in

អត្ថបទ​លេខ​១២ – ចុះ​ការ​ក្រង​សក់ និង​ការ​គ្រប​ក្បាល​របស់​ស្ត្រី​យ៉ាង​ណា​ដែរ? តើ​ប្រធាន​បទ​ស្ត្រី​ធ្វើ​ជា​គ្រូ​គង្វាល​គ្រាន់​តែ​ជា​បញ្ហា​វប្បធម៌​មែន​ទេ?

 

គ្រប់​ទាំង​ជីវិត និង​ភាសា គឺ​សុទ្ធ​តែ​មាន​លក្ខ​ខណ្ឌ​វប្បធម៌។ យើង​ចែក​រំលែក​វា​ជា​មួយ​អ្នក​កាត់​ស្រាយ​ព្រះ​បន្ទូល​ទាំង​អស់​អំពី​ការ​លំបាក​នៃ​ការ​ប្រឈម​ក្នុង​ការ​យល់​ដឹង​អំពី​លក្ខណៈ​នៃ​ការ​បង្រៀន​ពី​ព្រះ​គម្ពីរ ព្រះ​ជា​ម្ចាស់ ដំណឹង​ល្អ ឬ​ការ​បង្កើត ដូច​ដែល​ព្រះ​ជា​ម្ចាស់​បាន​មាន​បន្ទូល​បង្គាប់។ យើង​នឹង​សិក្សា​អំពី​រឿង​ទាំង​នេះ ដូច​ដែល​យើង​ឃើញ​នៅ​ពាស​ពេញ​ព្រះ​គម្ពីរ។

ផ្ទុយ​ទៅ​វិញ ដើម្បី​បង្ហាញ​ថា ទម្រង់​ជាក់​លាក់​ណា​មួយ​នៃ​សេចក្ដី​បង្គាប់​នានា​ត្រូវ​បាន​កំណត់​នៅ​ក្នុង​ស្ថាន​ភាព ឬ​វប្បធម៌​ណា​មួយ (១) យើង​ស្វែង​រក​តម្រុយ​នៅ​ក្នុង​បរិបទ​នេះ​គឺ​ដូច្នេះ (២) យើង​ប្រៀប​ធៀប​ការ​ជាប់​ទាក់​ទង​ផ្សេង​ទៀត​នៃ​កណ្ឌ​គម្ពីរ​ទៅ​នឹង​ប្រធាន​បទ​ដូច​គ្នា ដើម្បី​មើល​ថា​យើង​កំពុង​ដោះ​ស្រាយ​ជា​មួយ​ការ​អនុវត្ត​ដែល​មាន​ដែន​កំណត់ ឬ​ជា​មួយ​នឹង​ការ​នៅ​ជាប់​នឹង​សេចក្ដី​តម្រូវ​ការ ហើយ (៣) យើង​ព្យាយាម​បង្ហាញ​ថា​វប្បធម៌​ជាក់​លាក់​នៃ​សេចក្ដី​បង្គាប់ គឺ​មិន​មាន​ឫស​គល់​នៅ​ក្នុង​លក្ខណៈ​របស់​ព្រះ​ជាម្ចាស់ ដំណឹង​ល្អ ឬ​លំដាប់​លំដោយ​នៃ​ការ​បង្កើត​ទេ។ នៅ​ក្នុង​បរិបទ​នៃ​ការ​បង្រៀន​របស់​សាវ័ក ប៉ុល និង​សាវ័ក ពេត្រុស អំពី​លក្ខណៈ​ដែល​បុរស និង​ស្ត្រី​មាន​​ទំនាក់​ទំនង​នៅ​ក្នុង​ក្រុម​ជំនុំ និង​នៅ​ផ្ទះ។ មាន​ការ​ណែ​នាំ​មិន​ត្រឹម​តែ​អំពី​ការ​ចុះ​ចូល និង​ការ​ដឹក​នាំ ប៉ុន្តែ​ក៏​មាន​លក្ខណៈ​នៃ​ការ​តុប​តែង​ខ្លួន​របស់​ស្ត្រី​ផង​ដែរ។ មាន​ខ​គម្ពីរ​ជាប់​ទាក់​ទង​គ្នា​នៅ​ក្នុង​ការ​កាត់​ស្រាយ​ដោយ​ត្រង់ៗ​របស់​យើង៖

