
ចិត្តចេះអគុណ
«បុគ្គលដែលមានចិត្តចេះអរគុណឥតឈប់ឈរ គឺជាបុគ្គលដែលមានម៉ាត់មិនចេះរអ៊ូរទាំ។» (Burk Parson)
អ្នកនិពន្ធ

«បុគ្គលដែលមានចិត្តចេះអរគុណឥតឈប់ឈរ គឺជាបុគ្គលដែលមានម៉ាត់មិនចេះរអ៊ូរទាំ។» (Burk Parson)

«ចូរផ្សាយដំណឹងល្អរាល់ពេលរាល់វេលាដោយទង្វើរបស់លោកអ្នក ហើយប្រសិនបើចាំបាច់សូមប្រើពាក្យសម្ដីជាមួយផង។» - លោក សេនថ៍ ហ្វ្រេនស៊ីស មកពីភូមិ អះស៊ីសសីនសប្រទេស អ៊ីតាលី

«បុគ្គលម្នាក់ដែលឲ្យនូវអ្វីដែលគាត់មិនអាចរក្សាទុកបាន ដើម្បីឈោងចាប់យកនូវអ្វីដែលគាត់នឹងមិនអាចបាត់បង់បាន បុគ្គលនោះមិនមែនជាមនុស្សល្ងីល្ងើទេ។» (Jim Elliot)

«អ្នកណាដែលមិនឆាប់ខឹង នោះឯងជាអ្នកប្រកបដោយយោបល់ច្រើន តែអ្នកណាដែលមានចិត្តឆុរឆេវ នោះសំញែងសេចក្ដីចំកួតរបស់ខ្លួនវិញ។» (សុភាសិត ១៤:២៩)

«ការគោរពកោតខ្លាចព្រះអម្ចាស់ជាប្រភពនៃជីវិត ហើយការពារខ្លួនឲ្យរួចផុតពីអន្ទាក់របស់សេចក្ដីស្លាប់» (សុភាសិត ១៤:២៧ គខប)។

«ប្រសិនបើព្រះជាម្ចាស់មិនប្រទានដល់យើងនូវអ្វីដែលយើងទូលសូម ចូរកុំឲ្យយើងគិតថា ព្រះអង្គមិនមានសមត្ថភាពក្នុងការប្រទានឲ្យនោះឡើយ។» - D.A. Carson

ព្រះគម្ពីរបានផ្ដល់ជំនួយមួយចំនួនដល់យើង ដើម្បីជួយយើងឲ្យដឹងថា តើបុគ្គលដែលបានប្រែចិត្តនោះ បានប្រែចិត្តដោយពិតប្រាកដឬក៏មិនពិត។

«បបូរមាត់ដែលពោលពាក្យភូតភរ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែពួកអ្នកដែលប្រព្រឹត្តដោយពិតត្រង់ នោះជាទីគាប់ដល់ព្រះហឫទ័យទ្រង់វិញ» (សុភាសិត ១២:២២)។

នៅក្នុងព្រះគ្រីស្ទមានជ័យជម្នះ ទោះបើយើងដួល ក៏ការដួលនោះស្ថិតក្នុងរង្វង់នៃជ័យជម្នះដដែល។

«ក្រោមឈើឆ្កាង អំនួតមិនអាចមានជីវិតបានឡើយ។»

«មនុស្សខ្លះយល់ថា ផ្លូវដែលខ្លួនដើរជាផ្លូវត្រឹមត្រូវ ក៏ប៉ុន្តែ នៅទីបំផុត ផ្លូវនោះនាំទៅរកសេចក្ដីស្លាប់។» (សុភាសិត ១៤:១២ គខប)

«អ្នកស្រឡាញ់ការចេះដឹង តែងតែចូលចិត្តទទួលការទូន្មាន រីឯអ្នកដែលមិនព្រមទទួលការរិះគន់ ជាមនុស្សល្ងីល្ងើ។» (សុភាសិត ១២:១)