សៀវភៅផែនទីនៃព្រះគម្ពីរនេះ ផ្ដល់ជូនមកនូវការមើលរូបភាពយ៉ាងត្រួសៗពីភូមិសាស្ត្រនៃព្រះគម្ពីរដែលអាចយកតាមខ្លួនបាន ហើយក៏អាចជាវក្នុងតម្លៃដ៏ធូរថ្លៃបានផងដែរ។ ផែនទីនេះសម្រិតសម្រាំងចេញពីផែនទីដើមនៅក្នុង (Crossway ESV Bible Atlas) រួមទាំងការកែច្នៃដ៏ល្អប្រសើរដែលមានលើកឡើងអំពីផែនទីដ៏សំខាន់ៗ បទបង្ហាញ និងរូបភាពអមជាមួយនឹងសេចក្ដីអត្ថាធិប្បាយខ្លីៗ។ ជំពូកអំពីសម័យកាលពួកព្ធយុកោ នគរសាសន៍អ៊ីស្រាអែល និងនគរសាសន៍យូដា ហើយសម័យកាលព្រះគ្រីស្ទ ព្រមទាំងប្រធានបទផ្សេងៗផ្ដល់ជូននូវព័ត៌មានត្រួសៗសម្រាប់អស់អ្នកដែលស្វែងយល់អំពីសម័យកាល និងទីកន្លែងនៃព្រះគម្ពីរ។ យើងក៏បានរៀបរៀងតារាងឈ្មោះសម្រាប់ទីកន្លែងនៃផែនទីផងដែរ។ សិស្សានុសិស្ស និងអ្នកចូលរួមសិក្សាព្រះគម្ពីរ ហើយនិងអ្នកអានដែលមានចំណាប់អារម្មណ៍នឹងឃើញថា សៀវភៅផែនទីនេះគឺជាឯកសារយោងដ៏សំខាន់ក្នុងការជួយឲ្យយល់ព្រះគម្ពីរ និងជាធនធានដែលនឹងជួយពួកគាត់ឲ្យកាន់តែមានបទពិសោធន៍ល្អៗក្នុងការអានព្រះគម្ពីរទៀតផង។
លោកអ្នកអាចទាញយកសៀវភៅនេះបានដោយឥតគិតថ្លៃ ដោយគ្រាន់តែចុចប៊ូតុង «ទាញយក» ខាងក្រោម៖
ឬចូលទៅប្រើ នៅលើអិនធើណេត៖
លោកអ្នកក៏អាចស្វែងយល់បន្ថែមពីសៀវភៅនេះ តាមរយៈវីដីអូខាងក្រោម៖
ចុចប៊ូតុងខាងក្រោម ប្រសិនបើលោកអ្នកចង់ជាវទិញសៀវភៅនេះ៖
មតិយោបល់
Loading…