មនុស្សគ្រប់រូបតែងប្រាថ្នាចង់ក្លាយជាអ្នកមាន មានភាពសប្បាយរីករាយ និងមានសុខភាពល្អក្នុងការរស់នៅលើផែនដីនេះ។ ហើយសេចក្ដីនេះក៏មានក្រុមមួយចំនួនកំពុងតែបង្រៀននៅតាមបណ្ដាខេត្តនានា ក៏ដូចជានៅទីក្រុងភ្នំពេញផងដែរ ដោយពួកគេបង្រៀនថា ជឿព្រះយេស៊ូវនោះលោកអ្នកនឹងក្លាយជាអ្នកមាន មានភាពសប្បាយរីករាយ និងមានសុខភាពល្អ។ ទោះបើខ្ញុំ ពេលស្ដាប់ឮដូចនេះ ខ្ញុំក៏ចង់បានដែរ ក៏ប៉ុន្តែនេះវាមិនមែនយ៉ាងដូច្នេះទេ គោលបំណងនៃការជឿលើព្រះេយស៊ូវ គឺដើម្បីឲ្យបានរួចពីបាប។ ខាងក្រោមនេះជាសម្ដីមួយចំនួនរបស់ព្រះយេស៊ូវផ្ទាល់៖
កាលព្រះយេស៊ូកំពុងយាងតាមផ្លូវជាមួយសិស្ស មានបុរសម្នាក់ទូលព្រះអង្គថា៖ «ខ្ញុំប្របាទសុខចិត្តទៅតាមលោក ទោះបីលោកអញ្ជើញទៅទីណាក៏ដោយ»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «សត្វកញ្ជ្រោងមានរូងរបស់វា បក្សាបក្សីក៏មានសំបុករបស់វាដែរ ប៉ុន្តែ បុត្រមនុស្ស*គ្មានទីជំរកសំរាកសោះឡើយ» (លូកា ៩:៥៧-៥៨ គខប)។
កុំឲ្យប្រមូលទ្រព្យសម្បត្តិ ទុកសំរាប់ខ្លួន នៅផែនដី ជាកន្លែងដែលមានកន្លាត និងច្រែះស៊ីបំផ្លាញ ហើយចោរទំលុះប្លន់នោះឡើយ (ម៉ាថាយ ៦:១៩)។
ព្រះយេស៊ូវ ទ្រង់មានព្រះបន្ទូលនឹងពួកសិស្សថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សអ្នកមាននឹងចូលទៅក្នុងនគរស្ថានសួគ៌ពិបាកណាស់ (ម៉ាថាយ ១៩:២៣)។
មតិយោបល់
Loading…