ឯ​ពួក​ស្រីៗ នោះ​ខ្ញុំ​ក៏​ចង់​ឲ្យ​គេ​តែង​ខ្លួន​តាម​បែប​គួរ​សម ឲ្យ​ចេះ​អៀន​ខ្លួន ហើយ​ដឹង​ប្រមាណ​ខ្លួន មិន​មែន​ជា​អ្នក​តែង​ខ្លួន ដោយ​ក្រង​សក់ ឬ​ពាក់​មាស កែវ​មុក្ដា ឬ​សំលៀក​បំពាក់​យ៉ាង​ថ្លៃ​ពេក​នោះ​ឡើយ តែ​ឲ្យ​សំណំ​នឹង​ពួក​ស្ត្រី ដែល​រាប់​ខ្លួន​ជា​អ្នក​កោត​ខ្លាច​ដល់​ព្រះ គឺ​ដោយ​ការ​ប្រព្រឹត្ត​ល្អ​វិញ (១ធីម៉ូថេ ២:៩-១០)។

ទាំង​តែង​ខ្លួន​មិន​មែន​ដោយ​បែប​ខាង​ក្រៅ ដូច​ជា​ក្រង​សក់ ពាក់​មាស ឬ​សំលៀក​បំពាក់​ផ្សេងៗ​ឡើយ គឺ​តែង​ចំពោះ​មនុស្ស​លាក់​កំបាំង​ក្នុង​ចិត្ត​វិញ ដោយ​គ្រឿង​ដ៏​មិន​ចេះ​ពុក​រលួយ​របស់​វិញ្ញាណ​សំឡូត ហើយ​រម្យ​ទម នោះ​ឯង​ជា​សេចក្ដី​ដែល​មាន​តម្លៃ​វិសេស​នៅ​ចំពោះ​ព្រះ (១ពេត្រុស ៣:៣-៥)។

