«អស់អ្នកណាដែលលើកតម្កើងខ្លួន នោះនឹងត្រូវបន្ទាបចុះ ហើយអស់អ្នកណាដែលបន្ទាបខ្លួន នោះនឹងត្រូវបានលើកតម្កើងវិញ»។


ព្រះអង្គមានព្រះបន្ទូលជារឿងប្រៀបធៀបមួយទៀតទៅកាន់អ្នកខ្លះដែលទុកចិត្តខ្លួនគេថាសុចរិត ហើយបែរជាមើលងាយអ្នកដទៃថា «មានបុរសពីរនាក់ឡើងទៅអធិស្ឋានក្នុងព្រះវិហារ ម្នាក់ជាផារិស៊ី ម្នាក់ទៀតជាអ្នកយកពន្ធ។ អ្នកផារិស៊ីក៏ឈរឡើងអធិស្ឋានតែម្នាក់ឯងដូច្នេះថា «ឱព្រះអង្គអើយ ទូលបង្គំអរព្រះគុណព្រះអង្គ ព្រោះទូលបង្គំមិនដូចជាមនុស្សឯទៀត ដែលជាមនុស្សប្លន់ ទុច្ចរិត ហើយជិតក្បត់ ឬដូចជាអ្នកទារពន្ធទេ។ ទូលបង្គំតមក្នុងមួយអាទិត្យពីរដង ហើយក៏ថ្វាយមួយភាគក្នុងដប់ ពីរបស់ទាំងអម្បាលម៉ានដែលទូលបង្គំរកបាន» ឯអ្នកទារពន្ធ គាត់ឈរនៅឆ្ងាយ មិនទាំងងើបមើលទៅលើមេឃផង ក៏គក់ដើមទ្រូងទូលថា «ឱព្រះអង្គអើយ សូមទ្រង់មេត្តាអត់ទោសដល់ទូលបង្គំ ដែលជាមនុស្សបាបផង។» ខ្ញុំប្រាប់អ្នករាល់គ្នាថា កាលទៅដល់ផ្ទះ អ្នកនេះបានរាប់ជាសុចរិត ជាងអ្នកមួយនោះ ដ្បិតអស់អ្នកណាដែលលើកតម្កើងខ្លួន នោះនឹងត្រូវបន្ទាបចុះ ហើយអស់អ្នកណាដែលបន្ទាបខ្លួន នោះនឹងត្រូវបានលើកតម្កើងវិញ។ (លូកា ១៨:៩-១៤ គកស)

«ភាពស្កប់ចិត្ត គឺការយកព្រះជាម្ចាស់ធ្វើជាទ្រព្យសម្បត្តិ»។

«ហើយឲ្យគ្រប់ទាំងអណ្ដាតបានថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះអម្ចាស់ សម្រាប់ជាសិរីល្អដល់ព្រះដ៏ជាព្រះវរបិតា» (ភីលីព ២:១១ )។

«កុំឲ្យយើងណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើមិនរសាយចិត្តទេ នោះដល់កំណត់យើងនឹងច្រូតបានហើយ»។ (កាឡាទី ៦: ៩)

ក្រុមជំនុំបានរួបរួមគ្នាជាក្រុមគ្រួសារតែមួយ ដោយមានព្រះអម្ចាស់តែមួយ ព្រះវិញ្ញាណតែមួយ និងសេចក្តីជំនឿតែមួយ។ (កិច្ចការ ២:៣៨-៤៧)

ដកស្រង់ចេញពី adam4d.com ដោយការអនុញ្ញាត។ បកប្រែដោយ៖ លោក ឈាង បូរ៉ា រចនាអត្ថបទភាសាខ្មែរ៖ លោក ខែម បូឡុង និងលោក ទេព រ៉ូ

A webcomic showing a filthy sinner asking for forgiveness, and then Jesus comes carrying a cross to take away the man’s sins. Copyright © 2017 Cedric…

«យើងត្រូវទទួលស្គាល់នូវរាល់គ្រប់ព្រះបន្ទូលទាំងអស់នៅក្នុងគម្ពីរ មិនត្រូវស្រឡាញ់មួយចំនួន ហើយបោះបង់មួយចំនួនដែលលោកអ្នកគិតថា មិនសូវជាល្អចំពោះអារម្មណ៏របស់ខ្លួន ទាក់ទង់និងអ្នកលោកអ្នកចង់ ឬមិនចង់ធ្វើ ពីព្រោះគ្រប់ព្រះបន្ទូលគឹ ជាព្រះវិញ្ញាណបណ្តាលឲ្យតែងទេ»។
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។