
ណូអែលរាត្រីនេះ...
យើងអាចនិយាយទៅកាន់គ្នាទៅវិញទៅមកថា «រីករាយថ្ងៃបុណ្យណូអែល» ពីព្រោះយើងបានមានសេរីភាពចេញពីទាសភាពដ៏តក់ស្លុតនៃអំពើបាប និងសេចក្ដីនោះរួចហើយ។
អ្នកនិពន្ធ

យើងអាចនិយាយទៅកាន់គ្នាទៅវិញទៅមកថា «រីករាយថ្ងៃបុណ្យណូអែល» ពីព្រោះយើងបានមានសេរីភាពចេញពីទាសភាពដ៏តក់ស្លុតនៃអំពើបាប និងសេចក្ដីនោះរួចហើយ។

«តែលុះវេលាកំណត់បានមកដល់ នោះព្រះទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមកចាប់កំណើតនឹងស្ត្រី គឺកើតក្រោមអំណាចនៃក្រិត្យវិន័យ» (កាឡាទី ៤:៤)

«ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា យើងរាល់គ្នាបានឃើញសិរីល្អទ្រង់ គឺជាសិរីល្អនៃព្រះរាជបុត្រាតែ១ ដែលមកពីព្រះវរបិតា មានពេញជាព្រះគុណ នឹងសេចក្ដីពិត» (យ៉ូហាន ១:១៤)

«ការទៅឯស្ថានសួគ៌ដោយមានក្ដីអរសប្បាយយ៉ាងពេញទីគឺល្អប្រសើរលើសលាប់ជាងការទទួលការអរសប្បាយជាងគេនៅលើផែនដីនេះទៅទៀត។» (Jonathan Edwards)

«ប្រសិនបើយើងដាក់ចិត្តយើងនៅក្នុងលោកីយ៍នេះ តើឲ្យយើងគិតថា ស្ថានសួគ៌ជាផ្ទះរបស់យើងយ៉ាងដូចម្ដេច?» (Paul Washer)

«ការតាំងចិត្តទី១៖ ខ្ញុំនឹងរស់នៅថ្វាយព្រះជាម្ចាស់។ ការតាំងចិត្តទី២៖ បើគ្មាននរណាធ្វើបែបនោះទេក៏ខ្ញុំនៅបន្ត។» (Jonathan Edwards)

«តើហតុអ្វីរឿងអាក្រក់ៗកើតឡើងចំពោះមនុស្សល្អ? ការនោះកើតឡើងតែម្ដងគត់ហើយមនុស្សល្អម្នាក់បានស្ម័គ្រចិត្តទៀតផង»។ (R.C. Sproul, J)

តើយើងនឹងចំណាយពេលវេលាបែបនោះដោយរបៀបណាទៅ? តើយើងត្រៀមខ្លួនហើយឬនៅក្នុងការចែកចាយពីក្ដីសង្ឃឹមដែលយើងមាន? ឬក៏ថា តើយើងនឹងទាញយកទូរស័ព្ទទំនើបៗរបស់យើងមកចុចលេង អូសចុះអូសឡើយ ខណៈពេលដែលយើងកំពុងជួបជុំគ្នា?

«ដូច្នេះព្រះអម្ចាស់ទ្រង់នឹងប្រទានទីសំគាល់១មកអ្នករាល់គ្នា ដោយព្រះអង្គទ្រង់ មើល នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១ហើយនឹងឲ្យព្រះនាមថា អេម៉ាញូអែល» (អេសាយ ៧:១៤)

«ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ១អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់» (លូកា ២:១១)

«ព្រះយេស៊ូវជ្រាបនូវអំពើបាបដ៏អាក្រក់របស់លោកអ្នក ប៉ុន្តែជាអង្គដែលស្រឡាញ់លោកអ្នកខ្លាំងជាងគេ»។ (A.W. Tozer)

«ដ្បិតជាដំបូង ការប្រសូតរបស់ព្រះគ្រីស្ទគឺជាការដែលព្រះបានយាងមកយកកំណើត៖ នោះគឺជាការដែលព្រះបានយកសណ្ឋានជាមនុស្សលើទ្រង់ផ្ទាល់ ដែលនោះគឺជារឿងដ៏អាថ៌កំបាំង ហើយអស្ចារ្យ ដែលយើងត្រូវជឿជាជាងគ្រាន់តែផ្ដល់អត្ថន័យ»។ (C.H Spurgeon)