
ឯព្រះទ្រង់មានទាំងប្រាជ្ញា
«ឯព្រះទ្រង់មានទាំងប្រាជ្ញា និងឥទ្ធិឫទ្ធិផង ទ្រង់ក៏មានព្រះដំរិះ និងយោបល់ដែរ» (យ៉ូប ១២:១៣)
អ្នកនិពន្ធ

«ឯព្រះទ្រង់មានទាំងប្រាជ្ញា និងឥទ្ធិឫទ្ធិផង ទ្រង់ក៏មានព្រះដំរិះ និងយោបល់ដែរ» (យ៉ូប ១២:១៣)

«យើងអានព្រះបន្ទូលដោយការអធិស្ឋាន ហើយឲ្យព្រះបន្ទូលស្រោចស្រង់ចិត្តគំនិតរបស់យើងដល់ថ្នាក់ថាព្រះបន្ទូលនឹងនាំផ្លូវយើងក្នុងការអធិស្ឋាន»។ (Conrad Mbewe)

«បើអ្នកជាមិត្តភក្ដិជាមួយនឹងអំពើបាប នោះអ្នកនិងព្រះជាម្ចាស់មិនទាន់បានទទួលការផ្សះផ្សាគ្នាទេ»។ (J.C. Ryle)

«យើងមិនអាចស្គាល់ព្រះជាម្ចាស់បានឡើយ លុះត្រាតែព្រះអង្គបើកសម្ដែងព្រះអង្គទ្រង់ផ្ទាល់មកដល់យើង»។ (Martyn Lloyd-Jones)

«ជំនឿគឺជាវិធីសាស្ត្រតែមួយគត់នៃការនាំឲ្យមានការរាប់ជាបរិសុទ្ធបាន»។ (R.C. Sproul)

សូមកុំប្រព្រឹត្តបែបនេះ! ប្រសិនបើលោកអ្នកមិនមែនជាអ្នកជឿ ព្រះជាម្ចាស់អាចប្រោសលោះជីវិតរបស់លោកអ្នកហើយប្រទានឲ្យលោកអ្នកនូវគោលបំណងដ៏ពិតក្នុងការរស់នៅតាមរយៈព្រះយេស៊ូវគ្រីស្ទផងដែរ។ ប្រសិនបើលោកអ្នកជាអ្នកជឿ ព្រះជាម្ចាស់បានប្រោសលោះជីវិតរបស់លោកអ្នករួចហើយ ហើយមិនថាកាលៈទេសៈរបស់លោកអ្នកបច្ចុប្បន្ននេះវាស្ថិតនៅក្នុងការលំបាកប៉ុណ្ណាក៏ដោយ ក៏ព្រះជាម្ចាស់អាចសម្រេចកិច្ចការដ៏អស្ចារ្យជាច្រើនទៀតតាមរយៈជីវិតដែលលោកអ្នកនៅមាននៅឡើយ។

«ឱរាស្ត្រអញអើយ តើអញបានធ្វើអ្វីដល់ឯង តើអញបានធ្វើឲ្យឯងធុញទ្រាន់ដោយសារអ្វី ចូរធ្វើបន្ទាល់ទាស់នឹងអញចុះ» (មីកា ៦:៣)

«ឯពន្លឺនៃមនុស្សអាក្រក់នឹងរលត់ទៅ ហើយរងើកភ្លើងរបស់គេនឹងលែងភ្លឺ» (យ៉ូប ១៨:៥)

«តើអ្នកជាមនុស្សនៃលោកីយ៍នេះ ឬក៏ជាមនុស្សរបស់ព្រះជាម្ចាស់? » (Martyn Lloyd-Jones)

«ពេលខ្ញុំអធិស្ឋាន ខ្ញុំនិយាយទៅកាន់ព្រះជាម្ចាស់ ប៉ុន្តែពេលខ្ញុំអានព្រះគម្ពីរ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់ខ្ញុំ»។ (D.L. Moody)

«ចូរអានព្រះគម្ពីរដោយយកចិត្តទុកដាក់ ហើយបន្ទាប់មកសញ្ជឹងគិត សញ្ជឹងគិត ហើយសញ្ជឹងគិតថែមទៀត»។ (C.H. Spurgeon)

«ទង្វើកើតចេញពីជំនឿ មិនមែនជំនឿកើតចេញពីទង្វើទេ»។ (Augustine)