បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ

ស្សដ៏ពិតត្រូវតែចំណាយជីវិតដើរតាមព្រះគ្រីស្ទ
«បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ » (ម៉ាថាយ ១៦:២៤)។ ដើម្បីឲ្យយើងយល់ពីអត្ថន័យពីថាសេចក្តីទាំងនេះមានន័យយ៉ាងដូចម្តេច គឺយើងគ្រាន់តែត្រូវសួរខ្លួនឯងថា «តើជីវិតរស់នៅរបស់ព្រះអម្ចាស់យេស៊ូវមានលក្ខណៈបែបណា?» ជីវិតរស់នៅរបស់ទ្រង់មានលក្ខណៈពេញដោយ ការស្ដាប់បង្គាប់តាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ការរស់នៅក្នុងអំណាចរបស់ព្រះវិញ្ញាណបរិសុទ្ធ ការបម្រើមនុស្សដទៃដោយមិនមានភាពអាត្មានិយម ព្រមទាំងចេះអត់ធ្មត់ និងការស៊ូប្រឈមមុខចំពោះសេចក្តីអាក្រក់ដ៏ធ្ងន់ធ្ងរ មានភាពឆេះឆួល ចេះចំណាយប្រាក់កាស និងពេលវេលាបានយ៉ាងត្រឹមត្រូវ ដឹងខ្នាត ស្លូតបូត ហើយសប្បុរស និងស្មោះត្រង់ ព្រមទាំងមានភក្ដីភាព (កាឡាទី ៥:២២-២៣)។ ដើម្បីធ្វើជាសិស្សរបស់ទ្រង់ យើងត្រូវតែដើរឲ្យដូចជាទ្រង់បានដើរដែរ។ យើងត្រូវតែបង្ហាញផលផ្លែដូចជាព្រះគ្រីស្ទ (យ៉ូហាន ១៥:៨)។
ដកស្រង់ចេញពីសៀវភៅ «សិស្សដ៏ពិតរបស់ព្រះយេស៊ូវ» និពន្ធដោយ៖ លោកគ្រូ វិលាម មេកដានុល រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ វិលាម មេកដានុល ប្រើដោយការអនុញ្ញាត

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

ព្រះយេស៊ូវ ពួកសាវ័ក និងពួកសិស្សរបស់ទ្រង់ ពួកគេទាំងអស់បានសួរបណ្តាជននូវសំណួរជាក់លាក់។ ឥឡូវនេះ ប្រហែលជាពួកយើងគួរពិចារណាប្រើសំណួរដូចគ្នាទាំងនេះ សម្រាប់ក្រុមតូចរបស់យើងទាំងអស់។

ស្ត្រីណាដែលទទួលយកតួនាទីដែលព្រះជាម្ចាស់បានតែងតាំងក្នុងខណៈដែលពួកនាងកំពុងបន្ត «សេចក្ដីជំនឿ សេចក្ដីស្រឡាញ់ នឹងសេចក្ដីបរិសុទ្ធ ទាំងមានគំនិតមារយាទ» ក្នុងគុណធម៌គ្រីស្ទបរិស័ទ នោះនាងនឹងរកឃើញថា ខ្លួននឹងបានសង្គ្រោះនៅថ្ងៃចុងក្រោយ។

Why was Jesus baptized?

សាវ័ក ប៉ុល និងអ្នកនិពន្ធព្រះគម្ពីរសញ្ញាថ្មីផ្សេងទៀតបានប្រើប្រាស់ពាក្យថា «អ្នកត្រួតត្រា» ជំនួសគ្នាទៅវិញទៅមកជាមួយនឹងពាក្យ «ពួកចាស់ទុំ»។ ឧទាហរណ៍៖ សូមពិចារណានៅក្នុងកណ្ឌគម្ពីរ ទីតុស ១:៥-៧។

ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន

កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។