in ,

ណូអែលរាត្រីនេះ…

Why Christmas?

«ដូច្នេះ ដែល​កូន​ចៅ​បាន​ប្រកប​ដោយ​សាច់​ឈាម​ព្រម​គ្នា នោះ​ទ្រង់​ក៏​ទទួល​ចំណែក​ជា​សាច់​ឈាម​ដូច្នោះ​ដែរ ដើម្បី​ឲ្យ​ទ្រង់​បាន​បំផ្លាញ​អា​នោះ ដែល​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ គឺ​ជា​អារក្ស ដោយ​ទ្រង់​សុគត​ហើយ​ឲ្យ​បាន​ប្រោស​ដល់​ពួក​អ្នក​នោះ ដែល​ជាប់​ជា​បាវ​បម្រើ​គ្រប់១​ជីវិត ដោយ​ខ្លាច​ស្លាប់ ឲ្យ​បាន​រួច​ចេញ​វិញ។»

(ហេព្រើរ ២:១៤-១៥)

គោលការណ៍​សម្រាប់​អាន​ព្រះ​គម្ពីរ

ព្រះ​ជាម្ចាស់​បាន​និពន្ធ​ដំណើរ​រឿង​អំពី​ណូអែល ប៉ុន្តែ​ភាគ​តិច​ណាស់​ក្នុង​ចំណោម​យើង​បាន​ចាប់អារម្មណ៍​ហើយ​សួរ​ថា តើ​ហេតុអ្វី​បាន​ជា​ព្រះ​អង្គ​និពន្ធ​ដំណើរ​រឿង​មួយ​នោះ​ក្នុង​របៀប​ដែល​ទ្រង់​បាន​និពន្ធ​យ៉ាង​ដូច្នេះ។ នៅ​ក្នុង​កំណត់​ហេតុ​មួយ​នេះ លោកគ្រូ ចន ផាបភ័រ (John Piper) បាន​លើកឡើង​នូវ​មូល​ហេតុ​៤យ៉ាង​ទាក់ទង​ទៅ នឹង​ពិធី​បុណ្យ​ណូអែល​ចេញពី​ខ​គម្ពីរ​ទាំង​ពីរ​ខាង​លើ​នេះ។

មូល​ហេតុ​សម្រាប់​ការ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល

១. ដោយ​សារ​យើង​ជា​មនុស្ស ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​ជាម្ចាស់​បាន​យាង​មក​យក​កំណើត​ជា​មនុស្ស​ដូច​យើង​ដែរ (ហេព្រើរ ២:១៤)។

២. ដាច់ខាត! ព្រះ​យេស៊ូវ​ពុំ​អាច​ស្លាប់​បាន​ឡើយ លុះត្រា​តែ​ទ្រង់​បាន​ក្លាយ​ជា​មនុស្ស​សិន (ហេព្រើរ ២:១៤)។

៣. ព្រះ​យេស៊ូវ​បាន​យាង​មក ដើម្បី​បំផ្លាញ​អារក្ស​សាតាំង​ចោល​ដែល​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ (ហេព្រើរ ២:១៤)។

៤. ព្រះ​យេស៊ូវ​បាន​យាង​មក ដើម្បី​រំដោះ​យើង​ចេញពី​ទាសភាព​ដែល​យើង​ជាប់ ព្រោះ​យើង​ខ្លាច​ស្លាប់ (ហេព្រើរ ២:១៥)។

របៀប​ដែល​ព្រះយេស៊ូវ​បំផ្លាញ​អារក្ស​សាតាំង

១. ប្រាកដ​ណាស់! ពាក្យ​ថា «បំផ្លាញ» មិនមែន​មាន​ន័យ​ថា បណ្ដាល​ឲ្យ​អារក្ស​សាតាំង​លែង​មាន​ជីវិត​ត​ទៅ​ទៀត​នោះ​ឡើយ។ សព្វ​ថ្ងៃ​នេះ វា​នៅ​មាន​ជីវិត​រស់​នៅ​ឡើយ​ទេ​តើ។ ទេ! តែ​ព្រះ​យេស៊ូវ​បាន​កាច់​បំបាក់​ធ្មុង​នៃ​អំណាច​របស់​វា​ចោល (ហេព្រើរ ២:១៤)។