វា​អាច​នឹង​ខុស​នៅ​ក្នុង​ការ​និយាយ​ថា សេចក្ដី​បង្គាប់​ទាំង​នោះ​មិន​ជាប់​ទាក់​ទង​គ្នា​នៅ​បច្ចុប្បន្ន​នេះ។ ការ​បង្រៀន​ដ៏​ជាក់​លាក់​មួយ​នៅ​ក្នុង​ពួក​គេ គឺ​ជា​ការ​ផ្ដោត​សំខាន់​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង​នៅ​ក្នុង​ការ​តុប​តែង គួរ​តែ​លើ «ការ​ប្រព្រឹត្ត​ល្អ» និង​លើ «មនុស្ស​លាក់​កំបាំង​ក្នុង​ចិត្ត​វិញ» ជា​ជាង​លើ​អ្វី​ដែល​នៅ​ខាង​ក្រៅ​ដូច​ជា សំលៀក​បំពាក់ ក្រង​សក់ និង​គ្រឿង​អលង្ការ។ ទាំង​មិន​មាន​ហេតុ​ផល​ណា​មួយ ដើម្បី​ទុក​ជា​មោឃៈ​នូវ​ពាក្យ​បញ្ជា​ទូទៅ​ឲ្យ​មាន​លក្ខណៈ​សម​រម្យ និង​សម​ហេតុ​សម​ផល ឬ​ការ​ព្រមាន​ប្រឆាំង​នឹង​ការ​បង្អួត​មាស​ប្រាក់។ មាន​សំណួរ​តែ​មួយ​គត់៖ តើ​ការ​ក្រង​សក់ ពាក់​មាស​ប្រាក់ និង​គជ់ គឺ​ជា​អំពើ​បាប​នៅ​ពេល​នោះ និង​ពេល​បច្ចុប្បន្ន​នេះ​ឬ​ក៏​អត់? មាន​ការ​បញ្ជាក់​យ៉ាង​ច្បាស់​មួយ​អំពី​បរិបទ​នេះ​ថា ដែល​មិន​មែន​ជា​ចំណុច​សំខាន់​នោះ​ទេ។ សាវ័ក ពេត្រុស និយាយ​ថា៖ «ទាំង​តែង​ខ្លួន​មិន​មែន​ដោយ​បែប​ខាង​ក្រៅ…សំលៀក​បំពាក់​ផ្សេងៗ​ឡើយ»។ ភាសា​ក្រិក​មិន​និយាយ​ថា សំលៀក​បំពាក់ «យ៉ាង​ថ្លៃ​ពេក» (ព្រះ​គម្ពីរ​បរិសុទ្ធ បក​ប្រែ​ឆ្នាំ១៩៥៤) ប៉ុន្តែ គ្រាន់​តែ​ប្រើ «ស្លៀក​សំលៀក​បំពាក់» ពោល​គឺ «សំលៀក​បំពាក់​ដែល​អ្នក​ពាក់» ឬ «ស្លៀក​សំលៀក​បំពាក់»។ ឥឡូវ​យើង​ដឹង​ថា សាវ័ក ពេត្រុស មិន​បាន​ថ្កោល​ទោស​ចំពោះ​ការ​ប្រើ​ប្រាស់​សំលៀក​បំពាក់​ទេ។ គាត់​កំពុង​ថ្កោល​ទោស​ចំពោះ​ការ​ប្រើ​ប្រាស់​សំលៀក​បំពាក់​ខុស។ ដូច្នេះ ការ​នេះ​បង្ហាញ​ថា រឿង​ដដែល​នេះ​អាច​និយាយ​បាន​អំពី​មាស និង​ការ​ក្រង​សក់។ ចំណុច​សំខាន់ គឺ​មិន​មែន​ដើម្បី​ព្រមាន​ប្រឆាំង​នឹង​អ្វី​ដែល​អាក្រក់​នៅ​ខាង​ក្នុង​នោះ​ទេ ប៉ុន្តែ​ដើម្បី​ព្រមាន​ប្រឆាំង​នឹង​ការ​ប្រើ​ប្រាស់​វា​ខុស ដែល​ជា​ការ​បង្ហាញ​ពី​ការ​លើក​តម្កើង​ខ្លួន​ឯង ឬ​ការ​គិត​តាម​លោកីយ៍។ បន្ថែម​ទៀត​ថា ពាក្យ​បញ្ជា​ដែល​ទាក់​ទង​នឹង​ការ​ដឹក​នាំ និង​ការ​ចុះ​ចូល​ត្រូវ​បាន​ចាក់​ឫស​តាម​សេចក្ដី​បង្គាប់​ដែល​បាន​បង្កើត​មក (កណ្ឌ​គម្ពីរ ១ធីម៉ូថេ ២:១៣-១៤) ខណៈ​ដែល​មិន​មាន​លក្ខណៈ​ជាក់​លាក់​នៃ​បែប​គួរ​សម។ នេះ​ជា​មូល​ហេតុ​ដែល​យើង​ទូល​អង្វរ​សម្រាប់​អ្នក​គ្មាន​កំហុស​ចំពោះ​ការ​ចោទ​ប្រកាន់​ពី​ការ​ជ្រើស​រើស​អ្នក​អក្សរ​សាស្ត្រ​និយម។

