in

ព្រះ​ជាម្ចាស់​ជួយ

ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ជា​រឿង​ប្រៀប​ធៀប​មួយ​ទៀត​ទៅ​កាន់​អ្នក​ខ្លះ​ដែល​ទុក​ចិត្ត​ខ្លួន​គេ​ថា​សុចរិត ហើយ​បែរ​ជា​មើល​ងាយ​អ្នក​ដទៃ​ថា «មាន​បុរស​ពីរ​នាក់​ឡើង​ទៅ​អធិស្ឋាន​ក្នុង​ព្រះ​វិហារ ម្នាក់​ជា​ផារិស៊ី ម្នាក់​ទៀត​ជា​អ្នក​យក​ពន្ធ។ អ្នក​ផារិស៊ី​ក៏​ឈរ​ឡើង​អធិស្ឋាន​តែ​ម្នាក់​ឯង​ដូច្នេះ​ថា «ឱ​ព្រះ​អង្គ​អើយ ទូលបង្គំ​អរ​ព្រះ​គុណ​ព្រះ​អង្គ ព្រោះ​ទូលបង្គំ​មិន​ដូច​ជា​មនុស្ស​ឯ​ទៀត ដែល​ជា​មនុស្ស​ប្លន់ ទុច្ចរិត ហើយ​ជិត​ក្បត់ ឬ​ដូច​ជា​អ្នក​ទារ​ពន្ធ​ទេ។ ទូលបង្គំ​តម​ក្នុង​មួយ​អាទិត្យ​ពីរ​ដង ហើយ​ក៏​ថ្វាយ​មួយ​ភាគ​ក្នុង​ដប់ ពី​របស់​ទាំង​អម្បាល​ម៉ាន​ដែល​ទូលបង្គំ​រក​បាន» ឯ​អ្នក​ទារ​ពន្ធ គាត់​ឈរ​នៅ​ឆ្ងាយ មិន​ទាំង​ងើប​មើល​ទៅ​លើ​មេឃ​ផង ក៏​គក់​ដើមទ្រូង​ទូល​ថា «ឱ​ព្រះ​អង្គ​អើយ សូម​ទ្រង់​មេត្តា​អត់​ទោស​ដល់​ទូលបង្គំ ដែល​ជា​មនុស្ស​បាប​ផង។» ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កាល​ទៅ​ដល់​ផ្ទះ អ្នក​នេះ​បាន​រាប់​ជា​សុចរិត ជាង​អ្នក​មួយ​នោះ ដ្បិត​អស់​អ្នក​ណា​ដែល​លើក​តម្កើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​ចុះ ហើយ​អស់​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​ត្រូវ​បាន​លើក​តម្កើង​វិញ។ (លូកា ១៨:៩-១៤ គកស)

ដកស្រង់ចេញពី adam4d.com ដោយការអនុញ្ញាត។
បកប្រែដោយ៖ លោក ឈាង បូរ៉ា និង លោក ជួប ប៊ុនហាក់
រចនាអត្ថបទភាសាខ្មែរ៖ លោក ជួប ប៊ុនហាក់ និង​លោក ទេព រ៉ូ

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ពួក​រើស​តាំង​

បាន​ស្រឡាញ់​យើង