២. សាតាំង​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ ព្រោះ​វា​យក​សេចក្ដី​ស្លាប់​ធ្វើ​ទ្វារ​ទៅ​កាន់​ស្ថាននរក មិនមែន​ស្ថានសួគ៌​ទេ។ វា​ថ្កោល​ទោស​យើង​ដោយ​ពឹង​អាង​ទៅ​លើ​បញ្ជី («សេចក្ដី​ដែល​កត់​ទុក») នៃ​អំពើបាប​ដែល​យើង​​ធ្លាប់​ប្រព្រឹត្ត​កន្លង​មក។

៣. ព្រះ​យេស៊ូវ​បាន​លុប​បញ្ជី​នៃ​បំណុល​របស់​យើង​ចោល។ ការ​ធ្វើ​បែប​នេះ​បាន​ដក​ហូត​អាវុធ​របស់​សាតាំង​ចេញ ព្រោះ​វា​គឺ​ជា​អ្នក​ប្រឆាំង​នឹង​យើង​ដ៏​ខ្លាំងក្លា (កូឡូស ២:១៤)។

៤. ព្រះ​យេស៊ូវ​បាន​បំផ្លាញ​សាតាំង ដែល​ទ្រង់​បាន​ដក​អាវុធ​របស់​វា​ចេញ ដែល​អាវុធ​នោះ​គឺ បញ្ជី​បំណុល​នៃ​អំពើបាប​របស់​យើង។ ឥឡូវ​នេះ យើង​មាន​សេរីភាព​រួច​ចេញពី​ការ​ថ្កោលទោស សរុប​សេចក្ដី​ទៅ​គឺ​ចេញពី​សេចក្ដី​ស្លាប់។

សំណួរ​ត្រិះរិះ

១. យ៉ាង​ហោច​ណាស់ មាន​មូលហេតុ​៤​យ៉ាង​ក្នុង​កណ្ឌ​គម្ពីរ ហេព្រើរ ២:១៤-១៥ ដែល​ដំណើរ​រឿង​ពិធី​បុណ្យ​ណូអែល​បាន​កើតឡើង​ក្នុង​របៀប​ដែល​វា​បាន​កើតឡើង។ សូម​ព្យាយាម​លើក​ឡើង​នូវ​មូលហេតុ​ឲ្យ​បាន​ច្រើន តាម​ដែល​លោកអ្នក​អាច​រក​បាន។

២. សូម​ពិនិត្យ​មើល​កណ្ឌ​គម្ពីរ កូឡូស ២:១៣-១៥។ តើ​ខ​គម្ពីរ​នោះ ជួយ​ឲ្យ​លោកអ្នក​យល់​ពី​អត្ថន័យ​​នៃ​ពាក្យ «បំផ្លាញ» ទាក់ទង​នឹង​ការ​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​ទៅ​កាន់​សាតាំង​យ៉ាង​ដូចម្ដេច (ហេព្រើរ ២:១៤)?

៣. យោង​តាម​អ្វី​ដែល​លោកអ្នក​បាន​សិក្សា តើ​មាន​ការ​អនុវត្ត​អ្វី​ខ្លះ​ទាក់ទង​ទៅ​នឹង​របៀប​ដែល​លោកអ្នក​នឹង​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​នៅ​ឆ្នាំ​នេះ?

យើង​អាច​និយាយ​ទៅ​កាន់​គ្នា​ទៅវិញ​ទៅ​មក​ថា «រីករាយ​ថ្ងៃ​បុណ្យ​ណូអែល» ពីព្រោះ​យើង​បាន​មាន​សេរីភាព​​ចេញពី​ទាសភាព​ដ៏​តក់ស្លុត​នៃ​អំពើបាប និង​សេចក្ដី​នោះ​រួច​ហើយ។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយ៖ លោក ឈាង បូរ៉ា និង​លោក ទេព រ៉ូ
កែសម្រួលដោយ៖ លោកស្រី ឡូញ ណារ៉ុង និង​លោក ម៉េង មនោ
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។
ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

5 points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

មក​ចាប់​កំណើត​នឹង​ស្ត្រី

យើង​ត្រូវ​ការ​ស្រឡាញ់