
ថ្វាយសិរីល្អដល់ព្រះជាម្ចាស់
«យើងថ្វាយសិរីល្អដល់ព្រះជាម្ចាស់ក្នុងការរងទុក្ខរបស់យើង ពេលដែលយើងប្រើប្រាស់វា ដើម្បីបង្រៀនអ្នកដទៃ។» (Michael Otieno Maura)
អ្នកនិពន្ធ

«យើងថ្វាយសិរីល្អដល់ព្រះជាម្ចាស់ក្នុងការរងទុក្ខរបស់យើង ពេលដែលយើងប្រើប្រាស់វា ដើម្បីបង្រៀនអ្នកដទៃ។» (Michael Otieno Maura)

«គោលលទ្ធិពិតតែងតែមានប្រភពពីព្រះជាម្ចាស់ដែលជាព្រះដ៏ពិត»។ (Tim Challies)

យើងគួរតែអធិស្ឋានបែបសាមញ្ញៗដោយជំនឿ ហើយមានចិត្តចុះចូលនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ យើងងាយនឹងជក់ចិត្តទៅនឹងបញ្ហាផ្នែកទេវវិទ្យាដែលទាក់ទងនឹងការអធិស្ឋាន។

«ឯរបស់ទាំងនោះនឹងសាបសូន្យទៅ តែទ្រង់នឹងគង់នៅជាប់ដដែល របស់ទាំងនោះនឹងចាស់ទៅ ដូចជាសំលៀកបំពាក់» (ហេព្រើរ ១:១១)

«ព្រោះគ្រប់ទាំងផ្ទះតែងមានគេធ្វើ តែឯអ្នកដែលបានធ្វើគ្រប់របស់ទាំងអស់ នោះគឺជាព្រះវិញ» (ហេព្រើរ ៣:៤)

«បញ្ហាដ៏ធំបំផុតរបស់យើងគឺ៖ ការមិនស្គាល់ព្រះជាម្ចាស់។» (Martyn Lloyd-Jones)

«លោកអ្នកមានជីវិតខ្លី មានធុរៈច្រើន ហើយរង្វាន់របស់លោកអ្នកក៏មានយ៉ាងប្រាកដដែរ ហេតុដូច្នេះ ចូរកុំបាក់ទឹកចិត្តឡើយ ចូរបន្តឡើង និងឆ្ពោះទៅមុខក្នុងរបៀបដ៏ល្អ នោះព្រះជាម្ចាស់នឹងទូទាត់នូវរាល់អ្វីៗទាំងអស់» (Thomas Brooks)

«នៅពេលដែលព្រះជាម្ចាស់ត្រាស់ហៅឲ្យយើងរង់ចាំគឺទ្រង់កំពុងតែនាំយើងឲ្យកាន់តែមានភាពស្និទ្ធស្នាលជាមួយនឹងទ្រង់។» (Kim Cash Tate)

«ព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ទៅកាន់មនុស្សដ៏សាមញ្ញក្នុងលក្ខណៈបែបដ៏ពេញបរិបូណ៌។» (John Knox)

«ចូរព្យាយាមអត់ទោសអ្នកដទៃ ហើយទ្រាំទ្រជាមួយនឹងពួកគាត់ដោយព្រះគុណ។» (John Piper)

ចូរផ្សាយដំណឹងល្អអំពីព្រះយេស៊ូវ ពីព្រោះព្រះជាម្ចាស់នឹងប្រើប្រាស់ដំណឹងល្អនេះដើម្បីនាំឲ្យមានជីវិតថ្មី។

«ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា ថូម៉ាសអើយ អ្នកជឿដោយព្រោះបានឃើញខ្ញុំទេតើ មានពរហើយ អ្នកណាដែលជឿឥតឃើញសោះ»(យ៉ូហាន ២០:២៩)