
គ្រែដែលព្រះគ្រីស្ទផ្ទំ
«ព្រះគម្ពីរគឺជាគ្រែដែលព្រះគ្រីស្ទផ្ទំលើ។» (Martin Luther)
អ្នកនិពន្ធ

«ព្រះគម្ពីរគឺជាគ្រែដែលព្រះគ្រីស្ទផ្ទំលើ។» (Martin Luther)

«យើងរាល់គ្នាមានសេចក្តីប្រោសលោះក្នុងព្រះរាជបុត្រានោះ គឺជាសេចក្តីផ្តាច់បាប ដោយសារព្រះលោហិតទ្រង់» (កូឡូស ១:១៤)

«ពីដើម អ្នករាល់គ្នាក៏ស្លាប់ក្នុងការរំលង ហើយក្នុងអំពើបាបដែរ» (អេភេសូ ២:១)

«អស់អ្នកណាដែលនឹងសោយរាជ្យជាមួយនឹងព្រះគ្រីស្ទនៅស្ថានសួគ៌ត្រូវតែមានព្រះគ្រីស្ទសោយរាជ្យលើគាត់លើលោកនេះដែរ។» (John Wesley)

«ពេលដែលសាតាំងប្រាប់ថា ខ្ញុំជាមនុស្សមានបាប វាបានសម្រាលចិត្តខ្ញុំយ៉ាងខ្លាំង ពីព្រោះព្រះគ្រីស្ទបានសុគតសម្រាប់មនុស្សមានបាប។» (Martin Luther)

«ឱ! ព្រះអម្ចាស់យេស៊ូវអើយ! ទូលបង្គំមិនដែលស្គាល់អំពីសេចក្ដីស្រឡាញ់របស់ទ្រង់សោះរហូតទល់តែទូលបង្គំយល់អំពីអត្ថន័យនៃការសុគតរបស់ព្រះអង្គសិន។» (Charles Spurgeon)

ការដែលលោកអ្នកប្រឆាំង និងបដិសេធព័ន្ធកិច្ចរបស់ព្រះវិញ្ញាណក្នុងជីវិតលោកអ្នកគឺជាអំពើបាបដ៏ធ្ងន់ធ្ងរទាស់នឹងព្រះដ៏បរិសុទ្ធ។

«ដ្បិតមានឱកាសបើកឲ្យអ្នករាល់គ្នាហើយ មិនមែនឲ្យគ្រាន់តែជឿដល់ព្រះគ្រីស្ទតែប៉ុណ្ណោះទេ គឺឲ្យរងទុក្ខដោយព្រោះទ្រង់ដែរ» (ភីលីព ១:២៩)

«ចូរកុំប្រព្រឹត្តនូវអ្វីដែលលោកអ្នកមិនចង់ឲ្យព្រះជាម្ចាស់ឃើញ។ ចូរកុំនិយាយនូវអ្វីដែលលោកអ្នកមិនចង់ឲ្យព្រះ ជាម្ចាស់ឮ។» (J.C. Ryle)

«ខ្ញុំអាចសង្ខេបទេវវិទ្យារបស់ខ្ញុំដោយប្រើប្រាស់បួនព្យាង្គ "ព្រះយេស៊ូវសុគតសម្រាប់ខ្ញុំ។» (Charles Spurgeon)

«គ្មានអ្វីល្អប្រសើរក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ជាជាងការដែលព្រលឹងបុគ្គលណាម្នាក់ស្រឡាញ់ការស្ដាប់ព្រះបន្ទូលរបស់ទ្រង់ទេ។» (Martin Luther)

«យើងមិនគួរទិញសន្តិភាពដោយលះបង់សេចក្ដីពិតឡើយ។» (John Calvin)