
ប៉ុន្តែគ្រប់គ្នាស្លាប់
«មិនថាគ្រប់គ្នាមានអាយុចាស់នោះទេ ប៉ុន្តែគ្រប់គ្នាស្លាប់»។ (Augustine)
អ្នកនិពន្ធ

«មិនថាគ្រប់គ្នាមានអាយុចាស់នោះទេ ប៉ុន្តែគ្រប់គ្នាស្លាប់»។ (Augustine)

«ប្រសិនបើព្រះជាម្ចាស់អាចពុករលួយបាន នោះទ្រង់មិនអាចធ្វើជាព្រះបានទេ»។ (Augustine).

ដូច្នេះយើងខ្ញុំគិតថាយើងខ្ញុំអធិប្បាយលើការថ្វាយដង្វាយពីរទៅបីដងក្នុងអំឡុងពេល៣៣ឆ្នាំនៅឯព្រះវិហាររបស់យើងខ្ញុំ។ អ្វីដែលយើងខ្ញុំចង់មានន័យគឺថា យើងខ្ញុំបាននិយាយស្ទើរតែគ្រប់ពេលវេលាអំពីការផ្គត់ផ្គង់ និងការលះបង់ ប៉ុន្តែទាក់ទងទៅនឹងការថ្វាយដង្វាយ...ជាទូទៅ យើងខ្ញុំបានលើកឡើងដូចនេះ៖ «ឱបងប្អូនអើយ! ហេតុអ្វីបានជាយើងចង់ថ្វាយតិចជាង? បុគ្គលដែលលើកឡើងថា៖ “តើខ្ញុំត្រូវថ្វាយមែនឬ?” គឺគាត់កំពុងតែឈរលើជំហរមិនត្រឹមត្រូវរួចស្រេចបាត់ទៅហើយ។ រាល់គ្រប់អ្វីៗទាំងអស់គឺល្អប្រសើរជាងក្នុងការតាំងសេចក្ដីសញ្ញាថ្មី។ យើងមានសេចក្ដីសន្យាល្អប្រសើរជាង សេចក្ដីតាំងសញ្ញាល្អប្រសើរជាង—កណ្ឌគម្ពីរហេព្រើរបានលើកឡើង—ចុះហេតុអ្វីបានជាមិនមានការលះបង់ និងការថ្វាយល្អប្រសើរខ្លាំងជាងដែរទៅ?

«កុំឲ្យធ្វើការអាក្រក់ស្នងនឹងការអាក្រក់ឡើយ ត្រូវតែខំសំដែងកិរិយាល្អ នៅចំពោះមុខមនុស្សទាំងអស់វិញ» (រ៉ូម១២:១៧)

«ចូរសូមពរឲ្យដល់អ្នកណាដែលបៀតបៀនអ្នក ចូរសូមពរចុះ កុំឲ្យប្រទេចផ្តាសាឡើយ» (រ៉ូម ១២:១៤)

«ព្រះអង្គមកនៅជិតសូម្បីតែចំពោះអស់អ្នកដែលនៅយ៉ាងឆ្ងាយពីទ្រង់ក៏ដោយ»។ (Augustine).

«ពេលយើងកាន់តែខ្ជិល—នោះអារក្សក៏កាន់តែរវល់។ ភាពខ្ជិលច្រអូសគឺជាបុព្វហេតុនៃអំពើបាប ហើយភាពកំជិលគឺជាផលផ្លែអ្នកម្ដាយនៃអំពើអាក្រក់»។ (Andrew Gray)

តួនាទីរបស់យើងដែលជាអ្នកជឿគឺប្រកាសដំណឹងល្អ ដែលនេះមានន័យថា យើងបង្រៀនព្រះបន្ទូលរបស់ព្រះជាម្ចាស់។ គ្រាប់ពូជដែលធ្លាក់លើដីទាំងប៉ុន្មានដែលយើងបានសិក្សាជាមួយគ្នាគឺមិនមែនជាកំហុសរបស់អ្នកព្រោះនោះទេ ប៉ុន្តែគឺជាតួនាទីរបស់ព្រះជាម្ចាស់ទេតើក្នុងការធ្វើឲ្យវាដុះ ឬក៏មិនដុះឡើង។ ចូរយើងឈប់ខ្វល់ខ្វាយថា មនុស្សដែលយើងកំពុងតែប្រកាសដំណឹងល្អ ឬក៏បង្រៀនព្រះបន្ទូលរបស់ព្រះអង្គទៅកាន់គឺជាមនុស្សដែលជាប្រភេទដីណាចុះ ប៉ុន្តែសូមទុកឲ្យព្រះអង្គជាអ្នកបារម្ភវិញ។

«ដ្បិតព្រះទ្រង់មិនដែលស្តាយអំណោយទានទ្រង់ ឬការដែលទ្រង់ហៅមនុស្សណានោះឡើយ» (រ៉ូម ១១:២៩)

«ដូច្នេះ ទ្រង់តែងផ្សាយមេត្តាករុណា ដល់អ្នកណាតាមព្រះហឫទ័យ ហើយទ្រង់ធ្វើឲ្យអ្នកណារឹងទទឹងក៏តាមតែព្រះហឫទ័យដែរ»។ (រ៉ូម ៩:១៨)

«បុគ្គលដែលមិនរវីរវល់ក្នុងការមានលក្ខណៈដូចជាព្រះគ្រីស្ទក៏ពិតជាមិនមានការស្រឡាញ់ទ្រង់ដែរ ឬក៏មានចំណាប់អារម្មណ៍ក្នុងការទទួលបានសេចក្ដីសង្គ្រោះក្នុងសេចក្ដីស្រឡាញ់របស់ទ្រង់ដែរ»។ (Nathaniel Vincent)

«គ្រីស្ទបរិស័ទដែលខ្លាំងជាងគេ—គឺជាគ្រីស្ទបរិស័ទដែលខ្លាំងក្នុងការអធិស្ឋាន»។ (Nathaniel Vincent)