in

តើ​សិស្ស​របស់​ព្រះ​យេស៊ូវ​ត្រូវនៅ​ជាប់​ក្នុង​ព្រះបន្ទូល​ឥតឈប់ឈរ​មែន​ឬ?

សិស្ស​ដ៏​ពិត​ត្រូវតែ​បន្ត​រស់​នៅ​ក្នុង​ព្រះបន្ទូល​ទ្រង់​ដោយ​មិន​រាថយ

 

«…បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ពាក្យ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​ជា​សិស្ស​ខ្ញុំ​មែន » (យ៉ូហាន ៨:៣១)។ ការ​ធ្វើ​ជា​សិស្ស​ដ៏​ពិត​តម្រូវ​ឲ្យ​បុគ្គល​នោះ​បន្ត​រស់នៅ​ក្នុង​ភាព​ជា​សិស្ស​ជា​ដរាប។ ការ​ចាប់ផ្តើម​ធ្វើ​ជា​សិស្ស​ល្អ​គឺ​ងាយ​ស្រួល​ទេ ប្រៀប​បាន​ដូច​ជា​អណ្ដាត​ភ្លើង​កាំជ្រួច​ដែល​បាន​ផ្ទុះ​បែក​ផ្កាភ្លើង​យ៉ាង​ស្អាត រួច​ក៏​រលាយ​បាត់​ទៅ​វិញ​មួយ​រំពេច។ ប៉ុន្តែ​ការ​សាក​ល្បង​ជាក់ស្តែង ដើម្បី​ឲ្យ​ដឹង​ថា បុគ្គល​ម្នាក់​បាន​ក្លាយ​ជា​សិស្ស​ដ៏​ពិត គឺ​គាត់​ត្រូវ​ស៊ូទ្រាំ​រហូត​ដល់​ទី​បំផុត។ បុគ្គល​ណា​ដែល​បាន​ដាក់​ដៃ​កាន់​នង្គ័ល​ហើយ​ងាក​មើល​ទៅ​ក្រោយ​គឺ​មិន​ស័ក្តិសម​ទៅ​នឹង​នគរ​របស់​ព្រះ​ជាម្ចាស់​ឡើយ (លូកា ៩:៦២)។ ការ​ស្តាប់បង្គាប់​តាម​បទគម្ពីរ​តែ​ម្ដងម្កាល​នោះ​មិន​គ្រប់គ្រាន់​ទេ។ ព្រះគ្រីស្ទ​សព្វព្រះ​ហឫទ័យ​ឲ្យ​អ្នក​ដែល​ចង់​ដើរ​តាម​ទ្រង់ ស្ដាប់បង្គាប់​ឲ្យ​ខ្ជាប់​ខ្ជួន​ដោយ​មិន​ប្រឆាំង ឬ​សង្ស័យ​អ្វី​ឡើយ។

 

សូម​កុំ​ឲ្យ​ខ្ញុំ បែរ​ចេញ​ពី​ទ្រង់ ដង​នង្គ័ល​ជន់ ដោយ​ទឹក​នេត្រា
កណ្ដៀវ​វិនាស ច្រែស​ចាប់​យ៉ាង​ណា សូម​ទ្រង់​រក្សា កុំ​ឲ្យ​បែកបែរ។
– មិន​ស្គាល់​អ្នក​និពន្ធ

 

True-Discipleship-Khmerដកស្រង់​ចេញ​ពី​សៀវភៅ «សិស្ស​ដ៏​ពិត​របស់​ព្រះយេស៊ូវ» និពន្ធដោយ៖ លោកគ្រូ វិលាម មេកដានុល រក្សាសិទ្ធិ​គ្រប់​យ៉ាង © ដោយលោកគ្រូ វិលាម មេកដានុល ប្រើដោយការអនុញ្ញាត

image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

0 points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

តើ​ស្ត្រី​គ្រប់លក្ខណ៍​ប្រៀប​ដូច​ជា​អ្វី?

ចូរ​ទូល​សូម​ក្នុង​នាម​ព្រះ​យេស៊ូវ!