
ចូរអរព្រះគុណ
«ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់ ពីព្រោះព្រះទ្រង់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើយ៉ាងដូច្នោះ ដោយនូវព្រះគ្រីស្ទយេស៊ូវ» (១ថែស្សាឡូនីច ៥:១៨)
អ្នកនិពន្ធ

«ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់ ពីព្រោះព្រះទ្រង់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើយ៉ាងដូច្នោះ ដោយនូវព្រះគ្រីស្ទយេស៊ូវ» (១ថែស្សាឡូនីច ៥:១៨)

«នេះជាសេចក្ដីបញ្ញត្តរបស់ខ្ញុំ គឺឲ្យអ្នករាល់គ្នាស្រឡាញ់ដល់គ្នាទៅវិញទៅមក ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ» (យ៉ូហាន ១៥:១២)

«ដូចដែលយើងមិនគួរអត់ធន់នឹងអំពើបាប យើងក៏មិនគួរអត់ធន់នឹងគោលជំនឿខុសឆ្គងដែរ»។ (J.C. Ryle)

«ក្នុងព្រះគ្រីស្ទមានព្រះគុណច្រើនជាងលោកអ្នកមានបាបទៅទៀត។» (Richard Sibbes)

«ព្រះអាទិត្យតែមួយក៏អាចធ្វើឲ្យទានរលាយ និងដីឥដ្ឋរឹងដែរ ហើយដំណឹងល្អតែមួយក៏អាចធ្វើឲ្យបុគ្គលមួយចំនួនកែប្រែចិត្ត និងធ្វើឲ្យអ្នកខ្លះទៀតនៅបន្តក្នុងអំពើបាបខ្លួន។» (Charles Spurgeon)

«ខ្ញុំបានលើកមូលហេតុដែលរាប់មិនអស់ទៅកាន់ព្រះជាម្ចាស់ថាទ្រង់មិនគួរស្រឡាញ់ខ្ញុំ ប៉ុន្តែមិនមានមូលហេតុណាធ្ងន់ពេកដល់ថ្នាក់ទ្រង់ប្ដូរព្រះទ័យឡើយ។» (Paul Washer)

«ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងហៅព្រះនាមទ្រង់ថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្ដា ព្រះវរបិតាដ៏គង់នៅអស់កល្ប នឹងជាម្ចាស់នៃមេត្រីភាព» (អេសាយ ៩:៦)

«ឯខ្ញុំ ជាអ្នកគង្វាលល្អ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ហើយចៀមក៏ស្គាល់ខ្ញុំ» (យ៉ូហាន ១០:១៤)

«ការរស់នៅដោយមិនដកដង្ហើមគឺមិនអាចទៅរួចទេ ដូចគ្នានោះដែរការធ្វើជាគ្រីស្ទបរិស័ទដោយគ្មានការអធិស្ឋានក៏មិនអាចទៅរួចដែរ។» (Martin Luther)

«ការមានអំណរក្នុងព្រះជាម្ចាស់គឺជាការអរសប្បាយតែមួយគត់ដែលអាចនាំនូវភាពស្កប់ស្កល់ដល់ព្រលឹងយើង»។ (Jonathan Edwards)

«អំពើបាបគឺជាអ្វីដែលលោកអ្នកប្រព្រឹត្ត ពេលដែលចិត្តលោកអ្នកមិនមានការស្កប់ស្កល់ជាមួយព្រះជាម្ចាស់។» (John Piper)

«ដាច់ខាត! យើងត្រូវតែស្រឡាញ់ព្រះជាម្ចាស់ដោយព្រោះលក្ខណសម្បត្តិរបស់ទ្រង់ ជាជាងស្រឡាញ់នូវអ្វីដែលទ្រង់ប្រទានឲ្យ។» (Thomas Watson)