«ព្រះជាម្ចាស់បានប្រទានលុយដល់លោកអ្នក ពីព្រោះព្រះអង្គសប្បុរស ប៉ុន្តែព្រះអង្គមានចិត្តសប្បុរសជាមួយនឹងលោកអ្នក ដើម្បីឲ្យលោកអ្នកមានចិត្តសប្បុរសជាមួយនឹងអ្នកដទៃដែរ។» (Kevin DeYoung)


«ព្រះជាម្ចាស់បានប្រទានលុយដល់លោកអ្នក ពីព្រោះព្រះអង្គសប្បុរស ប៉ុន្តែព្រះអង្គមានចិត្តសប្បុរសជាមួយនឹងលោកអ្នក ដើម្បីឲ្យលោកអ្នកមានចិត្តសប្បុរសជាមួយនឹងអ្នកដទៃដែរ»។
"God gives you money because he is generous, but he is generous with you so that you can be generous with others," (Kevin DeYoung).

«ព្រះគុណមិននាំឲ្យយើងមើលរំលងការស្ដាប់បង្គាប់ទេ។ ព្រះគុណជំរុញ និងជួយយើងឲ្យចេះស្ដាប់បង្គាប់។» (Kevin DeYoung)

«ព្រះយេស៊ូវមិនមែនគ្រាន់តែជាហោរាម្នាក់នោះទេ ប៉ុន្តែជាអង្គដែលបំពេញនូវរាល់ទំនាយ។» (Kevin DeYoung)

«ភាពរវីរវល់សម្លាប់គ្រីស្ទបរិស័ទច្រើនជាគ្រាប់កាំភ្លើងទៅទៀត។» (Kevin DeYoung)

ការសម្រេចចិត្តពិតជាពិបាក ពីព្រោះយើងមិនទុកចិត្តព្រះជាម្ចាស់ជាមួយនឹងលទ្ធផល ចេញពីការសម្រេចចិត្តរបស់យើង។ ការសម្រេចចិត្តពិបាក ពីព្រោះយើងទោរទន់ទៅរកភាពសុខស្រួលខុសកន្លែង ដោយស្វែងរកក្ដីសុបិនរបស់យើងចេញពីអនាគត ជាជាងពីព្រះអង្គដែលគ្រប់គ្រងលើអនាគត។ ទំនុកចិត្តរបស់យើងក្នុងការសម្រេចចិត្តពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធ ជាមួយនឹងទំនុកចិត្តរបស់យើងលើព្រះជាម្ចាស់។

«ការរងទុក្ខរបស់ព្រះគ្រីស្ទមានភាពស្មើគ្នានឹងទារុណកម្មដ៏នៅអស់កល្បជានិច្ចនៃអស់អ្នកដែលធ្លាក់នរក»។ (Thomas Vincent)

ប្រសិនបើព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះតាមអត្ថន័យ៖ គ្មានអំណាចមនុស្សណាដែលកំពុងបម្រើដោយយកព្រះគម្ពីរជាគោលអាចមានអំណាចស្មើនឹងព្រះគម្ពីរផ្ទាល់បាននោះទេ។

សាវ័ក ប៉ុល មិនមែនចង់សំដៅលើ......................................
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។