ជាដំបូង ចូរយើងចាំថា ព្រះជាម្ចាស់គ្មានព្រះទ័យទាស់ប្រឆាំងចំពោះការបើកសម្ដែងបំណងព្រះទ័យរបស់ទ្រង់ចំពោះស្ត្រីនោះទេ។ ទ្រង់ក៏មិនបានប្រកាសថា ពួកគេជាអ្នកនាំសារដែលមិនគួរឲ្យទុកចិត្តនោះដែរ។ ភាពខុសគ្នានៃតួនាទីសម្រាប់បុរស និងស្ត្រីនៅក្នុងកិច្ចការបម្រើព័ន្ធកិច្ច គឺមិនមែនមកពីស្ត្រីអសមត្ថភាពក្នុងការទទួល ឬបង្ហាញសេចក្ដីពិតនោះទេ ប៉ុន្តែជាទំនួលខុសត្រូវចម្បងរបស់បុរសចំពោះសេចក្ដីបង្គាប់របស់ព្រះនៅក្នុងការដឹកនាំ និងបង្រៀន។ គ្មានអ្វីដែលចម្លែកនៅក្នុងករណីស្ត្រីដែលចេះថ្លែងទំនាយ និងដឹកនាំនោះទេ។ ផ្ទុយទៅវិញ មានការចង្អុលបង្ហាញនៅក្នុងករណីនីមួយៗដែលស្ត្រីបានគាំទ្រ និងផ្ដល់កិត្តិយសដល់ការដឹកនាំធម្មតារបស់បុរស ឬបានចោទប្រកាន់អំពីការបរាជ័យរបស់បុរសក្នុងការដឹកនាំរបស់បុរស។
ឧទាហរណ៍៖ ហោរា ម៉ារាម តាមដែលយើងដឹងជាអ្នកប្រកាសទំនាយ បានផ្ដោតការយកចិត្តទុកដាក់លើកិច្ចការបម្រើរបស់នាងទៅលើស្ត្រីនៃជនជាតិអ៊ីស្រាអែល (និក្ខមនំ ១៥:២០)។ នាង ដេបូរ៉ា ជាហោរា ជាចៅហ្វាយ និងជាម្តាយនៃសាសន៍អ៊ីស្រាអែល (ពួកចៅហ្វាយ ៤:៤; ៥:៧) ដូចទៅនឹងនាង យ៉ាអែល (ពួកចៅហ្វាយ ៥:២៤-២៧) ជាអ្នកចោទប្រកាន់ដែលកំពុងមានជីវិតនៃភាពទន់ខ្សោយរបស់លោក បារ៉ាក និងបុរសដទៃទៀតក្នុងប្រទេសអ៊ីស្រាអែល ដែលគួរតែជាអ្នកដឹកនាំដ៏ក្លាហានជាងនាង (ពួកចៅហ្វាយ ៤:៩)។ (កំឡុងពេលនៃពួកចៅហ្វាយគ្រប់គ្រង គឺជាមូលដ្ឋានគ្រឹះមិនច្បាស់លាស់មួយសម្រាប់ការតម្រង់ទិសទៅរកឧត្ដមភាពដ៏ល្អឥតខ្ចោះរបស់ព្រះជាម្ចាស់សម្រាប់ការដឹកនាំឡើយ។ នៅសម័យនោះ ព្រះជាម្ចាស់មិនមានព្រះទ័យទាស់នឹងការនាំយកនូវស្ថានភាពនៃកិច្ចការណាមួយ ដែលមិនសម្រេចតាមឆន្ទៈដែលបានបើកសម្ដែងឲ្យឃើញ ដើម្បីសម្រេចបាននូវគោលបំណងដ៏ឈ្លាសវៃមួយចំនួន [សូមអានបន្ថែម៖ ចៅហ្វាយ ១៤:៤])។
ស្រដៀងគ្នានេះដែរ ហោរា ហ៊ុលដា ដែលជាស្ត្រីម្នាក់ក៏បានអនុវត្តអំណោយទាននៃការថ្លែងទំនាយរបស់គាត់ ដែលនោះមិនមែនព័ន្ធកិច្ចនៅការប្រកាសផ្សព្វផ្សាយជាសាធារណៈនោះទេ ប៉ុន្តែតាមរយៈការពិគ្រោះជាលក្ខណៈឯកជន (២ពង្សាវតារក្សត្រ ២២:១៤–២០)។ ហើយហោរា អាណា ជាព្យាការីនៅដើមព្រះគម្ពីរសញ្ញាថ្មី បានប្រើប្រាស់ការរស់នៅប្រចាំថ្ងៃរបស់នាងដោយការតមអាហារ និងការអធិស្ឋាននៅក្នុងព្រះវិហារ (លូកា ២:៣៦-៣៧) ។ យើងត្រូវតែចងចាំផងដែរថា ការផ្ដល់អំណាច ឬការបើកបង្ហាញរបស់ព្រះជាម្ចាស់ដល់មនុស្សណាម្នាក់ មិនមែនជាសញ្ញាច្បាស់លាស់ដែលថាបុគ្គលនេះគឺជាគំរូដ៏ល្អសម្រាប់យើងក្នុងការធ្វើតាមគ្រប់ចំណុចទាំងអស់នោះទេ។ ឧទាហរណ៍៖ នេះជាភស្តុតាងដ៏ពិត មានមនុស្សមួយចំនួនដែលព្រះបានប្រទានពរនៅក្នុងព្រះគម្ពីរសញ្ញាចាស់ គឺអ្នកមានប្រពន្ធច្រើន (ឧ. លោក អ័ប្រាហាំ និងស្ដេច ដាវីឌ)។ ទោះបីជាមានអំណោយទាននៃការទាយក៏មិនមែនជាភស្តុតាងនៃការស្ដាប់បង្គាប់ និងការគាំទ្របុគ្គលម្នាក់ដោយព្រះជាម្ចាស់ដែរ។ ការនេះស្ដាប់ទៅហាក់បីដូចជាចម្លែក ១សាំយូអែល ១៩:២៣–២៤; ម៉ាថាយ ៧:២២ និង ១កូរិនថូស ១៣:២ បង្ហាញថា ការនេះគឺដូច្នេះ។ ជាងនេះទៅទៀត ជាមួយនឹងស្ត្រីម្នាក់ៗដែលបានសំដៅទៅដល់ខាងលើ យើងមានឧទាហរណ៍នៃការលេចចេញជារូបរាងដ៏គួរឲ្យទាក់ទាញនៅកន្លែងកើតហេតុ មិនមែនជាការដាក់ឲ្យកាន់តំណែងជាសម្ដេចសង្ឃធម្មតាតាមព្រះគម្ពីរសញ្ញាចាស់ ដែលជាទំនួលខុសត្រូវរបស់បុរសនោះទេ។
មតិយោបល់
Loading…