សំណួរ​សំខាន់​នៅ​ត្រង់​នេះ គឺ​ថា​តើ​សាវ័ក ប៉ុល កំពុង​និយាយ​ថា ការ​បង្កើត​កំពុង​ចង្អុល​បង្ហាញ​ការ​ពាក់​អី​លើ​ក្បាល ឬ​ការ​បង្កើត​នោះ​បាន​ចង្អុល​បង្ហាញ​ដែល​យើង​បាន​ប្រើ​ការ​បញ្ជាក់​យ៉ាង​ត្រឹម​ត្រូវ​តាម​វប្បធម៌​នៃ​ភាព​ជា​បុរស និង​ភាព​ជា​ស្ត្រី ដែល​ទើប​តែ​បាន​កើត​ឡើង​ពី​ការ​គ្រប​ក្បាល​របស់​ស្ត្រី​នៅ​ក្នុង​បរិបទ​នោះ។ យើង​គិត​ថា អ្វី​ដែល​កើត​ឡើង​បន្ទាប់​នោះ​គឺ​ជា​អ្វី​ដែល​អ្នក​និពន្ធ​កំពុង​តែ​លើក​ឡើង។ ខ​គម្ពីរ​គន្លឹះ​គឺ៖ «ចូរ​ពិចារណា​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា​មើល តើ​គួរ​គប្បី​ឲ្យ​ស្ត្រី​អធិស្ឋាន​ដល់​ព្រះ ដោយ​ឥត​មាន​ពាក់​អី​លើ​ក្បាល​ឬ​ទេ? តើ​ធម្មតា​លោក​មិន​បង្រៀន​អ្នក​រាល់​គ្នា​ទេ​ឬ​អី​ថា បើ​បុរស​ទុក​សក់​វែង នោះ​ជា​ការ​បង្អាប់​ដល់​ខ្លួន តែ​បើ​ស្ត្រី​ទុក​សក់​វែង នោះ​ឯង​ជា​សេចក្ដី​លំអ​ដល់​នាង​វិញ ដ្បិត​សក់​វែង​នោះ ទ្រង់​បាន​ប្រទាន​មក​នាង ទុក​ជា​ប្រដាប់​សម្រាប់​ទទូរ» (១កូរិនថូស ១១:១៣-១៥)។

