
បើខ្ញុំកាន់តែមិនអធិស្ឋាន
«បើខ្ញុំកាន់តែមិនអធិស្ឋាន នោះវានឹងកាន់តែពិបាក ហើយបើខ្ញុំកាន់តែអធិស្ឋាន នោះវានឹងកាន់តែល្អប្រសើរឡើង។» (Martin Luther)
ប្រភេទអត្ថបទ

«បើខ្ញុំកាន់តែមិនអធិស្ឋាន នោះវានឹងកាន់តែពិបាក ហើយបើខ្ញុំកាន់តែអធិស្ឋាន នោះវានឹងកាន់តែល្អប្រសើរឡើង។» (Martin Luther)

«បុគ្គលណាដែលអះអាងថា ខ្លួនជាគ្រីស្ទបរិស័ទ ប៉ុន្តែមិនព្យាយាមរស់នៅដោយបង្ហាញពីភាពបរិសុទ្ធ គាត់គ្មានសិទ្ធិក្នុងការអះអាងបែបនោះឡើយ។» (John Calvin)

«លោកអ្នកក៏នឹងមិនចេះចង់ថ្វាយបង្គំព្រះដែលមានពេញទៅដោយអធិបតេយ្យភាពបានដែរ លុះត្រាតែលោកអ្នកទទួលបានការបំផ្លាស់បំប្រែដួងចិត្ត និងការបើកភ្នែក។» (Jeff Durbin)

«ព្រះយេស៊ូវគ្រីស្ទនៅដដែល ហើយក្ដីស្រឡាញ់របស់ទ្រង់ក៏នៅបែបនោះដែរ។ អស់អ្នកណាដែលព្រះអង្គស្រឡាញ់គឺទ្រង់នឹងនៅស្រឡាញ់រហូតដល់ទីបញ្ចប់។

«ព្រះជាម្ចាស់បានប្រទានលុយដល់លោកអ្នក ពីព្រោះព្រះអង្គសប្បុរស ប៉ុន្តែព្រះអង្គមានចិត្តសប្បុរសជាមួយនឹងលោកអ្នក ដើម្បីឲ្យលោកអ្នកមានចិត្តសប្បុរសជាមួយនឹងអ្នកដទៃដែរ។» (Kevin DeYoung)

«ការទទួលបានការអត់ទោសគឺមិនមែនជាចំណុចបញ្ចប់នៃគ្រីស្ទបរិស័ទទេ ប៉ុន្តែគឺជាការទទួលបានការស្ដារឡើងវិញជាមួយព្រះជាម្ចាស់ទេតើ។» (Martyn Lloyd-Jones)

«ខ្ញុំមិនស្គាល់ផ្លូវដែលព្រះជាម្ចាស់ដឹកនាំខ្ញុំទេ ប៉ុន្តែខ្ញុំស្គាល់អ្នកដឹកនាំរបស់ខ្ញុំយ៉ាងច្បាស់ណាស់។» (Martin Luther)

«ការអធិប្បាយព្រះបន្ទូលគឺជារបៀបមួយដែលក្រុមជំនុំអាចក្លាយជាក្រុមជំនុំដែលចេះចាត់ឲ្យមានបេសកជនចេញទៅបម្រើបាន។» (Mark Dever)

«សាតាំងគឺជាទេវវិទូដ៏ឆ្លាតវៃម្នាក់ដែរ។» (John Calvin)

«ព្រះគ្រីស្ទមានអំណាចក្នុងការសង្គ្រោះ ខ្លាំងជាងលោកអ័ដាមមានក្នុងការបំផ្លាញទៅទៀត។» (John Calvin)

«បើគ្មានការអនុញ្ញាតឲ្យខ្ញុំសើចនៅឯស្ថានសួគ៌ នោះខ្ញុំមិនចង់ទៅទីនោះទេ។» (Martin Luther)

«ដាច់ខាត! យើងត្រូវតែចងចាំថា សាតាំងក៏មានការអស្ចារ្យរបស់វាដែរ»។ “We must remember that Satan has his miracles, too,” (John Calvin).