
ទ្រង់ស្មោះត្រង់
«ត្រូវឲ្យយើងរាល់គ្នាកាន់ខ្ជាប់ តាមសេចក្ដីបន្ទាល់របស់សេចក្ដីសង្ឃឹមនោះ ឥតរវើរវាយ ដ្បិតព្រះដែលបានសន្យានោះ ទ្រង់ស្មោះត្រង់» (ហេព្រើរ ១០:២៣)
ប្រភេទអត្ថបទ

«ត្រូវឲ្យយើងរាល់គ្នាកាន់ខ្ជាប់ តាមសេចក្ដីបន្ទាល់របស់សេចក្ដីសង្ឃឹមនោះ ឥតរវើរវាយ ដ្បិតព្រះដែលបានសន្យានោះ ទ្រង់ស្មោះត្រង់» (ហេព្រើរ ១០:២៣)

«អ្នករាល់គ្នាមិនដឹងជានឹងកើតមានយ៉ាងណាដល់ថ្ងៃស្អែកទេ ដ្បិតជីវិតអ្នករាល់គ្នាជាអ្វី គឺជាចំហាយទឹកទេតើ ដែលឃើញតែ១ភ្លែត រួចបាត់ទៅ» (យ៉ាកុប ៤:១៤)

«ដ្បិតទ្រង់មិនមែនជាព្រះដែលសព្វព្រះហឫទ័យនឹងសេចក្ដីល្មើសទេ ឯសេចក្ដីអាក្រក់ នឹងនៅជាមួយនឹងទ្រង់មិនបាន» (ទំនុកតម្កើង ៥:៤)

«ទូលបង្គំនឹងអរសប្បាយ ហើយរីករាយឡើងក្នុងទ្រង់ ឱព្រះដ៏ខ្ពស់បំផុតអើយ ទូលបង្គំនឹងច្រៀងដំកើងដល់ព្រះនាមទ្រង់» (ទំនុកតម្កើង ៩:២)

«ដូច្នេះ កុំឲ្យបោះបង់ចោលសេចក្ដីក្លាហានរបស់អ្នករាល់គ្នា ដែលមានរង្វាន់ជាធំនោះឡើយ» (ហេព្រើរ ១០:៣៥)

«ចូរគោរពដល់ព្រះយេហូវ៉ា ដោយកោតខ្លាច ហើយមានសេចក្ដីអំណរ ដោយញ័ររន្ធត់» (ទំនុកតម្កើង ២:១១

«ត្រូវប្រមូលទ្រព្យសម្បត្តិ ទុកសំរាប់ខ្លួន នៅឯស្ថានសួគ៌វិញ ដែលជាកន្លែងគ្មានកន្លាត ឬច្រែះស៊ីបំផ្លាញឡើយ ក៏គ្មានចោរទំលុះ ឬប្លន់ផង» (ម៉ាថាយ ៦:២០)

«អ្នកណាដែលនិយាយច្រើន នោះមិនខាននឹងមានបាបឡើយ តែអ្នកណាដែលឃាត់ទប់បបូរមាត់វិញ នោះជាមនុស្សប្រព្រឹត្តដោយប្រាជ្ញា»។ (សុភាសិត ១០:១៩)

«ហើយការអ្វីដែលត្រូវធ្វើក៏ដោយ ចូរធ្វើឲ្យអស់ពីចិត្តទុកដូចជាធ្វើថ្វាយដល់ព្រះអម្ចាស់ មិនមែនដល់មនុស្សទេ»។ (កូឡូស ៣:២៣)

«ដ្បិតផលផ្លែនៃពន្លឺ នោះមាននៅក្នុងគ្រប់ទាំងកិរិយាល្អ សេចក្ដីសុចរិតនឹងសេចក្ដីពិត» (អេភេសូរ ៥:៩)

«ផ្ទៃមេឃសំដែងពីសិរីល្អនៃព្រះ ហើយលំហអាកាសក៏បង្ហាញការដែលព្រះហស្តទ្រង់ធ្វើ ទំនុកតម្កើង ១៩:១»។

«កុំបើកឲ្យចិត្តច្រណែន នឹងមនុស្សមានបាបឡើយ ចូរឲ្យឯងប្រកបដោយសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា ជាដរាបរាល់ថ្ងៃ