in

តើ​សិស្សរបស់​ព្រះ​យេស៊ូវ​​ត្រូវតែ​លះអាល័យ​អ្វីៗ​ទាំង​អស់​ដើម្បី​តាម​ទ្រង់​មែន​ឬ?

សិស្ស​ដ៏​ពិត​ត្រូវតែ​លះអាល័យ​អ្វីៗ​ទាំង​អស់​ដើម្បី​តាម​ទ្រង់

«ដូច្នេះ អស់​អ្នក​ណា​នៃ​អ្នក​រាល់គ្នា​ដែល​មិន​លះ​អាល័យ​ពី​របស់​ទ្រព្យ​ខ្លួន​ទាំង​អស់​នោះ​នឹង​ធ្វើ​ជា​សិស្ស​ខ្ញុំ​មិន​បាន​ទេ » (លូកា ១៤:៣៣)។ មនុស្ស​ភាគ​ច្រើន​គិត​ថា លក្ខខណ្ឌ​នៃ​ភាព​ជា​សិស្ស​របស់​ព្រះ​គ្រីស្ទ​ក្នុង​ខគម្ពីរ​មួយ​នេះ​ពិបាក​អនុវត្ត​ជាងគេ។ តាម​ពិត មាន​មនុស្ស​ជា​ច្រើន​មិន​សូវ​ចូលចិត្ត​ខគម្ពីរ​នេះ​នោះ​ទេ។ អ្នក​ទេវវិទូ​អាច​បង្កើត​លេស​បាន​ជាង​មួយ​ពាន់​ហេតុផល​ដែល​ថា ខគម្ពីរ​នេះ​មិនមែន​មាន​ន័យ​ថា ​ត្រូវ​លះ​អាល័យ​ពី​របស់​ទ្រព្យ​ខ្លួន​ទាំង​អស់​នោះ​ទេ ប៉ុន្តែ​យើង​ដែល​ជា​សិស្ស​សាមញ្ញៗ​ងាយ​នឹង​ទទួល​យក​ខគម្ពីរ​នេះ ហើយ​ទទួល​ស្គាល់​ថា ព្រះគ្រីស្ទ​ជ្រាប​ពី​អ្វី​ដែល​ទ្រង់​បាន​មាន​បន្ទូល។ តើ​ការ​លះ​អាល័យ​ពី​របស់​ទ្រព្យ​ខ្លួន​ទាំង​អស់​មាន​ន័យ​យ៉ាង​ដូចម្ដេច? នេះ​មាន​ន័យ​ថា សិស្ស​របស់​ទ្រង់​ត្រូវ​លះបង់​ទ្រព្យសម្បត្តិ​ដែល​មិន​ចាំបាច់​របស់​ខ្លួន​ទាំង​អស់​ចោល ដើម្បី​យក​វា​មក​ប្រើប្រាស់​ក្នុង​ការ​ផ្សាយ​ដំណឹងល្អ។ បុគ្គល​ណា​ដែល​លះបង់​គ្រប់​អ្វីៗ​ទាំង​អស់​ចោល នោះ​មិនមែន​មាន​ន័យ​ថា គាត់​ចំណាយ​ពេល​ដោយ​ឥតប្រយោជន៍​នោះ​ទេ។ គាត់​នៅ​តែ​ខំប្រឹង​ធ្វើ​ការ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ចាំបាច់​នា​ពេល​បច្ចុប្បន្ន​របស់​គ្រួសារ​គាត់ និង​ខ្លួន​គាត់​ផ្ទាល់។ ប៉ុន្តែ ចាប់តាំង​ពី​គាត់​បាន​មាន​ចិត្ត​ឆេះឆួល ដើម្បី​ផ្សព្វផ្សាយ​ពី​ព្រះ​គ្រីស្ទ​មក គាត់​បាន​ដាក់​ចិត្ត​ដាក់​កាយ​ទាំងស្រុង​ក្នុង​ការ​ងារ​របស់​ព្រះ​ជាម្ចាស់​ខ្ពស់​ជាង​ការ​ផ្គត់ផ្គង់​តម្រូវការ​បច្ចុប្បន្ន​របស់​គាត់​ទៅ​ទៀត ហើយ​បាន​ផ្ញើ​អនាគត​ទាំង​ស្រុង​នឹង​ព្រះ​ជាម្ចាស់​តែ​ម្ដង។ នៅក្នុង​ការ​ស្វែងរក​នគរ និង​សេចក្តី​សុចរិត​នៃ​ព្រះ​ជាម្ចាស់​ជាចម្បង គាត់​ជឿ​ថា គាត់​នឹង​មិន​ចេះ​ខ្វះ​ម្ហូបអាហារ និង​សំលៀក​បំពាក់​សោះឡើយ។ គាត់​មិន​សុខចិត្ត​ក្ដោប​លុយ​របស់​គាត់ ស្រប​ពេល​ដែល​គាត់​ដឹង​ថា មាន​មនុស្ស​ដែល​ត្រូវការ​ដំណឹងល្អ​ជា​ច្រើន​កំពុងតែ​វិនាស។ គាត់​មិន​ចង់​ខ្ជះខ្ជាយ​ជីវិត​របស់​គាត់​ដោយ​ការ​បង្កើត​ទ្រព្យសម្បត្តិ​ដែល​នឹង​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​អារក្ស នៅពេល​ដែល​ព្រះ​គ្រីស្ទ​យាង​មក​យក​ពួក​បរិសុទ្ធ​របស់​ទ្រង់​នោះ​ឡើយ។ គាត់​ចង់​ស្ដាប់​តាម​សេចក្តី​បង្គាប់​របស់​ព្រះ​អម្ចាស់​ដែល​ទាស់​នឹង​ការ​ប្រមូល​ទ្រព្យសម្បត្តិ​ទុក​នៅ​លើ​ផែនដី​នេះ។ គាត់​បាន​ឯកភាព​នឹង​សម្ដី​របស់​លោក ដេវីឌ លីវីងស្តូន (David Livingstone) ទាក់ទង​នឹង​ការ​លះ​អាល័យ​អ្វីៗ​ទាំង​អស់​ចោល​ថា «ខ្ញុំ​សោកស្ដាយ​ណាស់​ដែល​ខ្ញុំ​គ្មាន​អ្វី​សេសសល់​ថ្វាយ​ទៅ​ទ្រង់​ទៀត»។

 

True-Discipleship-Khmerដកស្រង់​ចេញ​ពី​សៀវភៅ «សិស្ស​ដ៏​ពិត​របស់​ព្រះយេស៊ូវ» និពន្ធដោយ៖ លោកគ្រូ វិលាម មេកដានុល រក្សាសិទ្ធិ​គ្រប់​យ៉ាង © ដោយលោកគ្រូ វិលាម មេកដានុល ប្រើដោយការអនុញ្ញាត

image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

0 points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ចូរ​ទូល​សូម​ក្នុង​នាម​ព្រះ​យេស៊ូវ!

តើ​កណ្ឌគម្ពីរ សុភាសិត មាន​ប្រយោជន៍​អ្វី​ខ្លះ?