តើ​អ្វី​ទៅ​ជា​លក្ខណៈ​នៃ​ការ​បង្រៀន​ដែល​ថា ការ​ទុក​សក់​វែង​ធ្វើ​ឲ្យ​ជា​ការ​បង្អាប់​ដល់​បុរស ហើយ​ប្រទាន​មក​ស្ត្រី​សម្រាប់​ទទូរ​ដោយ​របៀប​ណា? ធម្ម​ជាតិ​មិន​បាន​ផ្ដល់​មក​ស្ត្រី​ឲ្យ​មាន​សក់​ច្រើន​ជាង​បុរស​នោះ​ទេ។ តាម​ពិត​ទៅ ប្រសិន​បើ​យើង​អនុវត្ត​តាម​គោល​ការណ៍​ធម្មជាតិ​របស់​ខ្លួន នោះ​បុរស​នឹង​មាន​សក់​ច្រើន​ជាង​ស្ត្រី ព្រោះ​វា​នឹង​គ្រប​មុខ និង​ក្បាល​របស់​ពួកគេ​ផង​ដែរ។ ត្រូវ​តែ​មាន​វិធី​មួយ​ទៀត ដែល​ធម្ម​ជាតិ​បង្រៀន​លើ​ប្រធាន​បទ​នេះ! យើង​ជឿ​ថា ទំនៀម​ទម្លាប់ និង​ធម្ម​ជាតិ​រួម​ផ្សំ​គ្នា​នៅ​ក្នុង​ការ​បង្រៀន​នេះ។ ម៉្យាង​វិញ​ទៀត ទំនៀម​ទម្លាប់​កំណត់​ថា តើ​ការ​រៀប​ចំ​សក់​បែប​ណា ជា​ទូទៅ​មាន​លក្ខណៈ​ជា​បុរស ឬ​ជា​ស្ត្រី។ ម្យ៉ាង​វិញ​ទៀត លក្ខណៈ​ធម្ម​ជាតិ​កំណត់​ថា បុរស​មាន​អារម្មណ៍​ថា​អាម៉ាស់ នៅ​ពេល​ដែល​ពួកគេ​ពាក់​និមិត្ត​សញ្ញា​នៃ​ភាព​ជា​ស្ត្រី។ យើង​អាច​មាន​អារម្មណ៍​អំពី​ការ​បង្ខំ​នៃ​រឿង​នេះ​ដោយ​សួរ​បុរស​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​យើង​ថា៖ «តើ​ធម្ម​ជាតិ​មិន​បង្រៀន​អ្នក​មិន​ឲ្យ​ស្លៀក​រ៉ូប​ទៅ​ព្រះវិហារ​ទេ​ឬ​អី? ការ​បង្រៀន​ពី​ធម្ម​ជាតិ គឺ​ជា​ទំនោរ​នៃ​លក្ខណៈ​ពី​កំណើត​របស់​មនុស្ស​ប្រុស និង​មនុស្ស​ស្រី​ឲ្យ​មាន​អារម្មណ៍​ថា​អាម៉ាស់ នៅ​ពេល​ដែល​ពួក​គេ​បោះ​បង់​ចោល​នូវ​និមិត្ត​សញ្ញា​វប្បធម៌ ដែល​បាន​បង្កើត​ឡើង​នៃ​ភាព​ជា​បុរស ឬ​ភាព​ជា​ស្ត្រី។ ធម្ម​ជាតិ​មិន​បាន​បង្រៀន​អំពី​អ្វី​ដែល​និមិត្ត​សញ្ញា​គួរ​តែ​មាន​លក្ខណៈ​ដូច​ម្ដេច​នោះ​ទេ។
នៅ​ពេល​ដែល​សាវ័ក ប៉ុល បាន​លើក​ឡើង​ថា សក់​របស់​ស្ត្រី «បាន​ប្រទាន​មក​នាង ទុក​ជា​ប្រដាប់​សម្រាប់​ទទូរ» (ខ១៥) គាត់​មាន​ន័យ​ថា លក្ខណៈ​ធម្ម​ជាតិ​បាន​ផ្ដល់​ឲ្យ​ស្ត្រី​នូវ​សក់ និង​ទំនោរ​ក្នុង​ការ​ធ្វើ​តាម​ទំនៀម​ទម្លាប់​ទូទៅ​នៃ​ការ​បង្ហាញ​ភាព​ជា​ស្ត្រី​របស់​នាង ដែល​ក្នុង​ករណី​នេះ​រួម​បញ្ចូល​ការ​ទុក​សក់​នាង​ដុះ​វែង ហើយ​ទុក​វា​ជា​ប្រដាប់​សម្រាប់​ទទូរ​ក្បាល។ ដូច្នេះ គំនិត​សំខាន់​របស់​សាវ័ក ប៉ុល នៅ​ក្នុង​ព្រះ​គម្ពីរ​នេះ​គឺ​ថា ទំនាក់​ទំនង​នៃ​ភាព​ជា​បុរស និង​ភាព​ជា​ស្ត្រី​ដែល​ត្រូវ​បាន​ចាក់​ឫស​ក្នុង​សេចក្ដី​បង្គាប់​ដែល​បាន​បង្កើត​មក (១កូរិនថូស ១១:៧-៩) គួរ​តែ​រក​ការ​បញ្ជាក់​ដែល​សម​រម្យ​សម្រាប់​វប្បធម៌​នៅ​ពេល​ថ្វាយ​បង្គំ។ ធម្ម​ជាតិ​បង្រៀន​រឿង​នេះ​ដោយ​ផ្ដល់​ឲ្យ​បុរស និង​ស្ត្រី​នូវ​ទំនោរ​ចិត្ត​យ៉ាង​ជ្រាល​ជ្រៅ និង​ខុស​គ្នា​អំពី​ការ​ប្រើ​ប្រាស់​និមិត្ត​សញ្ញា​ភាព​ជា​បុរស និង​ភាព​ជា​ស្ត្រី។

និពន្ធដោយ៖John Piper
បកប្រែដោយ៖ កញ្ញា គឹម បូព្រឹក
កែសម្រួលដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក សឹម រក្សា, លោកស្រី ឡូញ ស្រីរដ្ឋ, លោក ង៉ែត វិទូ, លោក ឡង់ គីមឡុង និងលោក ឈាង បូរ៉ា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពីសៀវភៅ«៥០សំណួរដ៏សំខាន់ៗ»ស្ដីអំពីភាពជាបុរស និងភាពជាស្ត្រីយោងតាមព្រះគម្ពីរ desiringgod.org ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ផ្ទុយ​ពី​សាសនា​កាតូលិក​រ៉ូម៉ាំង ព្រះ​គម្ពីរ​គឺ​ជា​អំណាច​គ្រប់​គ្រាន់​សម្រាប់​យើង