
ការសម្រេច
«ព្រះបន្ទូលព្រះជាម្ចាស់មិនដែលមានការបរាជ័យក្នុងការសម្រេចនូវព្រះហឫទ័យរបស់ទ្រង់ឡើយ។» (John Calvin)
អ្នកនិពន្ធ

«ព្រះបន្ទូលព្រះជាម្ចាស់មិនដែលមានការបរាជ័យក្នុងការសម្រេចនូវព្រះហឫទ័យរបស់ទ្រង់ឡើយ។» (John Calvin)

«យើងត្រូវការការអត់ទោស និងការរាប់ជាសុចរិត។ ព្រះបន្ទូលបានត្រឡប់ជាសាច់ឈាម ដើម្បីបំពេញតម្រូវការនោះ។»

សរុបសេចក្ដីមក អារក្សសាតាំងគឺជាមេដឹកនាំនៃពួកទេវតាដែលបានបះបោរទាស់នឹងព្រះជាម្ចាស់។ ហេតុដូច្នេះហើយបានជាទ្រង់បណ្ដេញវាចេញពីព្រះវត្តមានរបស់ទ្រង់ (វិវរណៈ ១២:៧-១២)។

សេចក្ដីអធិស្ឋានមិនសូវពាក់ពាន់នឹងរបៀបដែលយើងនិយាយនូវអ្វីដែលយើងនិយាយនោះឡើយ ប៉ុន្តែពាក់ពាន់នឹងបុគ្គលដែលយើងនិយាយទៅកាន់វិញទេតើ។

ព្រះជាម្ចាស់បានប្រាប់យើងថា «អ្នកណាដែលបញ្ចើចដល់អ្នកជិតខាង នោះឈ្មោះថា ដាក់លប់សម្រាប់ចាប់ជើងគេទេ» (សុភាសិត ២៩:៥)។ នេះឯងជាមូលហេតុដែលធ្វើឲ្យការបញ្ជោរជាការអាក្រក់។ ទោះបើការបញ្ចើចបញ្ចើមាន ឬក៏មិនមានសេចក្ដីពិតក៏ដោយ ក៏គោលបំណងវាគឺ ដើម្បីបោកអ្នកដទៃ។

ព្រះជាម្ចាស់ជ្រាបពីការឈឺចាប់ ការខកចិត្ត និងការយល់ច្រឡំរបស់លោកអ្នកច្រើនជាងការដែលលោកអ្នកគិតថាខ្លួនឯងយល់បានទៅទៀត។

«ព្រះអម្ចាស់ស្អប់អ្នកបន្លំភ្នែកជញ្ជីង តែព្រះអង្គគាប់ព្រះហឫទ័យនឹងអ្នកដែលប្រើកូនជញ្ជីងត្រឹមត្រូវ» (សុភាសិត ១១:១)។

«មនុស្សគោរពកោតខ្លាចព្រះអម្ចាស់ តែងតែមានអាយុយឺនយូរ រីឯមនុស្សពាលមានអាយុខ្លី។» (សុភាសិត ១០:២៧)

ចូរកុំនិយាយថា ព្រះជាម្ចាស់មិនដែលមានបន្ទូលមកលោកអ្នកសោះឡើយ ខណៈពេលដែលលោកអ្នកមិនទាំងដែលបើកព្រះគម្ពីរអានផង។

សូមប្រើចុះ បើលោកអ្នកយល់ថា វាងាយស្រួលសម្រាប់លោកអ្នក ជួយលោកអ្នកបានច្រើនហើយឲ្យលោកអ្នកកាន់តែមាំមួនក្នុងព្រះអម្ចាស់។

ព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យយើងប្រើអារម្មណ៍របស់យើងទុកសម្រាប់វាស់វែងមិនមែនសម្រាប់ដឹកនាំផ្លូវយើងទេ។

ចូរយើងគេចវេះចេញពីភាពរវល់ ហើយព្យាយាមស្វែងរកការសម្រាកសម្រាប់ព្រលឹងវិញ្ញាណយើងវិញ។