ខ្ញុំសង្ឃឹមថាមិត្តអ្នកអាននឹងប្រព្រឹត្តនូវអ្វីដែលត្រឹមត្រូវបន្ទាប់ពីអានត្លុកអប់រំនេះ។
«មិនមែនគ្រប់គ្នាដែលគ្រាន់តែហៅខ្ញុំថា «ព្រះអម្ចាស់ ព្រះអម្ចាស់» ដែលនឹងចូលទៅក្នុងព្រះរាជ្យនៃស្ថានសួគ៌នោះទេ គឺមានតែអ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះ។ នៅថ្ងៃនោះ មនុស្សជាច្រើននឹងនិយាយមកខ្ញុំថា «ព្រះអម្ចាស់ ព្រះអម្ចាស់អើយ! តើយើងខ្ញុំមិនបានថ្លែងទំនាយក្នុងព្រះនាមព្រះអង្គ ដេញអារក្សក្នុងព្រះនាមព្រះអង្គ ហើយធ្វើការអស្ចារ្យជាច្រើន ក្នុងព្រះនាមព្រះអង្គទេឬ? ពេលនោះ ខ្ញុំនឹងប្រកាសប្រាប់គេថា «យើងមិនដែលស្គាល់អ្នករាល់គ្នាទេ ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិតអើយ ចូរថយចេញឲ្យឆ្ងាយពីយើងទៅ»។ (ម៉ាថាយ ៧:២១-២៣)
in ត្លុកអប់រំ
What he did on FB? Not clear. Can you explain more please?
បាទ, សួស្ដីបង! សម្រាប់ត្លុកអប់រំមួយនេះ យើងមើលទៅហាក់បីដូចជាតួអង្គម្នាក់នេះគាត់ឆេះឆួលខ្លាំងណាស់នៅក្នុងការផ្សាយដំណឹងល្អ ការបង្ហាញឲ្យគេឃើញអំពីសេចក្ដីជំនឿរបស់គាត់នៅលើ ហ្វេសប៊ុក (FaceBook) និងការងារព័ន្ធកិច្ចដែលគាត់ធ្វើ ប៉ុន្តែការដែលគាត់ធ្វើនេះអាចមកពីគាត់គ្រាន់តែធ្វើដើម្បីកម្សាន្តអារម្មណ៍ ឬធ្វើដោយមិនចេញពីចិត្ត ឬក៏ធ្វើដោយចង់មានស្នាដៃឬភាពល្បីល្បាញរបស់ខ្លួនដោយមិនបានធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឬមិនមានបំណងថ្វាយសិរីល្អទៅកាន់ព្រះជាម្ចាស់នេះក៏ជាបញ្ហាដែរ។(ឧទាហរណ៍: គាត់បានសរសេរនៅលើ ហ្វេសប៊ុក (FaceBook) របស់គាត់ថា «សូមចុច Like ហើយ Share បើអ្នកពិតជាស្រឡាញ់ព្រះយេស៊ូវ» ប៉ុន្តែយើងឃើញអំពីគោលបំណងរបស់គាត់យ៉ាងច្បាស់នៅលើចំណងជើងរបស់អត្ថបទនេះដោយគាត់បាននិយាយថា«គេចុច Like ទៀតហើយ»)។ ជាមួយគ្នានេះដែរ ព្រះគម្ពីរ ម៉ាថាយ ៧:២១-២៣ ក៏បានលើកឡើងអំពីការនេះដែរ «មិនមែនគ្រប់គ្នាដែលគ្រាន់តែហៅខ្ញុំថា «ព្រះអម្ចាស់ ព្រះអម្ចាស់» ដែលនឹងចូលទៅក្នុងព្រះរាជ្យនៃស្ថានសួគ៌នោះទេ គឺមានតែអ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះ។ នៅថ្ងៃនោះ មនុស្សជាច្រើននឹងនិយាយមកខ្ញុំថា «ព្រះអម្ចាស់ ព្រះអម្ចាស់អើយ! តើយើងខ្ញុំមិនបានថ្លែងទំនាយក្នុងព្រះនាមព្រះអង្គ ដេញអារក្សក្នុងព្រះនាមព្រះអង្គ ហើយធ្វើការអស្ចារ្យជាច្រើន ក្នុងព្រះនាមព្រះអង្គទេឬ? ពេលនោះ ខ្ញុំនឹងប្រកាសប្រាប់គេថា «យើងមិនដែលស្គាល់អ្នករាល់គ្នាទេ ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិតអើយ ចូរថយចេញឲ្យឆ្ងាយពីយើងទៅ»។ ព្រះគម្ពីរ យ៉ូហាន ១៤:១៥ ក៏បានលើកឡើងទៀតដែរថា « បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តរបស់ខ្ញុំចុះ»។ សង្ឃឹមថាចម្លើយមួយនេះអាចជួយបងបានខ្លះ។ សូមព្រះប្រទានពរ!