តើពួកជំនុំដែលល្អឥតខ្ចោះមានលក្ខណៈបែបណា?តើលោកអ្នកអាចកត់សម្គាល់ពួកជំនុំបែបនោះបានដោយរបៀបណា? តើពួកជំនុំបែបនោះមានលក្ខណៈខុសប្លែកពីពួកជំនុំផ្សេងទៀតយ៉ាងដូចម្ដេច? លើសពីនេះទៅទៀត តើពួកជំនុំបែបនោះមានទង្វើខុសប្លែកពីពួកជំនុំផ្សេងៗ ជាពិសេសក្នុងសង្គមយ៉ាងដូចម្ដេច? ទោះបើយើងភាគច្រើនមានចម្លើយខ្លះៗលើសំណួរទាំងអស់នេះក៏ដោយ ក៏យើងនៅតែមានការពិបាកក្នុងការឆ្លើយសំណួរទាំងនោះដែរ? ប៉ុន្ដែ តាមរយៈសៀវភៅនេះ លោកអ្នកនឹងមិនមានចម្ងល់ទៀតឡើយ។ លោកគ្រូ ម៉ាក ដិវើរ ដែលជាអ្នកនិពន្ធសៀវភៅនេះចង់ជួយអ្នកជឿឲ្យស្គាល់នូវសញ្ញាសម្គាល់នៃពួកជំនុំដែលមានសុខភាពល្អ។ សញ្ញាសម្គាល់ទាំងនោះមានដូចជា៖ ការអធិប្បាយតាមព្រះគម្ពីរ ទេវវិទ្យាតាមព្រះគម្ពីរ និងការយល់ពីដំណឹងល្អតាមព្រះគម្ពីរ។ បន្ទាប់មក លោកគ្រូ ម៉ាក ដិវើរ ក៏បានលើកទឹកចិត្តឲ្យពួកជំនុំរបស់យើងអភិវឌ្ឍសញ្ញាសម្គាល់ទាំងនោះដែរ។ យោងតាមការដែលគាត់យកគំរូតាមអ្នកនិពន្ធព្រះគម្ពីរសញ្ញាថ្មី និងការដែលគាត់និយាយសំដៅទៅលើសមាជិកពួកជំនុំតាំងពីគ្រូគង្វាលរហូតដល់អ្នកចូលរួមក្នុងពួកជំនុំ លោកបានកំឡាចិត្តអ្នកជឿគ្រប់ៗរូបឲ្យស្គាល់ពីតួនាទីរបស់ខ្លួនក្នុងការរក្សាពួកជំនុំឲ្យបានរឹងមាំ។ សៀវភៅដែលមានចំណងជើងថា ពួកជំនុំដែលមានសុខភាពល្អ ផ្ដល់ជូននូវសេចក្ដីពិតដែលមិនចេះប្រែប្រួល ព្រមទាំងគោលការណ៍ដែលងាយនឹងអនុវត្ត ដើម្បីជួយយើងបំពេញកាតព្វកិច្ចដែលព្រះជាម្ចាស់បានប្រទានមកយើងក្នុងរូបកាយរបស់ព្រះគ្រីស្ទ។
លោកអ្នកអាចទាញយកសៀវភៅនេះបានដោយឥតគិតថ្លៃ ដោយគ្រាន់តែចុចប៊ូតុង «ទាញយក» ខាងក្រោម៖
លោកអ្នកក៏អាចស្វែងយល់បន្ថែមពីសៀវភៅនេះ តាមរយៈវីដីអូខាងក្រោម៖
ចុចប៊ូតុងខាងក្រោម ប្រសិនបើលោកអ្នកចង់ជាវទិញសៀវភៅនេះ៖
មតិយោបល់
Loading…