
មានព្រះអង្គសង្គ្រោះ១អង្គ
«ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ១អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់» (លូកា ២:១១)
ប្រភេទអត្ថបទ

«ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ១អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់» (លូកា ២:១១)

«តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ឥតបន្ទោសផង នោះទ្រង់នឹងប្រទានឲ្យ» (យ៉ាកុប ១:៥)

«ឱអស់អ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ាអើយ ចូរមានកំឡាំងឡើង ហើយឲ្យចិត្តអ្នករាល់គ្នាបានក្លាហានចុះ» (ទំនុកតម្កើង ៣១:២៤)

«ព្រះយេហូវ៉ាទ្រង់ទតមកពីលើស្ថានសួគ៌ ទ្រង់ឃើញមនុស្សលោកទាំងអស់» (ទំនុកតម្កើង ៣៣:១៣)

«សូមឲ្យព្រះគុណ នឹងសេចក្ដីសុខសាន្ត បានចំរើនដល់អ្នករាល់គ្នាឲ្យបានស្គាល់ព្រះ នឹងព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើង» (២ពេត្រុស ១:២)

«ចូររង់ចាំព្រះយេហូវ៉ាចុះ ចូរមានកំឡាំង ហើយឲ្យចិត្តក្លាហានឡើង អើ គួររង់ចាំព្រះយេហូវ៉ាទៅ ។» (ទំនុកតម្កើង ២៧:១៤)

«ឲ្យសេចក្ដីគោរពប្រតិបត្តិ បានចេះរាប់អានគ្នាជាបងប្អូន ហើយឲ្យសេចក្ដីរាប់អានគ្នា បានសេចក្ដីស្រឡាញ់ថែមទៀត» (២ពេត្រុស ១:៧)

«ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ជាព្រះលើអស់ទាំងព្រះ ហើយជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ គឺជាព្រះដ៏ធំដែលមានព្រះចេស្ដា ហើយក៏គួរស្ញែងខ្លាចទ្រង់មិនដែលយោគយល់ខាងអ្នកណាសោះ ក៏មិនទទួលសំណូកផង។» (ចោទិយកថា ១០:១៧)

«ឯថ្ងៃអាយុរបស់ទូលបង្គំ សុទ្ធតែនៅក្នុងព្រះហស្តទ្រង់ សូមជួយទូលបង្គំ ឲ្យរួចពីកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវរបស់ទូលបង្គំ ហើយពីអស់អ្នកដែលបៀតបៀនដល់ទូលបង្គំដែរ» (ទំនុកតម្កើង ៣១:១៥)

«ក៏កុំឲ្យស៊ីសំណូកឲ្យសោះ ដ្បិតសំណូកតែងដឹកនាំមនុស្សភ្លឺឲ្យទៅជាខ្វាក់ ហើយក៏បង្ខូចពាក្យរបស់មនុស្សសុចរិតផង» ។ (និក្ខមនំ ២៣:៨)

«ចូរឲ្យអ្នករាល់គ្នាអត់ធ្មត់ដូច្នោះដែរ ទាំងតាំងចិត្តឲ្យខ្ជាប់ខ្ជួនឡើង ដ្បិតព្រះអម្ចាស់ជិតយាងមកហើយ» (យ៉ាកុប ៥:៨)

«ដ្បិតព្រះយេហូវ៉ាទ្រង់សុចរិត ទ្រង់ក៏ស្រឡាញ់សេចក្ដីសុចរិតដែរ មនុស្សទៀងត្រង់នឹងបានឃើញព្រះភក្ត្រទ្រង់ ។» (ទំនុកតម្កើង ១១:៧)