
កោតខ្លាចទ្រង់
«គឺព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យតែនឹងអស់អ្នកដែលកោតខ្លាចទ្រង់ ហើយនឹងអស់អ្នកដែលសង្ឃឹមដល់សេចក្ដីសប្បុរសរបស់ទ្រង់ប៉ុណ្ណោះ។» (ទំនុកតម្កើង ១៤៧:១១)
ប្រភេទអត្ថបទ

«គឺព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យតែនឹងអស់អ្នកដែលកោតខ្លាចទ្រង់ ហើយនឹងអស់អ្នកដែលសង្ឃឹមដល់សេចក្ដីសប្បុរសរបស់ទ្រង់ប៉ុណ្ណោះ។» (ទំនុកតម្កើង ១៤៧:១១)

«ខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ នោះគឺរស់ ដោយជំនឿ ជឿដល់ព្រះរាជបុត្រានៃព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ។» (កាឡាទី ២:២០)

«ឯអស់អ្នកដែលនៅរស់ ហើយជឿលើខ្ញុំ អ្នកនោះនឹងមិនស្លាប់អស់កល្បជានិច្ច តើអ្នកជឿសេចក្ដីនេះទេ»។ (យ៉ូហាន ១១:២៦ គគខ)

«គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេ ក៏មានប្រយោជន៍សម្រាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅតម្រង់ នឹងការបង្ហាត់ខាងឯសេចក្ដីសុចរិត»។ (២ធីម៉ូថេ ៣:១៦ )

«ឱមនុស្សខ្ជិលច្រអូសអើយ ចូរទៅមើលស្រមោចចុះ ចូរពិចារណាផ្លូវទាំងប៉ុន្មានរបស់វា ហើយមានប្រាជ្ញាឡើង»។ (សុភាសិត ៦:៦)

«កុំឲ្យងាកបែរទៅខាងស្ដាំ ឬខាងឆ្វេងឡើយ ត្រូវឲ្យជើងឯងចៀសចេញពីសេចក្ដីអាក្រក់វិញ»។ (សុភាសិត ៤:២៧)

«ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។» (សុភាសិត ៣:៥)

«ស្ត្រីរាល់គ្នាអើយ ចូរឲ្យចុះចូលចំពោះប្តីខ្លួន ដូចជាចុះចូលនឹងព្រះអម្ចាស់ដែរ។» (អេភេសូរ ៥:២២)

«ចូរអរសប្បាយ ក្នុងព្រះអម្ចាស់ជានិច្ច ខ្ញុំប្រាប់ម្តងទៀតថា ចូរអរសប្បាយឡើង។» (ភីលីព ៤:៤)

«តើអ្នកណានឹងចោទប្ដឹងពីពួករើសតាំងរបស់ព្រះបាន ដ្បិតគឺជាព្រះហើយ ដែលទ្រង់រាប់គេជាសុចរិត។» (រ៉ូម ៨:៣៣)

«នៅពេលមានអាសន្នខ្ញុំស្រែកអង្វរព្រះអម្ចាស់ហើយព្រះអង្គក៏ឆ្លើយតបមកខ្ញុំវិញ។» (ទំនុកតម្តើង ១២០:១ គខប)

«ឯពន្លឺដ៏ពិត នោះគឺជាពន្លឺដែលបំភ្លឺដល់មនុស្សទាំងអស់ ដែលកើតមកក្នុងលោកីយ។» (យ៉ូហាន ១:៩)