះវិញ្ញាណក្នុងការបន្តជំរុញដំណឹងល្អរបស់ទ្រង់ទៅមុខ ដែលបញ្ជាក់យើងអំពីរបៀបដែលយើងមើលទៅកាន់ជីវិតអាពាហ៍ពិពាហ៍។ ដូច្នេះ យើងរួបរួមខ្លួនយើងនៅក្នុងជីវិតអាពាហ៍ពិពាហ៍ជាមួយនរណាម្នាក់ ដែលនឹងជួយយើងឲ្យរត់ក្នុងទីប្រណាំងដោយមានស្ថេរភាព (ហេព្រើរ ១២:២) ថ្វាយបង្គំព្រះជាម្ចាស់តាមការណែនាំរបស់ទ្រង់ ហើយប្រកាសដំណឹងល្អរបស់ទ្រង់ទៅកាន់លោកីយ៍ទាំងមូល ដ្បិតនេះជាសិរីល្អរបស់ទ្រង់ និងជាប្រយោជន៍ដល់យើង។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

លោក ហាន់ស៍ ហ្គូតេនប៊ឺក ប្រហែលឆ្នាំ១៤០០-១៤៦៨ នៃគ.ស. និពន្ធដោយ៖ លោក រីក ស៊ីហ្គល កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។