in

ស្រឡាញ់ស្រឡាញ់ សើចសើច យំយំ ខឹងខឹង អស្ចារ្យអស្ចារ្យ

សំណើច​ចុង​សប្ដាហ៍

នេះ​ជា​បទពិសោធន៍​ពិតៗ​របស់​ខ្ញុំ ឲ្យ​តែ​ថ្ងៃ​អាទិត្យ​មក​ដល់ គឺ​ថា​ខ្ញុំ​តែងតែ​មាន​អារម្មណ៍​មួម៉ៅ​នឹង​ភាព​យឺតយ៉ាវ​ចំពោះ​អ្នក​ផ្សេងៗ​ដែល​ត្រូវ​ទៅ​ជាមួយ​ខ្ញុំ ហើយ​ខឹង​នឹង​អ្នក​ដែល​ជិះ​ឡាន​ ម៉ូតូ​ដែល​បើក​មិន​គោរព​ច្បាប់​បើកបរ។ ហើយ​ពេល​មក​ដល់​ព្រះវិហារ​ខ្ញុំ​ច្រើន​តែ​និយាយ​ពាក្យ​ផ្អែម​ជាមួយ​ក្រុម​ជំនុំ។

តែ​ឯ​អណ្ដាត​វិញ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ផ្សាំង​បាន​ឡើយ គឺ​ជា​របស់​អាក្រក់​ដែល​ទប់​មិន​បាន ក៏​មាន​ពេញ​ដោយ​ពិស​ដែល​នាំ​ឲ្យ​ស្លាប់។ ដោយ​សារ​អណ្ដាត នោះ​យើង​សរសើរ​ដំកើង​ដល់​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​វរ​បិតា​ផង ហើយ​ដាក់​បណ្ដាសា​ដល់​មនុស្ស ដែល​កើត​មក​តាម​រូប​អង្គ​ព្រះ​ផង មាន​ទាំង​ពាក្យ​សរសើរ នឹង​ពាក្យ​ប្រទេច​ផ្ដាសា ចេញ​មក​ពី​មាត់​តែ​១​នោះ​ឯង បង​ប្អូន​អើយ មិន​គួរ​គប្បី​ឲ្យ​មាន​ដូច្នោះ​ឡើយ។ (យ៉ាកុប ៣:៨-១០)

តើ​រន្ធ​ទឹក​តែ​១​នឹង​អាច​ចេញ​ជា​ទឹក​សាប ហើយ​ភ្លាវ​ផង​បាន​ឬ​ទេ បង​ប្អូន​អើយ តើ​ដើម​ល្វា​អាច​នឹង​បង្កើត​ផ្លែ​ជា​អូលីវ ឬ​ដើម​ទំពាំង​បាយ​ជូរ​បង្កើត​ផ្លែ​ជា​ល្វា​បាន​ឬ​ទេ ដូច្នេះ គ្មាន​រន្ធ​ទឹក​ណា​ចេញ​ទឹក ជា​ប្រៃ​ផង​សាប​ផង​បាន​ឡើយ។ (យ៉ាកុប ៣:១១-១២)

ដកស្រង់ចេញពី http://adam4d.com ដោយការអនុញ្ញាត។
បកប្រែដោយ៖ លោក ឈាង បូរ៉ា និង លោក ជួប ប៊ុនហាក់
រចនាអត្ថបទភាសាខ្មែរ៖ លោក ជួប ប៊ុនហាក់ និង​លោក ទេព រ៉ូ
image_pdfទាញ​យក​ជា PDF

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ជំនឿ

ម្ដង​ម្កាល